spot_img
spot_img
Homeយុទ្ធសាស្ត្រលក់របៀបបំពេញតម្រូវការអតិថិជនដ៏ពេញនិយម ហើយមានប្រសិទ្ធភាពខ្ពស់

របៀបបំពេញតម្រូវការអតិថិជនដ៏ពេញនិយម ហើយមានប្រសិទ្ធភាពខ្ពស់

-

This medicine is used against a number of skin disorders and illnesses like infections and skin cancers. The pills of priligy 60 mg kaç saat etkili can be taken once per day, congruously https://campbell-inn.com/meeting-planners taken with a meal. Nolvadex cost and the benefits of using it for weight loss there is also data showing that taking nolvadex in order to lose weight can increase the risk of developing type.

ការធ្វើអាជីវកម្ម តែងតែចង់ទទួលបានប្រាក់ចំណូលខ្ពស់ ហើយប្រាក់ចំណូលខ្ពស់ បានមកពីការលក់ ហើយដើម្បីលក់កាន់តែដាច់ គឺបំពេញតម្រូវការដល់អតិថិជនបានល្អ ដែលធ្វើឱ្យអតិថិជនមានការពេញចិត្ត និងហ៊ានចំណាយលុយច្រើនមកលើផលិតផលសេវាកម្មរបស់អ្នក។

តើអ្វីជាតម្រូវការរបស់អតិថិជន? តើត្រូវធ្វើដូចម្ដេចដើម្បីអាចបំពេញតម្រូវការអតិថិជនបានល្អនិងមានប្រសិទ្ធភាពខ្ពស់? ខ្លឹមសារខាងក្រោម គឺជាចម្លើយ។

តម្រូវការរបស់អតិថិជន គឺជាការកត្តាជំរុញឱ្យអតិថិជនសម្រេចចិត្តទិញផលិតផល ឬសេវាកម្ម។

តើតម្រូវការសំខាន់ៗរបស់អតិថិជនមានអ្វីខ្លះ?

តម្រូវការសំខាន់ៗ ដែលម្ចាស់អាជីវកម្មគួរតែដឹងនោះ រួមមាន៖

  1. អតិថិជនចង់បានតម្លៃផលិតផលសេវាកម្មដ៏ល្អ
  2. អតិថិជនចង់បានផលិតផលដែលមានគុណភាពខ្ពស់
  3. អតិថិជនចង់ទទួលបានការយកចិត្តទុកដាក់ហើយយល់ចិត្តពួកគេ
  4. អតិថិជនចង់ទទួលបាននូវការផ្ដល់សេវាកម្មអតិថិជនដ៏ល្អ
  5. អតិថិជនចង់ទទួលបានព័ត៌មានច្បាស់ លម្អិត ខ្លីខ្លឹម ស្ដីពីផលិតផលសេវាកម្មរបស់អ្នក
  6. អតិថិជនត្រូវការផលិតផលសេវាកម្មណាដែលជួយដោះស្រាយបញ្ហារបស់ពួកគេ
  7. អតិថិជនចង់ទទួលបានផលិតផលសេវាកម្មណាដែលគ្មានភាពស្មុគស្មាញច្រើន ហើយងាយស្រួលប្រើប្រាស់សម្រាប់ពួកគេ

ដូច្នេះក្រោយពីអ្នកបានស្គាល់អំពីតម្រូវការសំខាន់ៗរបស់អតិថិជនហើយ ជំហានបន្ទាប់ អ្នកត្រូវតែរៀបចំវិធានការ និងយុទ្ធសាស្រ្តនៅក្នុងក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាបំពេញតម្រូវការរបស់អតិថិជនឱ្យចំទិសដៅដែលពួកគេចង់បាន និងមានប្រសិទ្ធភាពខ្ពស់។

