ថ្ងៃនេះគឺប្លែកពីសព្វមួយដង ដោយហេតុថា»គំនិត»នឹងលើកយកនូវសំណួរមួយដើម្បីឲ្យប្រិយមិត្តធ្វើការគិតដើម្បីដុសខាត់សមត្ថភាពខួរក្បាល និងការត្រិះរិះ។ សង្ឃឹមថាប្រិយមិត្តទាំងអស់នឹងចូលចិត្តអត្ថបទប្រភេទនេះ ហើយ»គំនិត» នឹងខិតខំសម្រាំងអត្ថបទប្រភេទនេះឲ្យបានច្រើនប្រសិនបើមានការគាំទ្រ និងចូលចិត្ត។ ដូចនេះកុំឲ្យខាតពេលយូរ សូមអ្នកទាំងអស់គ្នាត្រៀម ឆ្លើយនូវសំណួរខាងក្រោមនេះ។
អ្នកមានធុង២ ដែលធុងទី១មានចំណុះ ៨លីត្រ និងធុងទី២មានចំណុះ ៣លីត្រ។ អ្នកត្រូវការធ្វើបង្អែមមួយឆ្នាំងដែលត្រូវការទឹកចំនួនតែ៤លីត្រ មិនលើស មិនខ្វះ ដើម្បីឲ្យបង្អែមនោះចម្អិនទៅបានល្អ។
តើអ្នកត្រូវធ្វើយ៉ាងម៉េចដើម្បីទទួលបានទឹក៤លីត្រគត់ ពីធុងទាំងពីរខាងលើ ? បញ្ចាក់៖ អ្នកមានទឹកជាច្រើន។
សាកគិតមើលមើល! តើត្រូវធ្វើយ៉ាងម៉េចទៅ? គិតឃើញឲ្យឬនៅ? ចុច លើលេខ 2 នៅត្រង់ Pages ខាងក្រោម ដើម្បីផ្ទៀងផ្ទាត់ចម្លើយ!