spot_img
spot_img
Homeធុរកិច្ចហេតុអ្វីបានជាការធ្វើទីផ្សារមានសារៈសំខាន់សម្រាប់អាជីវកម្មរបស់លោកអ្នក?

ហេតុអ្វីបានជាការធ្វើទីផ្សារមានសារៈសំខាន់សម្រាប់អាជីវកម្មរបស់លោកអ្នក?

-

The viagra tesco has been the world's most prescribed drug and with the approval of viagra tesco as a generic, more people could use it. Prednisolone 1mg buy online - buy now for a North Chicopee limited time. Tasting is not the only function to take care of your health and you may need a few other tips to take care of your body as well.

The cost effectiveness of the drug was found to be around ,000 for a year. Buy tadalafil oral strips australia.buy tadalafil online australia australian pharmacy, order tadalafil online australia.tadalafil oral is an herbal medicine, which is used to treat blood clots and improve the flow of Mirny blood in the heart, arteries and brain. Piśmiarny (piśmiare), piśmiarz (piśmierz), or more simply piśmiarny is a polish sweet pastry from central poland.

ជាការពិតណាស់ ការធ្វើទីផ្សារគឺពិតមានសារៈសំខាន់ខ្លាំងមែនទែនសម្រាប់បណ្តារអាជីវកម្ម និងក្រុមហ៊ុននានាគ្រប់ស្ថាប័ន ក៏ព្រោះតែវាធ្វើឲ្យផលិតផល ឬសេវាកម្មរបស់យើងអាចជ្រាបទៅដល់ស្រទាប់មនុស្សជាច្រើ​ននៅក្នុងសង្គម។ ការធ្វើទីផ្សារត្រឹមត្រូវ និងមានប្រសិទ្ធភាព ពិតជាអាចជួយឲ្យអាជីវកម្មរបស់លោកអ្នកទទួលបានការជឿទុកចិត្តពីអតិថិជនតាមរយៈការផ្សព្វផ្សាយពីព័ត៌មាននៃផលិតផល ឬសេវាកម្មរបស់លោកអ្នក។ មិនត្រឹមតែប៉ុណ្ណោះ ការធ្វើទីផ្សារក៏អាចជួយរក្សាកិត្តិនាមឲ្យម៉ាកសញ្ញានៃអាជីវកម្ម ឬក្រុមហ៊ុនរបស់លោកអ្នកផងដែរ។

ថ្ងៃនេះ គំនិត សូមធ្វើការលើកយកនូវសារៈសំខាន់ចំនួន០៤ នៃការធ្វើទីផ្សារសម្រាប់អាជីវកម្មរបស់លោកអ្នក។

១. មូលហេតុទី១៖ ការធ្វើទីផ្សារគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន

នៅក្នុងការធ្វើអាជីវកម្ម វាពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់លោកអ្នក ដែលវាប្រៀបដូចជាការសន្ទនារវាងមនុស្សម្នាក់ ទៅម្នាក់ទៀតអ៊ីចឹងដែរ។ ពោលគឺនៅពេលដែលភាគីទាំងសងខាងបានធ្វើការសន្ទនា ក៏ដូចជាការផ្លាស់ប្តូរព័ត៌មានសំខាន់ៗជាមួយគ្នា នោះទំនុកចិត្តរវាងភាគីទាំងសងខាងក៏រីកចម្រើនទៅតាមនឹងដែរ។ ដូច្នេះមធ្យោបាយដែលល្អបំផុតសម្រាប់ធ្វើការសន្ទនា និងផ្លាស់ប្តូរព័ត៌មានជាមួយអតិថិជនអ្នកនោះគឺការធ្វើទីផ្សារនេះឯង។ លោកអ្នកគួរតែផ្តល់ដល់អតិថិជនរបស់លោកអ្នកនូវព័ត៌មានអំពីផលិតផល ឬសេវាកម្មដែលពួកគេពុំធ្លាប់ដឹងពីមុន ហើយលោកអ្នកត្រូវប្រាកដថាព័ត៌មានទាំងនោះជាអ្វីដែលពួកគេចង់ដឹង ចង់ឮ ហើយសាកសមទៅហ្នឹងពេលវេលាដ៏មានតម្លៃរបស់ពួកគេ។

២. មូលហេតុទី២៖ ការធ្វើទីផ្សារជួយកសាង និងរក្សាកេរ្តិ៍ឈ្មោះជូនស្ថាប័ន ឬអាជីវកម្មរបស់លោកអ្នក

