spot_img
spot_img
Homeធុរកិច្ចលក្ខណៈសម្បតិ្តទីផ្សារនៅក្នុងប្រទេសកម្ពុជា

លក្ខណៈសម្បតិ្តទីផ្សារនៅក្នុងប្រទេសកម្ពុជា

-

យើង​ដឹងស្រាប់​ហើយថា​ប្រទេសកម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍនិង​ទើបតែក្លាយជាប្រទេសមាន​ចំណូលមធ្យម​កម្រិតទាប​បើយោងតាម​ការវាយតម្លៃ​ពី​ធនាគារអភិវឌ្ឍអាស៊ី​(ADB)។ ប្រទេស​កម្ពុជា​ក្លាយទៅជា​ប្រទេស​​មួយ​ដែលគួរឲ្យចាប់អារម្មណ៍​​ចំពោះ​វិនិយោគិន​បរទេស​ក្នុងការ​បណ្តាក់ទុន​។ យ៉ាងណាមិញ​ប្រទេស​​កម្ពុជា​មាន​នូវ​ទីផ្សារ​ដែលបានផ្តល់​លក្ខណៈ​វិជ្ជមានជាច្រើនដល់​វិនិយោគិនបរទេស​ដូចជា​៖

  1. មាន​​កំណើន​សេដ្ឋកិច្ច សន្ទុះ​នៃ​កំណើន​សេដ្ឋកិច្ចខ្លាំង​​ព្រមទាំង​មានលំនឹង​ម៉ាក្រូ​សេដ្ឋកិច្ច​របស់កម្ពុជា​ដែលធ្វើឲ្យ​កម្ពុជា​អាចសម្រេចបាន​កំណើន​៧ភាគរយនៅកំឡុង​ឆ្នាំ​២០១៦ហើយ​ក៏នឹង​បន្ត​រក្សា​កំណើន​ដ៏រឹងមាំ​នេះដែរ​នៅឆ្នាំ​២០១៧ នេះ​បើយោងតាម​​ការវាយតម្លៃ​ពី​ធនាគារអភិវឌ្ឍន៏អាស៊ី​(ADB)មកលើ​ប្រទេស​ទាំង១៦​នៅក្នុង​អាស៊ាន។
  2. ស្ថិរភាព​នយោបាយ ៖ ចាប់តាំងពី​មាន​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ជាផ្លូវការ​នៅឆ្នាំ​១៩៩៣​មកយើងឃើញថា​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេសគឺមាន​លក្ខណៈ​ស្ថិតស្ថេរ​ដែល​វាអំណោយផល​ដល់ការធ្វើ​ពាណិជ្ជកម្ម​បរទេសមកក្នុង​ប្រទេសកម្ពុជាយើង។
  3. អត្រា​​ប្តូរប្រាក់​មាន​លំនឹង ៖ លុយ​​ដុល្លារ​និងលុយ​រៀល​ត្រូវបាន​គេចាយជាសាធារណៈ​នៅ​កម្ពុជា។ វាជាកត្តា​មួយ​ដែល​ទាក់ទាញ​វិនិយោគិន​បរទេសជាខ្លាំង​ជាពិសេសនៅអឺរ៉ុប​។ មួយវិញទៀត​អត្រា​​​ប្តូរ​​​ប្រាក់​នៅកម្ពុជា​គឺមិនសូវមានបញ្ហា​ចោទ​នោះឡើយ​ដោយហេតុថា​រាជរដ្ឋាភិបាល​ព្យាយាម​ប្រើប្រាស់​​​វិធី​យ៉ាងណា​ទប់អត្រា​ប្តូរប្រាក់​មិនឲ្យ​ឡើងពេក​ឬ​ចុះពេកនោះទេ។ ឧទាហរណ៍​​ជាក់ស្តែង​​​រាជរដ្ឋាភិបាល​​រក្សា​បាន​កម្រិត​លុយ​ក្នុងមួយដុល្លារមិនឲ្យទាបជាង៣៩០០៛និង​មិនឲ្យ​ខ្ពស់​ជាង​៤១០០៛​ទេ។
  4. អតិផរណា​ទាប​ ៖​ កម្រិត​នៃ​អតិផរណា​នៅក្នុង​ប្រទេស​កម្ពុជា​គឺស្ថិត​នៅក្នុងកម្រិត​មួយ​ទាប​បើប្រៀប​ធៀបទៅនឹង​ប្រទេស​ដទៃគឺស្ថិត​នៅក្នុង​កម្រិត​ក្រោម៥ភាគរយ​តែប៉ុណ្ណោះ។
