spot_img
spot_img
Homeបច្ចេកវិទ្យាហេតុអ្វីបានជាទឹកនៅជិតកន្លែងយករ៉ែខ្លះមានជាតិជូរ?

ហេតុអ្វីបានជាទឹកនៅជិតកន្លែងយករ៉ែខ្លះមានជាតិជូរ?

-

ទឹក​អូរ​នៅក្នុង​តំបន់យក​រ៉ែ​មួយ

តើ​អ្នក​មាន​ធ្លាប់ឮ​ ឬ​ក៏​មាន​អ្នក​ដែល​ធ្លាប់​ទៅ​យក​រ៉ែ​នៅ​តំបន់​នានាប្រាប់ថា​ទឹក​នៅ​តំបន់​នោះមាន​រសជាតិ​ជូរ​ដែរ​ឬទេ? តើ​អ្វី​ទៅដែល​ធ្វើ​ឲ្យ​ទឹក​នៅ​តំបន់​យក​រ៉ែ​ខ្លះ​មាន​រស​ជាតិ​ជូរ? ថ្ងៃ​នេះ «គំនិត»​នឹ​ង​ធ្វើការ​បកស្រាយ​ជូន​ត្រួស​ៗ​ស្តី​ពី​បញ្ហា​នេះជូន​ដល់​ប្រិយមិត្ត​។

ក្នុង​គីមី​វិទ្យា ប្រសិន​បើទឹក​នោះ​មាន​រស​ជាតិ​ជូរ​ វា​ប្រាកដជា​មាន​កម្រិត​pHទាបជាង​៧ (ជា​ធម្មតា​ទឹក​ទាំង​នោះ​មាន​pH<5)ដែលវាស្ថិត​ក្នុង​ស្ថាន​ភាព​ជា​អាស៊ីត។ តើ​ហេតុអ្វី​បាន​ជា​ទឹក​នៅ​តំបន់​នោះសុខៗ​ក្លាយ​ទៅ​ជា​ទឹក​អាស៊ីត​យ៉ាង​ដូច្នេះ?

ភាគ​ច្រើន​នៃ​ទឹក​ដែល​មាន​ស្ថាន​ភាព​ជា​អាស៊ីត គឺច្រើន​ស្ថិតនៅ​តំបន់​ដែលមាន​រ៉ែ​មាស ប្រាក់ ទង់ដែង ធ្យូង​ថ្ម ។ល។ ប្រភេទ​រ៉ែ​ទាំងនេះ គឺច្រើន​តែ​ស្ថិត​នៅជាមួយក្រុម​រ៉ែ​ប្រភេទ​ស៊ុលហ្វីត(Sulfide ដែលមាន​រូបមន្ត​គីមីS) ជាពិសេស​នោះគឺរ៉ែ​ភីរីត(Pyrite)ដែលមាន​រូបមន្ត​គីមី FeS2។ នៅពេលដែល​ដី​នៅតំបន់នោះត្រូវ​បាន​គេជីក​គាស់​កកាយ​ដើម្បី​យក​រ៉ែ ហើយ​ស្រទាប់ដីនៅទីនោះ​មាន​រ៉ែ​ភីរីត ឬក៏ពពួក​​រ៉ែ​ស៊ុលហ្វីត ពេលដែល​វា​ប៉ះទឹក​ និង​ខ្យល់(អុកស៊ីសែន) អាស៊ីត​ស៊ុលផួរិច​ក៏បាន​កើតឡើង។

ទឹក​ដែល​មាន​ស្ថាន​ភាព​ជា​អាស៊ីតនៅក្នុង​តំបន់​រ៉ែទាំង​នោះ​ច្រើនតែ​មាន​ពណ៌​រាង​ក្រហម។ ក្រៅ​ពីវា​មាន​ជាតិ​អាស៊ីត​ នៅក្នុងទឹក​​នោះ​ក៏មាន​សារធាតុ​លោហៈ​គ្រោះ​ថ្នាក់​ផ្សេងទៀត​នៅ​លាយ​ឡំជាមួយ​ផង​ដែរ។ ទឹក​អាស៊ីត​ទាំង​នេះគឺអាចកើត​មាន​គ្រប់ទីកន្លែង​ឲ្យ​តែ​រ៉ែ​ក្នុង​ក្រុម​ស៊ុលហ្វីត​ប៉ះ​ទឹក​ និង​ខ្យល់។ ប្រសិន​បើ​ទឹក​នៅ​តំបន់​យក​រ៉ែ​ណាក្លាយទៅជាអាស៊ីត​ហើយ​នោះ វានឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ មិនថា​តែ​នៅ​តំបន់​នោះ ឬក៏​តំបន់​នៅក្បែរ​នោះទេ។ ផល​ប៉ពាល់​ទាំងនោះរូមមានដូចជា៖

-ត្រី​មិនអាច​រស់​នៅក្នុង​ទឹកនោះបាន

– ប៉ះពាល់ដល់សត្វ​ពាហនៈដែល​រស់​នៅ​តំបន់​នោះ និង​តំបន់​ក្បែរនោះ

– ធ្វើឲ្យ​រុក្ខជាតិ​ ស្វិត​និង​ងាប់

– ប៉ះពាល់​ដល់​សុខភាពប្រជាជន​ដែល​រស់​នៅ​តំបន់​នោះ​ប្រសិន​បើ​ពួក​គេ​ប្រើប្រាស់​ទឹកដែលមាន​ជាតិ​អាស៊ីតទាំងនោះ។ល។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