របៀបបំពេញតម្រូវការរបស់អតិថិជនដ៏មានប្រសិទ្ធភាព

1. ផ្ដល់ជូននូវតម្លៃដ៏ល្អដល់អតិថិជន

តម្លៃជាកត្តាសំខាន់មួយដែលអតិថិជនផ្ដោតខ្លាំង​ ហេតុនេះម្ចាស់អាជីវកម្មត្រូវតែគិតឱ្យបានខ្លាំងលើការកំណត់តម្លៃនេះ ជាពិសេសកំណត់តម្លៃឱ្យសក្តិសមនឹងអតិថិជនគោលដៅរបស់អ្នក។

ឧទាហរណ៍៖ បើអតិថិជនរបស់អ្នក ជាប្រភេទមនុស្សទទួលបានចំណូលមធ្យម ដូច្នេះតើផលិតផលរបស់អ្នកគួរតែកំណត់តម្លៃប៉ុន្មានទើបពួកគេគិតថាល្អហើយហ៊ានចំណាយលុយដើម្បីទិញផលិតផលរបស់អ្នក។

2. ផ្ដល់នូវផលិតផលដែលមានគុណភាពខ្ពស់

មនុស្សចូលចិត្តប្រើប្រាស់ផលិតផលដែលមានគុណភាពខ្ពស់ ​ហើយស្ថិតនៅក្នុងតម្លៃល្អ ដូច្នេះម្ចាស់អាជីវកម្ម ប្រសិនបើចង់ធ្វើឱ្យអាជីវកម្មរីកចម្រើនកាន់តែខ្លាំង គឺត្រូវតែផ្ដល់ជូននូវអ្វីដែលមានគុណភាពល្អ។ ធ្វើបែបនេះ អតិថិជននឹងកាន់តែមានទំនុកចិត្ត ភាពជឿជាក់ និងចងចាំអាជីវកម្មរបស់អ្នកបានយូរអង្វែង។

3. អតិថិជនចង់បានការយល់ចិត្ត

គេតែងតែនិយាយថា អតិថិជន គឺជាស្ដេច ពីព្រោះប្រភពចំណូលខ្លាំងរបស់អ្នកគឺបានមកពីពួកគេ ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែបណ្ដុះបណ្ដាលបុគ្គលិកផ្នែកយល់ឱ្យចេះពីរបៀបយល់ចិត្តអតិថិជន ដើម្បីធ្វើយ៉ាងណាបំពេញស្របតាមភាពត្រូវការ ការចង់បានរបស់ពួកគេឱ្យបានល្អ។ ការយល់ចិត្តនេះ ស្ដែងចេញពីការចេះស្ដាប់ពីបញ្ហារបស់អតិថិជន និងឈ្វេងយល់ថា ពួកគេចង់បានអ្វី?

4. ផ្ដល់ជូននូវសេវាកម្មអតិថិជនដ៏ល្អ

អតិថិជនម្នាក់ៗ តែងតែចង់ទទួលបាននូវសេវាកម្មដ៏ល្អពីក្រុមហ៊ុនណាដែលពួកគេចាប់អារម្មណ៍ ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្មត្រូវតែមានផែនការ និងយុទ្ធនាការដើម្បីធ្វើយ៉ាងណាឱ្យក្រុមហ៊ុនរបស់អ្នកផ្ដល់ជូននូវសេវាកម្មដែលល្អបំផុត ដោយរួមមាន៖

  • ការរៀបចំនៅក្នុងក្រុមហ៊ុនរបស់អ្នកមានផាកសុភាព
  • បុគ្គលិកមានភាពរុសរាយរាក់ទាក់ មានស្នាមញញឹម ចេះដោះស្រាយបញ្ហាអតិថិជន មានអាកប្បកិរិយាល្អ និងការនិយាយស្ដីពីរោះ
  • ការធ្វើឱ្យអតិថិជនមានអារម្មណ៍កក់ក្ដៅ មានទំនុកចិត្ត អារម្មណ៍ល្អ និងពេញចិត្តខ្លាំង
  • យល់ពីអាកប្បកិរិយារបស់អតិថិជន
  • ផ្ដល់ជូននូវជម្រើសដ៏ល្អដល់អតិថិជន
5. ផ្ដល់ជូននូវព័ត៌មានលម្អិតពីផលិតផលសេវាកម្មរបស់អ្នក

