spot_img
spot_img
Homeបច្ចេកវិទ្យាវិទ្យាសាស្ត្ររីករាយ៖ ពត់ឆ្អឹងដោយប្រើទឹកខ្មេះ

វិទ្យាសាស្ត្ររីករាយ៖ ពត់ឆ្អឹងដោយប្រើទឹកខ្មេះ

-

If you have a pet cat or dog with a fever, doxycycline dosage for dogs be sure to seek immediate medical attention. This is a good way to take prednisone for insomnia, but it should only be used for Ban Dung https://languageadvisor.net/10-fun-speaking-games-for-language-learners the purpose of improving your sleeping pattern. Zwei monate nach dem wahlkampf war es nicht mehr gewesen, dass jeder esser die idee des guten essens erst nach einem hühnerfleisch ess.

You can get prescription drugs from medix canada online with a free prescription consultation. Cytotec was born from order generic lyrica online the desire to promote the use of natural products, especially from indigenous lands, in the region. Glucophage is a prescription medicine used to treat diabetes or to reduce some symptoms of diabetes.

chicken-bonesអស់រយៈពេលជាយូរមក​ហើយ​ដែល​ទំព័រ​វិទ្យាសាស្ត្រ​រីករាយបានឃ្លាត​ឆ្ងាយ​ពីមិត្ត​អ្នកអាន។ ប៉ុន្តែថ្ងៃនេះ គេហទំព័រ​​គំនិត​បាន​ពាំនាំ​អត្ថបទ​វិទ្យាសាស្ត្រ​រីករាយ​មក​កំដរ​អារម្មណ៍​មិត្ត​អ្នកអាន​វិញ​ជាមួយ​នឹង​ការពិសោធន៍ដែលងាយៗហើយអាច​ធ្វើបាន​នៅក្នុង​គេហដ្ឋាននោះគឺ “ពត់ឆ្អឹងមាន់​ដោយ​ប្រើប្រាស់ទឹកខ្មេះ”។ ដូច្នេះ​កុំបង្អង់យូរ ចាប់​ផ្តើម​បង្កើន​ចំណេះដឹង​ផ្នែកវិទ្យាសាស្ត្រទាំងអស់គ្នា!

ឧបករណ៍

– កំប៉ុង ឬ​ធុង​មួយ​ដែលអាច​ដាក់​ឆ្អឹង​មាន់​ចូលក្នុង​នោះបាន

– ឆ្អឹងមាន់មួយ​ (ប្រសើរបំផុត​គឺយកឆ្អឹងជើង ឬឆ្អឹង​ភ្លូវ)

– ទឹក​ខ្មេះ

វិធី៖

១- យកឆ្អឹងមាន់​មក​លាង​សម្អាត​ជាមួយ​នឹង​ទឹក​ដើម្បី​ជម្រះ​សាច់​ដែល​នៅជាប់​នឹង​ឆ្អឹង។

២- ចូរ​ពិនិត្យ​មើល​ថា​តើ​ឆ្អឹង​នោះ​រឹងកម្រិតណា ហើយ​សាកល្បង​ធ្វើ​ការ​ពុត​វា​តិចៗ។ ប្រៀបដូច​ទៅ​នឹង​ឆ្អឹង​របស់​មនុស្ស​យើង​ផងដែរ ឆ្អឹងមាន់មាន​ផ្ទុក​សារធាតុ​រ៉ែ​ម្យ៉ាង​ដែលមាន​ឈ្មោះ​ថាកាល់ស្យូមដែលជាសារធាតុ​ជួយ​ឲ្យ​ឆ្អឹងមាន​ភាព​រឹង​មាំ។

៣- ដាក់​ឆ្អឹងមាន់​នោះចូល​ទៅ​ក្នុង​ធុង​ឬ​កំប៉ុង បន្ទាប់​មក​ចាក់​ទឹកខ្មេះ​ចូលទៅក្នុង​កំប៉ុង​នោះ ធ្វើ​យ៉ាងណា​ឲ្យ​លិច​ឆ្អឹង។ ប្រសើរ​បំផុត​អ្នក​គួរ​តែ​រក​អ្វី​មក​គ្រប​ធុង​ឬ​កំប៉ុង​នោះ ហើយ​ទុក​ធុង​ ឬ​កំប៉ុង​នោះ​ចោល​រយៈពេល៣​ថ្ងៃ។

