អត្ថបទមុនគំនិតបានរៀបរាប់អំពីមុខវិជ្ជាវិស្វកម្មមួយចំនួន ដើម្បីជាប្រទីបនាំផ្លូវ អោយនិស្សិតដែលចូលចិត្ត និងចង់ចាប់យកជំនាញនេះធ្វើការសម្រេចចិត្តអោយបានត្រឹមត្រូវ ថាតើមុខជំនាញមួយណាដែលគេចង់បន្តការសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្សារបស់ខ្លួន។ មុខជំនាញវិស្វកម្មគឺជាមុខវិជ្ជាដ៏ទូលំទូលាយ ដែលត្រូវបានចែកចេញជាមុខជំនាញផ្សេងៗជាច្រើនទៀត។ ដូចនេះ នៅក្នុងអត្ថបទនេះ គំនិតនឹងធ្វើការបកស្រាយបន្តពីអត្ថបទមុននូវមុខជំនាញវិស្វកម្មផ្សេងៗទៀត។
The drug is also used for ulcers caused by viruses such as helicobacter pylori bacteria, and other infectious bacteria. The effects of this medication are generally considered Buy Ozempic From Canadian Pharmacy Santa Brígida to be very mild. The most well-known for its use in the treatment of infertility.
វិស្វកម្មមេកានិច
វិស្វកម្មមេកានិចគឺជាមុខវិជ្ជាមួយដែលពេញនិយមជាងគេក្នុងពិភពលោក ក្នុងចំណោមជំនាញវិស្វកម្មទាំងអស់។ សម្រាប់មុខវិជ្ជានេះ និស្សិតត្រូវមានចំណេះដឹងអោយល្អផ្នែករូបវិទ្យា និងគណិតវិទ្យា។ បន្ទាប់ពីបានបញ្ចប់ការសិក្សា និស្សិតអាច៖
-ធ្វើការស្រាវជ្រាវ បង្កើត អភិវឌ្ឍន៍ ផលិត និងធ្វើតេស្តឧបករណ៍ជាច្រើនដូចជា ម៉ាស៊ីន គ្រឿងយន្ត ព្រមទាំងឧបករណ៍មេកានិចដ៏ទៃទៀត។
-វិស្វករមេកានិចមានសមត្ថភាពបង្កើតម៉ាស៊ីនទាំងតូច ទាំងធំជាច្រើន ដូចជារថយន្ត មនុស្សយន្ត ម៉ាស៊ីនផលិតអគ្គិសនី ទូរទឹកកក ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនដ៏ទៃជាច្រើនទៀត។
-វិស្វករមេកានិច មានឱកាសការងារដូចជាធ្វើការនៅ រោងចក្រផលិតគ្រឿងយន្តឬម៉ាស៊ីន ធ្វើការនៅក្នុងក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកមេកានិច ធ្វើការជាអ្នកលក់បច្ចេកទេស ធ្វើការជាអ្នកត្រួតពិនិត្យនៅក្នុងរោងចក្រដែលទាក់ទងនឹងម៉ាស៊ីន អាចក្លាយជាអ្នកគ្រប់គ្រង ឬជាសាស្ត្រាចារ្យ។
វិស្វកម្មរ៉ែ
នេះជាមុខជំនាញថ្មីមួយនាពេលបច្ចុប្បន្ន ហើយមុខជំនាញនេះនឹងត្រូវបានបើកបង្រៀននាពេលឆាប់ៗខាងមុខនេះនៅក្នុងសកលវិទ្យាល័យបច្ចេកវិជ្ជាកម្ពុជា ហើយមិនមានសិស្សនិស្សិតច្រើនទេដែលដឹងអំពីជំនាញនេះ។ដើម្បីសិក្សាមុខជំនាញនេះអោយទទួលបានលទ្ធផលល្អ និស្សិតចាំបាច់មានមុខវិជ្ជាមូលដ្ឋានគ្រឹះ គណិត រូប គីមី និងផែនដីវិទ្យា។ បន្ទាប់ពីបានបញ្ចប់ការសិក្សាក្នុងជំនាញនេះហើយ និស្សិតអាចមានសមត្ថភាព៖
