ប្រទេសកម្ពុជា កាន់តែមានភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំទៅលើវិស័យនានា ហើយអ្វីដែលសំខាន់នោះ មកទល់បច្ចុប្បន្ននៃឆ្នាំ2021 នេះ កម្ពុជាមានរោងចក្រនៃការដំឡើងរថយន្តសរុប ចំនួន 5 ដោយសរុបជាមួយនឹង រោងចក្ររបស់ក្រុមហ៊ុន RAM ដែលគ្រោងនឹងបញ្ចប់ការសាងសងនៅឆ្នាំ2022ខាងមុខនេះ។
រោងចក្រដំឡើងរថយន្ត នៅកម្ពុជា រួមមាន៖
1. ក្រុមហ៊ុន Hyundai
ជារបស់ប្រទេសកូរ៉េ ហើយបានដំឡើងរោងចក្ររបស់ខ្លួនកាលពីឆ្នាំ2011 នៅតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តកោះកុង ដោយមានការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Hyundai KH Motors និង ក្រុមហ៊ុនលីយ៉ុងផាត់ (ខេមបូឌា)។ ក្រុមហ៊ុននេះ ផលិតរថយន្ត Palisade, រថយន្តប្រភេទ SUV និង រថយន្តប្រភេទ 12 កៅអី។
ផេកផ្លូវការ៖ https://www.facebook.com/HyundaiCamko/
2. ក្រុមហ៊ុន Tan Choug Group
ជារបស់ប្រទេសម៉ាឡេស៊ី ហើយមានប្រវត្តិក្នុងការដំឡើងរថយន្ត រយៈពេល 60 ឆ្នាំមកហើយព្រមទាំងមានបទពិសោធន៍ក្នុងការផលិតបំណែករបស់រថយន្ត អស់រយៈពេល45 ឆ្នាំផងដែរ។ ក្រុមហ៊ុននេះ ផលិតរថយន្ត Nissan, Infinity និង Datsun។ ហើយកាលពីឆ្នាំ 2016 លោក Tan Heng Chew ប្រធានក្រុមហ៊ុន Tan Chong Group បានដាក់ស្នើសុំដល់រដ្ឋាភិបាលកម្ពុជា ដើម្បីតំឡើងរោងចក្ររបស់ខ្លួន ហើយសំណើរនេះ ក៏បានសម្រេច។
3. ក្រុមហ៊ុន International VCV Industry CO,.ltd
យោងតាមសេដ្ឋីប្រកាស នៃគេហទំព័រ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កាលពីឆ្នាំ 2018 បានអនុញ្ញាតលើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន International VCV Industry CO,.ltd ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម (អតីតភូមទឹកថ្លា សង្កាត់ទឹកថ្លា) ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រមទាំងមានទុនវិនិយោគប្រមាណ 407លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 820កន្លែង។
4. ក្រុមហ៊ុន Daehan
បានដំឡើងរោងចក្រមានឈ្មោះថា Daehan Auto Cambodia កាលពីឆ្នាំ 2018 ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស Intervia Automobile Industry Complex ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ក្រុមហ៊ុននេះ ផលិតរថយន្តដូចជា រថយន្តតូចសម្រាប់គ្រួសា រថយន្តសម្រាប់ដឹកភ្ញៀវ រថយន្តសម្រាប់ដឹកឥវ៉ាន់ រថយន្តសម្រាប់ដឹកកម្មករនិងប្រភេទផ្សេងៗទៀត។ហើយ Daehan ក៏គ្រោងផលិតរថយន្តប្រភេទដឹកជញ្ជូននិងទេសចរណ៍ឱ្យបាន2ម៉ឺនគ្រឿងក្នុងមួយឆ្នាំផងដែរ។
5. ក្រុមហ៊ុន RMA Cambodia
ជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុននឹងបង្កើតរោងចក្រដំឡើងរថយន្តលើកដំបូងនៅប្រទេសកម្ពុជា។ នៅថ្ងៃទី 14 ខែកញ្ញា ឆ្នាំ2021ថ្មីៗនេះ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RAM បានបង្ហាញឱ្យដឹងថា រោងចក្រនេះនឹងដំឡើងយីហោរថយន្ត 2 របស់ Ford គឺ Ford Ranger និង Ford Everest ដោយមានចំនួនជាង 10 000 គ្រឿងក្នុងមួយឆ្នាំ។ សូមបញ្ជាក់ផងដែរថា គម្រោងនៃការបញ្ចប់ការសាងសងរោងចក្រ នៅឆ្នាំ 2022 ដោយមានទីតាំងនៅឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។