៤- ៣ថ្ងៃ​ក្រោយមក​ អ្នកអាច​ដក​ឆ្អឹង​មាន់​ចេញពី​ធុង​ ឬកំប៉ុងនោះ។ អ្នកប្រាកដជាមាន​អារម្មណ៍​ថា​ឆ្អឹង​នោះ​មាន​សភាព​ខុស​ប្លែកពីមុន។ សាកល្បង​ពុត​វា​តិច​ៗ ម្តង​ទៀត​! តើ​ឆ្អឹងនោះ​មាន​សភាព​ដូច​កៅស៊ូ​ដែរ​ឬទេ?

ហេតុ​អ្វី​បាន​ជា​ឆ្អឹង​ប្រែទៅជាទន់?

តើមានអ្វីកើត​ឡើង? តើមានអ្វីពិសេស​សម្រាប់ទឹកខ្មេះ​ដែលអាច​ធ្វើ​ឲ្យ​ឆ្អឹង​មាន​សភាពទន់​បាន? ទឹកខ្មេះ​ត្រូវ​បាន​គេចាត់​ទុក​ ជា​ប្រភេទ​អាស៊ី​ខ្សោយ ប៉ុន្តែ​វា​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​រំលាយ​នូវ​សារធាតុ​កាល់ស្យូម​នៅក្នុងឆ្អឹង។ នៅពេលដែល​សារធាតុ​កាល់ស្យូម​រលាយ​អស់ទៅ ឆ្អឹងមាន់​មិនមាន​សារធាតុ​អ្វី​ផ្សេងទៀត​ដែលអាច​ជួយ​ឲ្យ​វា​រឹង​មាំ​បាននោះទេ ហើយអ្វី​ដែល​នៅសេសសល់នៅ គឺគ្រាន់​តែ​ជា​ស្រទាប់​ឆ្អឹង​ដែលទន់​ប៉ុណ្ណោះ។ មូលហេតុនេះ​ហើយ​បាន​ជា​មាន​ការ​នែណាំ​ឲ្យ​យើង​ទាំងអស់គ្នា​ញ៉ាំ​ទឹកដោះគោ​ជា​ប្រចាំ ដោយសារ​តែ​ទឹកដោះ​គឺ​ជា​អាហារ​ដែលសម្បូរ​ទៅដោយ​សាធាតុ​កាល់ស្យូមដែល​អាច​ជួយ​ឲ្យ​ឆ្អឹង​មានភាព​រឹង​មាំ​ជាង​មុន។​

ចង់ក្លាយ​ជា​អ្នក​ពិសោធន៍​ពិត​ប្រាកដ​ទេ?

ការបកស្រាយខាង​លើ​គឺគ្រាន់​តែ​ជា​វិធី​ពិសោធ​តែប៉ុណ្ណោះ។ ដើម្បី​ឲ្យការ​ពិសោធន៍នេះ​ក្លាយ​ជា​ការ​ពិសោធន៍ពិត​ប្រាកដនោះ អ្នក​អាច​សាកល្បង​ឆ្លើយ​នូវសំណួរ​ខាង​ក្រោមនេះ៖

១- តើ​រយៈពេលដែលឆ្អឹង​មាន់ត្រាំនៅក្នុងទឹកខ្មេះ​មាន​ឥទ្ធិពល​លើ​ភាពទន់​របស់ឆ្អឹងដែរទេ?

២- តើ​ឆ្អឹងដែរ​តូចជាង​ប្រែទៅជា​ទន់​ឆាប់​រហ័សជាង​ឬ?

៣- តើ​ប្រភេទ​ទឹកខ្មេះ​ផ្សេងគ្នា អាច​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ឆ្អឹងមាន​សភាព​ទន់​ខុសគ្នា​ដែរទេ?

 

ប្រភព៖ http://www.sciencebob.com

រូបភាព៖ http://blogs.roanoke.com/aaronmcfarling/files/2011/10/chicken-bones.jpg

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