ប្រសិនបើអ្នកជាអ្នកលក់អនឡាញ ចូរកុំរំលងនូវការធ្វើទីផ្សារតាមបណ្ដាញសង្គម ដូចជា Facebook, Instagram និងផ្សេងៗទៀត។
លើសពីនេះ ដើម្បីប្រើប្រាស់ការផ្សព្វផ្សាយតាមបណ្ដាញសង្គម (Social Media) ឱ្យកាន់តែមានប្រសិទ្ធភាព ដោយបង្កើនការលក់បានកាន់តែច្រើន ម្ចាស់អាជីវកម្ម គួរគប្បីនូវវិធីទាំង 8 ខាងក្រោម៖
1. ស្វែងរកអ្នកមានឥទ្ធិពលតាមបណ្ដាញសង្គមត្រូវ (Right influencers)
ការជ្រើសរើសអ្នកមានឥទ្ធិពលតាមបណ្ដាញសង្គម មិនមែនជាការជ្រើសរើសនរណាដោយផ្ដោតលើការ Like, Share និង Comment នោះទេ ប៉ុន្តែត្រូវជ្រើសរើសនរណាដែលអាចបង្កើនគុណតម្លៃបន្ថែមលើផលិតផលឬសេវាកម្មរបស់អ្នក និងពួកគេពេញចិត្តនឹងការជួយផ្សព្វផ្សាយនូវផលិតផលឬសេវាកម្មឱ្យក្រុមហ៊ុនរបស់។
2. ពិសោធន៍ជាមួយភាពជាក់ស្តែង
ការប្រើប្រាស់ការពិតនិម្មិត និងការពិតបន្ថែមទៀតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្ហាញឱ្យអតិថិជនបានឃើញភាពពិតជាក់ស្ដែងនៅលើការផ្សព្វផ្សាយ។ ធ្វើបែបនេះ ជាការទាញនូវចំណាប់អារម្មណ៍ខ្លាំង និងបង្កើតទំនុកចិត្តដល់អតិថិជនបានកាន់តែច្រើន។
3. បង្កើតឱ្យមានការឆ្លើយតបស្វ័យប្រវត្តិ (Chatbot)
Chatbot គឺជាការកំណត់នូវសារឆ្លើយតបជាមួយអតិថិជនស្វ័យប្រវត្តិនៅក្នុងផេកហ្វេសប៊ុក ដោយបញ្ចូលសារស្វាគមន៍ ក៏ដូចជាព័ត៌មានសំខាន់ៗ ដើម្បីឱ្យអតិថិជនងាយស្រួលទាក់ទងបន្ថែមនៅក្នុងករណីអតិថិជនមានការប្រញាប់ដោយមិនចង់រងចាំការឆ្លើយតបផ្ទាល់ជាមួយអ្នកជាដើម។
4. បង្កើតប៊ូតុងទិញនៅលើផេកហ្វេសប៊ុក
នៅពេលបង្កើតប៊ូតុងបញ្ជាការទិញនេះរួច អតិថិជនកាន់តែមានភាពងាយស្រួលដើម្បីទិញបាន ហើយក្នុងនោះក៏មានអ្នកលក់ផ្ទាល់ដែលនឹងរងចាំឆ្លើយតបផ្ដល់ព័ត៌មានបន្ថែម ដោយពុំចាំបាច់ទិញតាម Website ឡើយ។
5. កំណត់បណ្ដាញសង្គមក្នុងការផ្សព្វផ្សាយ
នៅក្នុងចំណុចនេះ ម្ចាស់អាជីវកម្មត្រូវស្គាល់ពីអតិថិជនរបស់ខ្លួនឯងឱ្យបានច្បាស់ ដើម្បីជ្រើសរើសបណ្ដាញសង្គមដ៏ត្រឹមត្រូវ ដោយត្រូវធានាថា អតិថិជនគោលដៅរបស់អ្នកភាគច្រើនប្រើប្រាស់បណ្ដាញសង្គមមួយណា Facebook ឬ Instagram ឬបណ្ដាញសង្គមផ្សេងទៀត។
6. ធ្វើខ្លួនឱ្យក្លាយជាអ្នកជំនាញលើវិស័យអាជីវកម្មរបស់អ្នក
ការបង្កើតបណ្តាញសង្គមប្រកបដោយវិជ្ជាជីវៈ គឺមានសារៈសំខាន់ខ្លាំង ដូច្នេះអ្នកត្រូវតែធ្វើឱ្យខ្លួនឯងក្លាយជាអ្នកជំនាញនៅក្នុងវិស័យរបស់អ្នក ដោយបង្កើតមាតិកាផ្ទាល់ខ្លួន និងកុំស្ទាក់ស្ទើរក្នុងការចែករំលែកមាតិកាព័ត៌មានដោយមានប្រភពច្បាស់លាស់ ហើយអាចធ្វើឱ្យអ្នកអានកាន់តែមានទំនុកចិត្ត។
7. ប្រើឧបករណ៍ស្វ័យប្រវត្តិ
នៅក្នុងចំណុចនេះ ជាការប្រើប្រាស់ឧបករណ៍ជំនួយណាដែលវាអាចធ្វើអ្វីដោយស្វ័យប្រវត្តិតាមការកំណត់របស់យើង ដោយជាការចំណេញពេលវេលា។
8. ផ្ដោតលើគុណតម្លៃ
ការផ្សព្វផ្សាយទាំងអស់ ត្រូវផ្ដោតលើគុណតម្លៃដែលផលិតផលឬសេវាកម្មនឹងផ្ដល់ឱ្យអតិថិជន ជាជាងផ្ដោតតែការលក់តែមួយមុខ។