Home អភិវឌ្ឍន៍ខ្លួនឯង ហេតុអ្វីបានជាមនុស្សឆាប់បោះបង់ចោលការព្យាយាមម្ល៉េះ?

ហេតុអ្វីបានជាមនុស្សឆាប់បោះបង់ចោលការព្យាយាមម្ល៉េះ?

0
ការបរាជ័យដដែលៗ ជាមួយនឹងរឿងដដែលៗនឹងធ្វើឲ្យមនុស្សឆាប់បាក់ស្បាត ឆាប់ដកថយលែងហ៊ានបន្តដំណើរទៅមុខដើម្បីសម្រេចក្ដីសុបិន្តរបស់ពួកគេទៀត ជាពិសេសពួកគេឆាប់បោះបង់បែបនេះដោយសារតែស្ដាប់ពាក្យសម្ដីរបស់អ្នកដទៃខ្លាំងពេក គ្មានអ្នកលើកទឹកចិត្ត ឬគ្មានការរៀបចំផែនការឲ្យបានច្បាស់លាស់ជាដើម។ម្យ៉ាងទៀតដោយសារតែអារម្មណ៍របស់មនុស្សឆាប់ទទួលរងឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅ ទើបធ្វើឲ្យពេលខ្លះពួកគេមានអារម្មណ៍ថាចង់ធ្វើអ្វីមួយបានតែមួយឆាវៗ រួចក៏រលត់ភ្លើងនៃចំណង់ទាំងនោះទៅវិញហើយក៏បោះបង់វាចោលតែម្ដងដោយពុំស្ដាយស្រណោះទាល់តែសោះ។តើអ្នកដឹងទេថាដើមចមអ្វីដែលធ្វើឲ្យមនុស្សឆាប់បោះបង់ចោលការងារទាំងនោះម្ល៉េះ?ដូចនេះថ្ងៃនេះពួកយើងនឹងប្រាប់ពីចំណុចទាំង៤ដែលជាមូលហេតុ៖
១. ពួកគេចង់បានលិទ្ធផលភ្លាមៗ
គ្មានភាពជោគជ័យឯណាអាចកើតឡើងមកភ្លាមៗនិងឆាប់រហ័សនោះទេ គឺមានតែភាពជោគជ័យនៅក្នុងសុបិនតែប៉ុណ្ណោះទើបអាចកើតឡើងបាន។ជាក់ស្ដែងដូចជាការសិក្សាអ្នកដូច្នឹងដែរ មិនមែនរៀនមួយថ្ងៃ មួយខែ មួយឆ្នាំ អាចឲ្យអ្នកចេះគ្រប់សព្វ យល់ដឹងគ្រប់រឿង ឬក្លាយជាមនុស្សជោគជ័យម្នាក់បាននោះទេ ពោលគឺអ្នកត្រូវតែចំណាយពេលជាច្រើនឆ្នាំដើម្បីសិក្សាស្វែងយល់ពីវាឲ្យបានស៊ីជម្រៅនិងកាន់តែច្បាស់លាស់។ដូចនេះប្រសិនបើអ្នកចង់ចាប់ផ្ដើមធ្វើអ្វីមួយ អ្នកត្រូវអត់ធ្មត់សង្កត់ចិត្តឲ្យមាំ ត្រូវរៀនពីវាម្ដងមួយជំហានៗ បន្តិចម្ដងៗ ហើយក៏កុំប្រញាប់ចង់បានលិទ្ធផលលឿនៗពេកអី ព្រោះវាអាចធ្វើឲ្យអ្នកឆាប់បាក់ទឹកចិត្ត ឆាប់បោះបង់ ឆាប់បាក់ស្បាតលែងហ៊ានសាកល្បងបន្តទៀត ជាពិសេសវានឹងធ្វើឲ្យអ្នកមើលងាយសមត្ថភាពខ្លួនឯងកាន់តែខ្លាំងឡើងៗនៅពេលដែលលិទ្ធផលចេញមកពុំដូចអ្វីដែលអ្នកគិត។
Indoor shot of gloomy cute female in striped blouse over t-shirt, clasping hands and pursing lips, frowning while gazing up with hopeful expression, waiting for results of test over gray wall Free Photo
 ២. ពួកគេគ្មានវិន័យលើខ្លួនឯង
នេះក៏ជាចំណុចមួយសំខាន់ំណាស់ដែរ ព្រោះពេលណាដែលគ្មានវិន័យ គ្មានគោលការណ៍ គ្មានផែនការសម្រាប់ខ្លួនឯង អ្នកប្រាកដជាមានភាពធូរលុង គ្មានភាពតឹងតែង ហើយធ្វើអ្វីៗហីអើៗ ម្ដងធ្វើនេះម្ដងធ្វើនោះតាមតែចិត្តនឹកឃើញ ធ្វើវាលំៗឲ្យតែហើយៗជាដើម ដោយពុំបានគិតពីលិទ្ធផលដែលនឹងកើតមានឡើយ។មនុស្សដែលរស់នៅដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ គ្មានវិន័យចំពោះខ្លួនឯង គ្មានគោលដៅជាក់លាក់ពួកគេគ្មានថ្ងៃអាចទទួលបាននូវភាពជោគជ័យឬអាចសម្រេចកិច្ចការធំបានឡើយ។ដូចនេះបើសិនជាអ្នកចង់ឲ្យបំណងប្រថ្នារបស់អ្នកក្លាយជាការពិត អ្នកត្រូវតែមានវិន័យ មានផែនការ និង មានគោលការណ៍សម្រាប់ខ្លួនឯង ហើយអនុវត្តវាឲ្យបានខ្ជាប់ខ្ជួន។
The Eleventh Hour, Disaster, Change, Alarm Clock, Clock
៣. ពួកគេគិតពីសម្ដីអ្នកដទៃខ្លាំងពេក
ពាក្យសម្ដីប្រៀបបានទៅនឹងអាវុធមុខពីរ មានទាំងល្អមានទាំងអាក្រក់។​បើអ្នកចូលចិត្តស្ដាប់ និងចូលចិត្តគិតតែរឿងល្អ នោះជីវិតរបស់អ្នកនឹងជួបតែរឿងល្អតាមហ្នឹងដែរ តែបើសិនជាអ្នកចូលចិត្តយកពាក្យសម្ដីបន្តុចបង្អាក់ឬពាក្យអវិជ្ជមានរបស់អ្នកដទៃមកគិត មកចាក់មកបញ្ឈឺខ្លួនឯង នោះអ្នកនឹងកាន់តែឈឺ កាន់តែមានអារម្មណ៍ថាខ្លួនអ្នកអសមត្ថភាព ខ្លួនឯងអន់(ទាំងដែលខ្លួនឯងមិនមែនបែបនោះ) មិនអាចសម្រេចកិច្ចការងារទាំងនោះបាន។ការគិតបែបនេះនឹងធ្វើឲ្យចិត្តរបស់អ្នកគ្មានកម្លាំងកំហែងដើម្បីបន្តទៅមុខទៀតនោះទេ គឺមានតែធ្វើឲ្យអ្នកបោះបង់ចោល ហើយបន្ទោសខ្លួនឯងទៅវិញ។ដូចនេះអ្នកគួរតែកាត់បន្ថយការយកពាក្យសម្ដីរបស់អ្នកដទៃមកគិតទៅ បើសិនពាក្យសម្ដីទាំងនោះជាពាក្យសម្ដីច្រណែន រិះគន់បែបជាន់ពន្លិច ឬនិយាយបំបាក់ទឹកចិត្តអ្នកមិនឲ្យបន្តក្ដីស្រម៉ៃរបស់អ្នកនោះ។
Top view portrait of woman lying at desk near the laptop Free Photo
៤. គ្មានការជឿជាក់លើខ្លួនឯង
រឿងដំបូងដែលពួកគេគិតមុននឹងធ្វើនោះគឺ “ខ្ញុំមិនអាចធ្វើការងារនោះបានទេ” “ខ្ញុំគ្មានសមត្ថភាពគ្រប់គ្រាន់ដើម្បីឈោងចាប់ក្ដីស្រម៉ៃនោះឡើយ” “ខ្ញុំខ្លាចតែធ្វើហើយបរាជ័យឬខ្លាចគេសើចចំអក…”​ ទាំងនេះគឺសុទ្ធតែជាឃ្លាដែលបង្ហាញពីភាពគ្មានជំនឿជឿជាក់លើខ្លួនឯង បង្ហាញពីភាពទន់ខ្សោយ និងការបាក់ស្បាត ដែលចូលចិត្តតែបន្លាចខ្លួនឯងឲ្យភ័យខ្លាច។ដោយសារតែកត្តាអស់ទាំងនេះហើយទើបធ្វើឲ្យអ្នកឆាប់បោះបង់ចោលនូវគោលដៅ និងក្ដីស្រម៉ៃរបស់អ្នក។ដូចនេះដើម្បីឲ្យគោលដៅរបស់អ្នកនៅតែអាចបន្តទៅមុខបាន អ្នកត្រូវតែជឿជាក់លើខ្លួនឯង ព្រោះការជឿជាក់ខ្លួនឯងវាគឺជាកម្លាំងចិត្តមួយដែលមានប្រសិទ្ធភាពបំផុតដែលអាចជួយកម្ចាត់រាល់ឧបសគ្គ និងបញ្ហា ដើម្បីឲ្យអ្នកឆាប់ទៅដល់កន្លែងដែលអ្នកចង់ទៅ។
Conceptual image of being true to yourself Premium Photo