  5. សន្ទនីយភាព ៖​ ដោយមាន​ការរីកចម្រើន​នៃប្រព័ន្ធ​ធនាគារ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុទាំងក្នុង​​ទីក្រុង តាមខេត្ត​និង​មានដៃគូសហការ​នៅក្រៅប្រទេស​ផងនោះ​នាំឲ្យការផ្ទេរ​លុយពីមួយកន្លែងមានភាពងាយស្រួល​។
  6. មាន​ភាពជាម្ចាស់​ពេញលេញ​ ៖ ប្រទេស​កម្ពុជា​ផ្តល់សិទ្ធិដល់​វិនិយោគិនបរទេសពេញលេញ១០០ភាគរយសម្រាប់​ការធ្វើជាម្ចាស់​នៃអាជីវកម្ម​ដែលគេបានវិនិយោគរួម​ទាំង​ការចូលរួម​ក្នុងការដោះស្រាយ​​បញ្ហា​នៅពេលមានហានិភ័យផងដែរ។
  7. មាន​កម្លាំង​ពលកម្ម​វ័យក្មេង ៖ នៅក្នុង​ចំណោម​ប្រជាជន​ជិត១៦លាននាក់របស់ប្រទេសកម្ពុជា​ក្នុងនោះ​មានប្រជាជន​ពេញកម្លាំង​ប្រមាណ​ជា​ជាង៩លាននាក់​ស្មើនឹងប្រហែល​៦០ភាគរយនៃប្រជាជន​​សរុបដែលពួកគេ​មានអាយុចន្លោះពី១៥ឆ្នាំទៅ៥៤ឆ្នាំ។ ប្រជាជន​កម្ពុជា​​ម្នាក់ៗគឺ​មានភាពស្វាហាប់​ និង​​ខិតខំ​ប្រឹងប្រែងធ្វើការងារ​ជាខ្លាំង។
  8. មិនមាន​ការរើសអើង​​ចំពោះ​វិនិយោគិន​បរទេស​និងវិនិយោគិន​ក្នុងស្រុក ៖ រាជរដ្ឋាភិបាល​មានការលើកទឹកចិត្ត​ជាខ្លាំងចំពោះ​វិនិយោគិន​ទាំងឡាយ​មិនថាបរទេសឬ​ក្នុងតំបន់​ទេ។ គេ​តែងអនុញ្ញាតឲ្យម្នាក់​ៗអាច​ធ្វើទីផ្សារ​ដោយ​មាន​លក្ខណៈ​សេរី។
  9. ស្ថិត​នៅក្នុង​តំបន់​ដែលជា​បេះដូង​នៃ​អាស៊ាន ៖ ដោយសារ​តែ​ទឹកដី​មាន​លក្ខណៈ​អំណោយផល​និង​ស្ថិតនៅចំកណ្តាល​ទីក្រុងធំៗ២គឺ​ទីក្រុង​បាងកករបស់ប្រទេសថៃ​ និងទីក្រុងហូជីមិញរបស់​ប្រទេស​វៀតណាម​នាំឲ្យកម្ពុជា​ក្លាយជា​តំបន់ដ៏​គួរឲ្យចាប់អារម្មណ៍មួយ។

ប្រទេសកម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍនិង​ទើបតែក្លាយជាប្រទេសមាន​ចំណូលមធ្យម​កម្រិតទាប​បើយោងតាម​ការវាយតម្លៃ​ពី​ធនាគារអភិវឌ្ឍអាស៊ី​(ADB)

Pisey So
Pisey So
សូ ពិសី​មាន​តួនាទី​ផ្នែក Business Creative នៅក្នុងគំនិត​​ដែល​ផ្តោតលើ​ការបង្កើត​មាតិកា​ធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រ​​អាជីវកម្ម​សម័យ​ទំនើប​ព្រមទាំង​ធ្វើករណី​សិក្សា​ទៅលើ​អាជីវកម្ម​​ក្នុងស្រុក។គាត់​ក៏​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា​សិក្សា​ផ្នែក​​​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ​។ គាត់​​ធ្លាប់​ចូលរួម​សិក្ខា​សាលា​និង​វគ្គ​បណ្តុះបណ្តាល​ដូចជា ​ភាពជា​អ្នកដឹកនាំ ជំនាញទន់ និង​ជំនាញ​នៃ​ការលក់​ជាច្រើន ​​ព្រមទាំង​សកម្មភាព​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