ជាទូទៅ នៅពេលអតិថិជនបានចាប់អារម្មណ៍នឹងផលិតផលសេវាកម្មអ្វីមួយ ពួកគេតែងតែចង់ឈ្វេងយល់បន្ថែមអំពីវា ដូច្នេះអ្នកត្រូវរៀបចំវីដេអូ ឬកម្រងចំណួរចម្លើយដល់បុគ្គលិកផ្នែកលក់ ឬផ្នែកដែលពាក់ព័ន្ធ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ និងងាយស្រួលប្រាប់បរិយាយដល់អតិថិជនឱ្យបានយល់កាន់តែច្បាស់។ លើសពីនេះ ជាធម្មជាតិរបស់មនុស្សមិនចូលចិត្តសម្រាយច្រើនខ្លាំងពេកទេ ដូច្នេះត្រូវតែបកស្រាយឬផ្ដល់ព័ត៌មានសំខាន់ៗ ជាពិសេសព័ត៌មានដែលត្រូវនឹងចំណុចខ្សោយរបស់អតិថិជន មានន័យថា ផ្ដល់ព័ត៌មានអ្វីដែលអតិថិជនចង់ដឹង ផ្ដល់ព័ត៌មានអ្វីដែលជាតម្រូវការរបស់អតិថិជន និងផ្ដល់ព័ត៌មានអ្វីដែលអាចដោះស្រាយបញ្ហាអតិថិជន ហើយពួកគេសម្រេចចិត្តថាទិញ។

6. លក់ដំណោះស្រាយ ជាជាងលក់ផលិតផល

ត្រង់ចំណុចនេះ មានន័យថា នៅពេលដែលអតិថិជនចង់ទិញអ្វី ច្បាស់ជាពួកគេមានតម្រូវការចាំបាច់ ការស្រលាញ់ពេញចិត្ត និងមានបញ្ហាណាមួយ ឧទាហរណ៍ មុខរបស់គាត់កើតមុនខ្លាំង ដូច្នេះគាត់ចង់បានផលិតណាដែលជួយបញ្ហាឡើងមុនលើផ្ទៃមុខរបស់គាត់ ដូច្នេះក្នុងនាមជាអ្នកលក់ដ៏ល្អ ត្រូវលក់ដំណោះស្រាយ ដោយប្រឹក្សាយោបល់ ពិនិត្យមើលបញ្ហារបស់គាត់ ផ្ដល់ជាដំណោះស្រាយ ផ្ដល់ជាជម្រើស ពេលនោះគាត់កាន់តែសប្បាយពេញចិត្តក្នុងការសម្រេចចិត្តទិញសាកល្បងប្រើ ហើយបើប្រើផលិតផលរបស់អ្នកត្រូវ នោះគាត់នឹងជឿជាក់លើអ្នក ហើយក្លាយជាអតិថិជនដ៏ស្មោះត្រង់លើម៉ាកយីហោអាជីវកម្មរបស់អ្នកមិនខាន ពីព្រោះអ្នកបានដោះស្រាយបញ្ហាដ៏ល្អដល់គាត់។

7. ផ្ដល់ជូននូវភាពងាយស្រួលដល់អតិថិជន

ទំនោររបស់មនុស្ស មិនចូលចិត្តធ្វើអ្វី ឬប្រើអ្វីដែលមានភាពស្មុគស្មាញខ្លាំងទេ ដូច្នេះអ្នកត្រូវធ្វើឱ្យប្រាកដថា អ្វីដែលអ្នកកំពុងលក់ ត្រូវតែមានវិធានការមួយធ្វើឱ្យអតិថិជនងាយចាប់បាន ងាយយល់ និងគ្មានភាពស្មុគស្មាញច្រើន។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