កេរ្តិ៍ឈ្មោះរបស់ស្ថាប័ន ឬអាជីវកម្មរបស់អ្នកគឺជារឿងដែលសំខាន់បំផុតមួយដែលលោកអ្នកពុំគួរមើលរំលង។ ការសម្រេចចិត្តរបស់ដៃគូរសហការ ក៏ដូចជាអតិថិជនរបស់លោកអ្នកមួយភាគធំគឺបានមកពីកេរ្តិ៍ឈ្មោះដ៏ល្អប្រពៃរបស់លោកអ្នកនោះឯង ព្រោះថាប្រសិនបើស្ថាប័ន ឬអាជីវកម្មរបស់លោកអ្នកពុំមានកេរ្តិ៍ឈ្មោះនោះទេ ដៃគូរសហការរបស់លោកអ្នកក៏ពុំមានទំនុកចិត្តទៅលើផលិតផល ឬសេវាកម្មដែលលោកអ្នកផ្តល់ឲ្យដូចគ្នា។ ដូច្នេះ ដើម្បីធ្វើឲ្យកេរ្តិ៍ឈ្មោះនៃស្ថាប័ន និងអាជីវកម្មរបស់អ្នកមានភាពល្អប្រសើរ លោកអ្នកគួរតែព្យាយាមផ្សព្វផ្សាយពីការផ្គត់ផ្គង់ផលិតផលដែលត្រូវតាមអ្វីដែលអតិថិជនរបស់អ្នកចង់បាន ឬក៏ពីការបំពេញសេវាកម្មដ៏ល្អលើសពីការរំពឹងទុករបស់អតិថិជន ដោយលោកអ្នកអាចទទួលបានព័ត៌មានទាំងនោះបានពីអតិថិជន ដែលបានជាវ និងប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់លោកអ្នករួច។

៣. មូលហេតុទី៣៖ ការធ្វើទីផ្សារជួយកសាងទំនាក់ទំនងរវាងអតិថិជន និងអាជីវកម្មរបស់លោកអ្នក

ជាការពិតណាស់ ប្រសិនបើលោកអ្នកខកខានក្នុងការធ្វើទីផ្សារផ្សព្វផ្សាយពីអាជីវកម្មរបស់លោកអ្នកនោះ មិនយូរទេ អតិថិជនទាំងចាស់ទាំងថ្មីរបស់លោកអ្នកប្រាកដជាភ្លេចពីស្ថាប័ន ឬអាជីវកម្មរបស់លោកអ្នកជាក់ជាពុំខាន។ បន្ថែមពីនេះទៀត លោកអ្នកក៏អាចប្រើប្រាស់ការធ្វើទីផ្សារជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការជូនដំណឹងទៅកាន់អតិថិជនរបស់លោកអ្នកអំពីផលិតផល ឬសេវាកម្មថ្មីរបស់លោកអ្នក ប្រូម៉ូសិនពិសេស ដែលអាជីវកម្មលោកអ្នកកំពុងមាន ឬក៏កម្មវិធីពិសេសណាមួយ ដែលលោកអ្នកគ្រោងនឹងប្រារព្ធនាពេលខាងមុខជាដើម។

 ៤. មូលហេតុទី៤៖ ការធ្វើទីផ្សារ ជួយជម្រុញដល់ការលក់របស់លោកអ្នក

គុណតម្លៃដែលលោកអ្នកពុំគួរមើលរំលងពីការធ្វើទីផ្សារនោះគឺ វានឹងជួយជម្រុញដល់ការលក់របស់លោកអ្នកឲ្យមានកំណើនជាងមុន។ ជាក់ស្តែងនៅពេលដែលអតិថិជនរបស់អ្នកបានទទួលនូវព័ត៌មានសំខាន់ៗពីផលិតផល ឬសេវាកម្មរបស់អាជីវកម្មលោកអ្នកហើយ ពួកគេនឹងមានរារែកក្នុងការជាវ និងប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់លោកអ្នកឡើយ។ លើសពីនេះទៅទៀត ពួកគេក៏អាចក្លាយជាមធ្យោបាយក្នុងការផ្សព្វផ្សាយឲ្យអាជីវកម្មរបស់លោកអ្នកផងដែរ តាមរយៈការជជែក និងណែនាំពីមាត់មួយទៅមាត់មួយ (Words of Mouth) ទៅកាន់ក្រុមមនុស្សផ្សេងទៀតដែលពួកគេស្គាល់៕

ខៀក វិទ្យារតនៈ
ខៀក វិទ្យារតនៈhttp://www.kumnit.com%20
លោក ខៀក វិទ្យារតនៈ គឺជាអ្នកបង្កើត និងសរសេរមាតិការនៅក្នុងគេហទំព័រ គំនិត ផ្នែកបច្ចេកវិទ្យា ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ផ្នែកធុរកិច្ច និងផ្នែកចំណេះដឹងទូទៅ។ សព្វថ្ងៃនេះ លោកមានតួនាទីជា Business Development Manager ដែលកំពុងតែបម្រើការងារនៅក្នុងហាងសៀវភៅអនឡាញ Naek Arn ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គំនិត។ ចំពោះប្រវត្តិសិក្សាវិញ លោកគឺជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែក វិទ្យាសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម (Science of eCommerece & Logistics) ពីវិទ្យាស្ថានជាតិ និបតិក (NIPTICT) ក៏ដូចជានិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែក Professional Communication នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ (RUPP)។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នកជំនាញខាងផ្នែក Digital Marketing Associate ដែលមានវិញ្ញាបនប័ត្រទទួលស្គាល់ដោយក្រុមហ៊ុន Facebook ផ្ទាល់ផងដែរ។ លោកក៏ជាមនុស្សដែលចូលចិត្តវិភាគវែកញែកនៅលើប្រធានបទផ្សេងៗ ស្វែងយល់ពីអ្វីថ្មីៗ ចូលចិត្តការធ្វើដំណើរកម្សាន្តដើម្បីរៀនពីបរិបទសង្គម និងតាមដានគ្រប់ព័ត៌មានទូទៅទាំងក្នុង និងក្រៅប្រទេស៕

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