spot_img
spot_img
Homeទូទៅសំលៀង​ខួរក្បាល៖ មួក​ក្រហម មួកខៀវ!

សំលៀង​ខួរក្បាល៖ មួក​ក្រហម មួកខៀវ!

-

ត្រៀម​ខ្លួន​គិត​ហើយ​ឬនៅ? ថ្ងៃ​នេះ «គំនិត»​សូមលើក​យក​សំណួរ​ជា​ពាក្យ​បណ្តៅ​មក​ជូន​ប្រិយមិត្ត​ទុក​ជាការ​គិត​កម្សាន្ត​ដើម្បី​ដុះ​ខាត់​សមត្ថភាព​ខួរក្បាល​។ ហើយ​ប្រិយមិត្ត​ក៏អាច​យក​សំណួរ​នេះ ទៅ​សាកសួរ​មិត្តភក្តិ​និង​ក្រុមគ្រួសារបាន​ផង​ដែរ គ្រាន់ទុក​ជា​ការ​កែ​អផ្សុក។ ឥឡូវ​នៅចាំអីទៀត ទៅ​ឆ្លើយ​សំណួរ​ជាមួយ​គំនិត​ទាំងអស់គ្នា!

មានបេក្ខជន​៤នាក់​អង្គុយ​ជា​ជួរ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ឆ្លើយ​ពាក្យ​បណ្តៅ​យក​រង្វាន់។

-អ្នកអង្គុយ​នៅខាងមុខ​គេ​គឺ​ពាក់​មួក​ពណ៌​ក្រហម

-អ្នក​ទីពីរ​បន្ទាប់​ពី​អ្នកអង្គុយ​ខាងមុខ​គឺ​ពាក់​មួក​ពណ៌​ខៀវ

-អ្នក​ទី​បី​រាប់​ពី​មុខមក​គឺ​ពាក់​មួកពណ៌​ក្រហម

-អ្នក​ដែលអង្គុយ​ក្រោយ​គេ​បង្អស់​គឺពាក់​មួកពណ៌ខៀវ​ហើយ​ត្រូវ​បាន​គេ​ចង​បិទ​ភ្នែក​មិន​ឲ្យ​មើល​ឃើញ

អ្នកចូលរួម​ម្នាក់ៗត្រូវបាន​គេប្រាប់ឲ្យដឹង​ថា​ ពួកគេ​ទាំង​អស់​សុទ្ធ​តែ​កំពុង​តែ​ពាក់​មួក​ម្នាក់​មួយ ហើយ​អ្នកចុង​ក្រោយ​ត្រូវ​បាន​គេ​បិទ​ភ្នែកជិត។ គេ​ក៏បាន​ប្រាប់​ទៅ​បេក្ខជន​ចូលរួម​បន្ថែម​ទៀត​ថា មួក​ទាំង​អស់​មាន​ចំនួន​៤​ ដែល​ក្នុង​នោះ​មាន​ក្រហម​២ និង​ខៀវ​២។ ប្រសិន​បើ​នរណា​ម្នាក់​អាច​ទស្សន៍ទាយ​ពណ៌​មួក​ដែលខ្លួន​ឯង​កំពុង​តែ​ពាក់​ត្រូវ អ្នក​នោះ​គឺជា​អ្នក​ឈ្នះ។

សភាព​ស្ងប់​ស្ងាត់​បាន​ប្រព្រឺត្ត​ទៅអស់​រយៈពេល​យ៉ាង​យូរ ប៉ុន្តែ​ក្រោយមក​មាន​បេក្ខជន​ម្នាក់​បាន​ទស្សន៍ទាយ​ពណ៌​មួក​ដែលខ្លួន​កំពុង​តែពាក់​ត្រូវ។ តើ​បេក្ខ​ជន​នោះជា​បេក្ខជន​មួយណា?

បញ្ចាក់៖ បេក្ខជន​ទាំងអស់​អាច​មើលឃើញ​តែ​មនុស្ស​ដែល​អង្គុយ​នៅ​ពី​មុខ​គេ​តែ​ប៉ុណ្ណោះ ហើយ​ពួកគេ​មិន​អាច​បែរក្រោយដើម្បី​ពិនិត្យ​មើល​បេក្ខជន​ដែលនៅ​ពី​ក្រោយ​គេ​ឡើយ។

សាក​ល្បង​ឆ្លើយទៅមើល! តើ​បេក្ខជន​មួណា​ជា​អ្នកឆ្លើយ​ត្រូវ? ប្រសិន​បើ​អស់​ចិត្ត​ហើយ អ្នក​អាច​ចុច​ទៅ​ទំព័រ​ទី២​ដើម្បី​មើល​នូវ​ចម្លើយ។ តែ​កុំប្រញាប់​មើល​ចម្លើយ​អី សូម​គិត​ឲ្យ​បាន​យូរ​បន្តិច​សិន! 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