ចិនគឺជាប្រទេសមួយដែលល្បីល្បាញខាងមានសេវាកម្មជួលមិត្តប្រុស ឬមិត្តស្រី ហើយនាពេលបច្ចុប្បន្ននេះ ក៏មានសេវាកម្មមួយប្រភេទទៀតគឺសេវាកម្មជួលឪពុកម្តាយសម្រាប់សិស្សណាដែលមិនហ៊ានឱ្យឪពុកម្តាយខ្លួនពិតប្រាកដទៅជួបគ្រូ ឬក៏សង្សាររបស់ខ្លួន។
ការផ្តល់សេវាកម្មជួលឪពុកម្តាយសុប្បនិមិត្តនេះវាជួយឱ្យអ្នកជាវសេវានូវការជួយសម្រួលផ្លូវអារម្មណ៍ ដូចជាអារម្មណ៍ភ័យព្រួយអាច កើតមានស្ថានភាពមិនល្អណាមួយកើតឡើងនៅពេលដែលជួបមនុស្សពិតរវាងគ្រូ និងអាណាព្យាបាល ឬជាមួយនឹងសង្សារ បើមិនអាចជួយបានរហូត យ៉ាងហោចណាស់ក៏អាចជួយបណ្តោះអាសន្នដែរ។
ការផ្សាយពាណិជ្ជកម្មសេវាកម្មនេះគឺប្រើប្រាស់ការផ្សព្វផ្សាយបែបជាសំណួរ “តើអ្នកមានសង្សារដែលចង់ទៅជួបឪពុកម្តាយអ្នក តែអ្នកមិនចង់ឱ្យជួបដែរឬទេ?” ដើម្បីធ្វើការទាក់ទាញចំណាប់អារម្មណ៍អតិថិជន។សម្រាប់អ្នកចង់ជួលសេវានេះ គឺត្រូវការបង់ប្រាក់គិតជាម៉ោងដែលគិតជាមធ្យមប្រមាណ ៩ដុល្លារអាមេរិចក្នុងមួយម៉ោង។