-ធ្វើការវិភាគអាយុកាលនៃការធ្វើអាជីវកម្មរ៉ែ។
-ធ្វើការវាយតម្លៃទៅលើគម្រោងជីកអណ្តូងរ៉ែ ថាតើគួរតែធ្វើអាជីវកម្ម ឬក៏ផ្អាកសកម្មភាព។
-រៀបចំគម្រោង និងបច្ចេកទេសយករ៉ែ ដោយផ្តោតទៅលើសុវត្ថិភាពជាចម្បង។
-មានសមត្ថភាពក្នុងការបន្សុត និងចម្រាញ់រ៉ែដែលមានតម្លៃចេញពីថ្មឬវត្ថុដែលគ្មានតម្លៃ។
-មានសមត្ថភាពធ្វើការស្តារឡើងវិញនូវកន្លែងយករ៉ែដែលបានទទួលរងការខូចខាត អោយទៅជាកន្លែងមួយដែលមានប្រយោជន៍សម្រាប់ជាតិ សហគមន៍ និងប្រជាជន។
-មានឱកាសការងារនៅតាមមន្ទីរស្ថាប័នដែលពាក់ព័ន្ធ ដូចជាអាចធ្វើជាអ្នករៀបចំច្បាប់ស្តីពីការរុករក និងធ្វើអាជីវកម្មរ៉ែ ធ្វើការនៅក្រុមហ៊ុនផលិតឧបករណ៍យករ៉ែ ធ្វើជាអ្នកប្រឹក្សារផ្តល់យោបល់ទាក់ទងនឹងវិស័យរ៉ែ ធ្វើការនៅក្នុងក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែទាំងក្នុង និងក្រៅប្រទេស ព្រមទាំងអាចក្លាយជាសាស្ត្រាចារ្យ ។ល។
វិស្វកម្មប្រេង និងឧស្ម័នធម្មជាតិ
ជំនាញវិស្វកម្មនេះក៏ជាជំនាញមួយដែលមានវ័យស្របាលគ្នានឹងវិស្វកម្មរ៉ែដែរនៅក្នុងប្រទេសកម្ពុជាយើង។ ជាធម្មតា នៅបណ្តារប្រទេសនានា ជំនាញ វិស្វកម្មរ៉ែ និងជំនាញវិស្វកម្មប្រេង និងឧស្ម័នត្រូវបានចែកដាច់ពីគ្នារៀងៗខ្លួន។ ដោយឡែក នៅក្នុងប្រទេសកម្ពុជា ជំនាញទាំងពីរនេះ ត្រូវបានបង្រួមបញ្ចូលគ្នា ហើយនឹងត្រូវបានបើកបង្រៀននាពេលខាងមុខដ៏ខ្លី។ បន្ទាប់ពីបានបញ្ចប់ការសិក្សាវិស្វកម្មប្រេង និងឧស្ម័នធម្មជាតិហើយនិស្សិតអាច៖
-ធ្វើការវិភាគអាយុកាលនៃអាជីវកម្ម ប្រេង និងឧស្ម័នធម្មជាតិ និងធ្វើការសម្រេចចិត្តថាតើគួរបន្តអាជីវកម្មជីកយកប្រេងដែរឬទេ?
-អភិវឌ្ឍគម្រោងជីកយកធនធាននេះ ដោយប្រើប្រាស់ចំណេះដឹងមូលដ្ឋាននានាដែលទាក់ទង។
-ធ្វើការវិភាគគម្រោង និងជ្រើសរើសបច្ចេកទេសយកប្រេងរបៀបណាដើម្បីអោយមានសុវត្ថិភាព។
-មានសមត្ថភាពក្នុងការប្រើប្រាស់វិធីបន្សុត និងចម្រាញ់ប្រេងនិងឧស្ម័ន ដើម្បីអោយស្របទៅតាមស្តង់ដារ។
-មានឱកាសការងារនៅតាមមន្ទីរស្ថាប័នដែលពាក់ព័ន្ធ ដូចជាអាចធ្វើជាអ្នករៀបចំច្បាប់ស្តីពីការរុករក និងធ្វើអាជីវកម្មប្រេង និងឧស្ម័នធម្មជាតិ ធ្វើការនៅក្រុមហ៊ុនផលិតឧបករណ៍យកប្រេង ធ្វើជាអ្នកប្រឹក្សារផ្តល់យោបល់ទាក់ទងនឹងវិស័យប្រេងកាត និងឧស្ម័ន ធ្វើការនៅក្នុងក្រុមហ៊ុនធ្វើអាជីវកម្មធនធាននេះទាំងក្នុង និងក្រៅប្រទេស ព្រមទាំងអាចក្លាយជាសាស្ត្រាចារ្យ ។ល។
