បេក្ខជនទី២គឺជាអ្នកដែលឆ្លើយសំណួរបានត្រឹមត្រូវ។ បេក្ខជនទី១ និងទី៤គឺមិនអាចមើលឃើញបេក្ខជនដ៏ទៃទេដោយសារតែបេក្ខជនទីមួយអង្គុយនៅមុខគេ និងបេក្ខជនទី៤ត្រូវបានគេបិទភ្នែកជិត។ ហេតុដូច្នេះហើយ គឺមានតែបេក្ខជនទី២ និងទី៣ប៉ុណ្ណោះដែលមានឱកាសឆ្លើយបានត្រឹមត្រូវ។ បេក្ខជនទី២យល់ឃើញថា ប្រសិនបើគេ និងបេក្ខជនទី១ពាក់មួកពណ៌ដូចគ្នានោះ បេក្ខជនទី៣នឹងធ្វើការឆ្លើយពណ៌មួកដែលគេកំពុងតែពាក់បានភ្លាមជាមិនខានដោយមិនមានការគិតយូរនោះទេ។ តែដោយសារតែសភាពស្ងៀមស្ងាត់បានប្រព្រឹត្តទៅយ៉ាងយូរ បេក្ខជនទី២គិតឃើញថា នេះបណ្តាលមកពីពណ៌មួករបស់គេ និងពណ៌មួករបស់បេក្ខជនទី១គឺប្រាកដជាខុសគ្នា។