អ្នកបើកកុងតាក់២ និងទុក១ឲ្យនៅបិទដដែល ហើយរង់ចាំប្រមាណ១នាទី។ បន្ទាប់មកអ្នកចូលទៅកាន់បន្ទប់នោះ ប៉ុន្តែមុននឹងចូលទៅកាន់បន្ទប់នោះបន្តិច អ្នកបានបិទកុងតាក់១ ក្នុងចំណោមកុងតាក់២ដែលអ្នកបានបើក។ នៅពេលដែលអ្នកនៅក្នុងបន្ទាប់ អ្នកចូលទៅពិនិត្យអំពូលនោះ ប្រសិនបើអំពូលនោះក្តៅអុនៗ តែបិទ នោះវាប្រាកដជាកុងតាក់ដែលអ្នកទើបតែបញ្ជាបិទអម្បាញ់ម៉ិញនេះ។ ប៉ុន្តែប្រសិនបើអំពូលភ្លឺ វាប្រាកដជាកុងតាក់ដែលអ្នកទុកចោលឲ្យបើក។ តែប្រសិនបើអំពូលត្រជាក់ ហើយមិនភ្លឺ គឺប្រាកដជាកុងតាក់ដែលអ្នកទុកឲ្យនៅបិទតាំងពីដើមមក។