១ ធាតុអ៊ីដ្រូសែនមានលេខរៀងទី ១ នៅក្នុងតារាងធាតុគីមី ដូចនេះអ៊ីដ្រូសែនជាធាតុដែលមានលេខអាតូម ១ ឬ មានប្រូតុងមួយក្នុងអាតូមអ៊ីដ្រូសែននីមួយៗ ។
២ ធាតុអ៊ីដ្រូសែនជាធាតុដែលកកើតមុនគេបង្អស់ក្នុងអំឡុងពេល Big Bang ។
៣ ទម្ងន់អាតូមរបស់ធាតុអ៊ីដ្រូសែនស្មើនឹង ១,០០៧៩៤ (amu) ដូចនេះវាធ្វើឲ្យអ៊ីដ្រូសែនជាធាតុដែលស្រាលជាងគេបង្អស់ ។
៤ ចំណុចរលាយរបស់អ៊ីដ្រូសែនគឺនៅសីតុណ្ហភាពដក ២៥៩,២ អង្សាសេ និង ចំណុចពុះនៅសីតុណ្ហភាពដក ២៥២,៧៦២ អង្សាសេ ។
៥ ឧស្ម័នអ៊ីដ្រូសែនគឺងាយឆេះជាទីបំផុត ដូចនេះវាត្រូវបានគេយកទៅប្រើធ្វើជាឥន្ធនៈសម្រាប់ម៉ាស៊ីនសំខាន់បំផុតរបស់យាន្តអវកាស ។
៦ ធាតុអ៊ីដ្រូសែនអាចបង្កើតបានតាមរយៈការធ្វើប្រតិកម្មរវាងលោហៈ និង អាស៊ីត ។ ឧទាហរណ៍ ប្រតិកម្មរវាងស័ង្កសីជាមួយអាស៊ីតក្លរីឌ្រិក (អាគុយ) ។
៧ ទម្រង់រូបរបស់អ៊ីដ្រូសែននៅសីតុណ្ហភាពបន្ទប់ (២៥ អង្សាសេ) និង សំពាធធម្មតាគឺជាឧស្ម័នដែលគ្មានពណ៌ និង ក្លិន ។
៨ គេអាចយកអ៊ីដ្រូសែនទៅប្រើប្រាស់បានជាច្រើយ៉ាង ប៉ុន្តែភាគច្រើនគេយកវាទៅប្រើក្នុងការទាញយកហ្វូស៊ីលឥន្ធនៈ (Fossil fuel) និង ក្នុងផលិតផលអាម៉ូញ៉ាក់ ។
៩ នៅក្នុងសមាសធាតុ អ៊ីដ្រូសែនអាចចាប់យកបន្ទុកបូក (H+) ឬ បន្ទុកដក (H–)ក៏បាន ។
១០ អ៊ីដ្រូសែនជាធាតុដែលសំបូរជាងគេបង្អស់ក្នុងចក្រវាឡដោយប្រមាណ ៧៥% នៃទម្ងន់របស់ចក្រវាឡគឺជាធាតុអ៊ីដ្រូសែន ។
ដកស្រង់ និង កែសម្រួលពី :
http://chemistry.about.com/od/elementfacts/a/10-hydrogen-facts.htm