វិស្វកម្មនុយក្លេអ៊ែ
ជំនាញវិស្វកម្មនុយក្លេអ៊ែ គឺជាជំនាញមួយថ្មីសម្រាប់ប្រទេសកម្ពុជាផងដែរ។ នៅក្នុងប្រទេសកម្ពុជា មានសាកលវិទ្យាល័យបាត់ដំបងតែមួយគត់ដែលមានបើកបង្រៀនមុខវិជ្ជានេះ។ បន្ទាប់ពីបានបញ្ចប់ការសិក្សាមុខជំនាញ វិស្វកម្មនុយក្លេអ៊ែ និស្សិតអាច៖
-ធ្វើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍នូវ ឧបករណ៍ និងប្រព័ន្ធដើម្បីទាញយកផលប្រយោជន៍ពីថាមពលនុយក្លេអ៊ែ និងការបញ្ចេញកំដៅរបស់វា។
-រៀបចំ បង្កើត គ្រប់គ្រង និងដំណើរការរោងចក្រនុយក្លេអ៊ែ ដើម្បីធ្វើការទាញយកអគ្គិសនីដោយសុវត្ថិភាព។
-គ្រប់គ្រងកាកសំណល់វិទ្យុសកម្មដែលបញ្ចេញដោយរោងចក្រនុយក្លេអ៊ែ ដើម្បីកុំអោយបង្កគ្រោះថ្នាក់ដល់បរិស្ថាន និងសុខភាពប្រជាជន។
-បង្កើតឧបករណ៍នានានៅក្នុងឧស្សាហកម្ម និងវេជ្ជសាស្ត្រដែលទាក់ទៅនឹងវិទ្យុសកម្ម(ឧទាហរណ៍ ឧបករណ៍ឆ្លុះ នឹងថតមើលរោគសញ្ញា)។
-វិស្វករនុយក្លេអ៊ែ មានឱកាសការងារនៅតាមស្ថាប័ននានាដែលពាក់ព័ន្ធ ដូចជានៅក្នុងវិស័យអគ្គិសនី នៅក្នុងរោងចក្រនុយក្លេអ៊ែ ចូលរួមធ្វើជាអ្នកតាក់តែងច្បាប់សម្រាប់វិស័យនេះ ធ្វើជាសាស្ត្រាចារ្យ ។ល។
វិស្វកម្មកសិកម្ម
វិស្វកម្មកសិកម្មគឺជា ជំនាញមួយដែលប្រទេសកម្ពុជាយើងមិនអាចខ្វះបាន ដោយសារតែប្រទេសនេះគឺជាប្រទេសកសិកម្ម។ សម្រាប់និស្សិតដែលបានបញ្ចប់កាសិក្សាជំនាញនេះ ពួកគេអាចមានសមត្ថភាព៖
-ប្រើប្រាស់ចំណេះដឹង និងបច្ចេកវិទ្យាដើម្បីធ្វើការអភិវឌ្ឍន៍ទៅលើវិស័យកសិកម្មក្នុងគោលបំណងអោយទទួលបានទិន្នផលជាអតិប្បរិមា។
-ធ្វើការផលិតម៉ាស៊ីន និងឧបករណ៍ផ្សេងៗសម្រាប់បម្រើការក្នុងវិស័យកសិកម្ម។
-ប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីធ្វើការថែទាំគុណភាពដី និងទឹកសម្រាប់បង្កើនគុណភាព និងបរិមាណទិន្នផល។
-វិស្វករកសិកម្មមានឱកាសការងារ ដូចជាធ្វើការនៅតាមស្ថាប័នរដ្ឋ និងឯកជននានា តាមបណ្តាអង្គការ ធ្វើការនៅក្នុងមន្ទីរពិសោធន៍ ព្រមទាំងអាចក្លាយជាសាស្ត្រាចារ្យ ។ល។
ក្រៅពីមុខជំនាញវិស្វកម្មខាងលើ នៅមានមុខជំនាញវិស្វកម្មជាច្រើនទៀតដែលនៅក្នុងប្រទេសកម្ពុជាមិនទាន់មាននៅឡើយ។ ប្រសិនបើប្រិយមិត្តមានបំណងចង់ដឹងពីមុខជំនាញវិស្វកម្មដ៏ទៃទៀត អ្នកអាចធ្វើការទាក់ទងមកកាន់គំនិតផ្ទាល់តាមរយៈអ៊ីម៉ែលឬតាមទំព័រហ្វេសប៊ុក។