វាជាថ្ងៃវិស្សមកាលមួយ ហើយខ្ញុំបានសម្រេចចិត្តទៅលេងផ្ទះបងប្អូនជីដូនមួយរបស់ខ្ញុំ។ ពិតជាពេលវេលាដ៏ល្អមែនសម្រាប់ពួកយើង។ នៅពេលព្រឹក ពួកយើងទាំងពីរបានទៅរត់ហាត់ប្រាណ។ ហើយនៅពេលល្ងាច យើងបានចំណាយពេលវាលានៅទីលានវាយកូនបាល់ (Tennis)។ ដោយសារតែសកម្មភាពទាំងនេះហត់នឿយពេក ពួកយើងអាចធ្វើបានតែមួយសកម្មភាពប៉ុណ្ណោះក្នុង១ថ្ងៃ គឺទៅរត់ហាត់ប្រាណ ឬក៏ទៅវាយកូនបាល់ក្នុង១ថ្ងៃ។ មានថ្ងៃខ្លះដោយសារតែពួកយើងខ្ចិល គឺយើងមិនចេញទៅណាទាំងអស់ គឺចំណាយពេលពេញមួយថ្ងៃសម្រាកនៅក្នុងផ្ទះ។
ឥឡូវនេះចូលដល់ការសួរសំណួរហើយ! មានពេលព្រឹក១៦ដងដែលយើងមិនបានធ្វើអ្វីទាល់តែសោះ មានពេលល្ងាច១០ដងពួកយើងសម្រាកនៅក្នុងផ្ទះ ហើយក្នុងនោះមាន១៤ថ្ងៃដែលយើងទៅរត់ហាត់ប្រាណ ឬក៏ទៅវាយកូនបាល់។ តើខ្ញុំស្នាក់នៅផ្ទះបងប្អូនជីដូនមួយខ្ញុំប៉ុន្មានថ្ងៃ?
ប្រិយមិត្តសាកល្បងឆ្លើយទៅមើល! សំណួរនេះគឺតម្រូវឲ្យប្រិយមិត្តប្រើប្រាស់សមត្ថភាពគណិតវិទ្យាបន្តិចហើយ! បើសិនជាប្រិយមិត្តបានឆ្លើយរូចហើយសូមចូលរួមផ្ទៀងចម្លើយដោយចុចនៅលើ Page 2 ខាងក្រោមនេះ។