spot_img
spot_img
Homeបច្ចេកវិទ្យាហេតុអ្វីបានជាស្លឹកឈើមានពណ៌បៃតង?

ហេតុអ្វីបានជាស្លឹកឈើមានពណ៌បៃតង?

-

បើ​តាម​រូប​វិទ្យា​ យើង​អាច​មើល​ឃើញ​វត្ថុ​មួយ​បាន​លុះ​ត្រា​ណា​តែ​វត្ថុ​នោះ​ជះ​ពន្លឺ​មក​ភ្នែក​របស់​យើង​។ សម្រាប់​ស្លឹក​ឈើ​ក៏​ដូច​គ្នា​ផង​ដែរ​ គឺ​​យើង​អាច​មើល​ឃើញ​វា​បាន​គឺ​ដោយ​សារ​តែ​ការ​ជះ​ពន្លឺ​ចេញ​ពី​ស្លឹក​ឈើ​នោះ​។ ចុះ​ហេតុ​ដូចម្តេច​បាន​ជា​ស្លឹក​ឈើ​មាន​ពណ៌​បៃ​តង​? ដើម្បី​ឲ្យ​អស់​ចម្ងល់​ ថ្ងៃ​នេះ​ «គំនិត» នឹង​ធ្វើ​ការ​បក​ស្រាយ​ត្រួសៗ​ជូន​ដល់​ប្រិយ​មិត្ត​អំពី​មូល​ហេតុ​នេះ។

យើង​មើល​ឃើញ​វត្ថុ​ទាំង​ឡាយ​នៅ​លើ​លោក​គឺ​ក៏ព្រោះ​តែ​ពន្លឺ​។ ហើយ​ពន្លឺ​គឺ​មិន​មែន​មាន​តែ​មួយ​ពណ៌​នោះ​ទេ​ គឺ​វា​ផ្គុំ​ឡើង​ដោយ​ពណ៌​ជា​ច្រើន​ដូច​ជា ​ពណ៌​ស្វាយ​ ពណ៌​ខៀវ​ ពណ៌​បៃ​តង​ ពណ៌​លឿង​ ពណ៌​ទឹក​ក្រូច​ ពណ៌​ក្រហម​ និង​ ពណ៌​ infrared​។ ពណ៌​នី​មួយ​ៗ​គឺ​មាន​ប្រ​វែង​ជ្រ​លង​រលក​ (Wave-length)​ខុស​ៗ​គ្នា​ ហើយ​ក្នុង​ចំណោម​ពណ៌​ទាំង​នោះ​ គឺ​មាន​តែ​ព​ណ៌​ចំ​បងៗ​បី​ប៉ុណ្ណោះ​ដែល​អាច​ឲ្យ​ភ្នែក​យើង​ឃើញ​ដោយ​ផ្ទាល់​បាន​ គឺ​ពណ៌​ខៀវ​ ពណ៌​បៃតង​ និង​ពណ៌ក្រហម​។ ​ពណ៌​ទាំងបី​នេះ​ រូម​បញ្ចូល​គ្នា​បង្កើត​បាន​ពណ៌​ផ្សេង​ទៀត​ជា​ច្រើន​។​

ចំពោះ​រុក្ខជាតិ​ (ស្លឹកឈើ) វា​មាន​ផ្ទុក​សារ​ធាតុ​គីមី​ម្យ៉ាង​ឈ្មោះ​ថា​ក្លរ៉ូភីល​ដែល​ជា​សារធាតុ​ស្រូប​យក​ពណ៌ខៀវ​ និង​ពណ៌ក្រហម​ ហើយ​ជះ​ត្រឡប់​ទៅ​វិញ​នូវ​ពណ៌​បៃតង​។ ដោយ​សារ​តែ​មូលហេតុ​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​ភ្នែក​យើង​មើល​ឃើញ​ស្លឹក​ឈើ​ពណ៌​បៃតង​។

អ្នក​ប្រាកដ​ជា​ឆ្ងល់​ថា​ ចុះ​ស្លឹក​ឈើ ​ឬផ្កាខ្លះ​ ហេតុ​ដូច​ម្តេច​មិន​មាន​ពណ៌​បៃតង​? នេះ​គឺ​ដោយ​សារ​តែ​រុក្ខជាតិ​នី​មួយ​មាន​សារ​ធាតុ​គីមី​ខុសៗ​គ្នា​ ដែល​សា​រធាតុ​នី​មួយ​ស្រូប​យក​ និង​ជះ​ទៅវិញ​ពណ៌​ខុសៗ​គ្នា​ផង​ដែរ​។ រុក្ខជាតិ​ខ្លះ​ មិន​ស្រូប​យក​ ឬ​ជះ​ពណ៌​ទៅ​វិញ​១០០%នោះ​ទេ​ ដែល​មូល​ហេតុ​នេះ ​​ធ្វើ​ឲ្យ​យើង​ឃើញ​​ពពួក​រុក្ខជាតិ​ទាំង​នោះ​មាន​ពណ៌​ផ្សេងៗ​គ្នា​ដោយ​សារ​តែ​ការ​រួម​បញ្ចូល​គ្នា​នូវ​ពណ៌​ទាំង​៣​ (ខៀវ បៃតង ក្រហម)។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