Netflix គឺជា Platform ដែលផ្តល់នូវសេវាកម្ម online streaming ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចធ្វើការទស្សនានូវ កម្មវិធីទូរទស្សន៍ ក៏ដូចជាទស្សនាភាពយន្តល្បីៗតាមអនឡាញ។
ខ្លីៗអំពី Netflix
- Netflix ត្រូវបានបង្កើតឡើងនៅ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ១៩៩៧ នៅឯ Scotts Valley នៃរដ្ជ California ដោយស្ថាកនិកពីររូបគឺលោក Marc Randolph និង Reed Hastings ដែលចាប់ផ្តើមដំបូងពីការផ្តល់នូវសេវាកម្មជួលភាពយន្តតាមអនឡាញដើម្បីទស្សនា។ ក្រុមហ៊ុនមួយនេះចាប់ផ្តើមដំណើរការដំបូងដោយការជួលនូវហាងមួយហើយមានបុគ្គលិក៣០ នាក់ ជាមួយនឹងភាពយន្ត DVD ចំនួន ៩២៥ ដែលដាក់ជួលគិតជាថ្ងៃ ។ បន្ទាប់មកពីទទួលបាននូវភាពជោគជ័យលើអាជីវកម្មរបស់ខ្លួន ពួកគាត់ក៏បានបត់ខ្លូនទៅអាជីវកម្មបែប (Subscriber-based Model) តែម្តង។
- ក្នុងឆ្នាំ ២០០០ Netflix ក៏បានធ្វើការចេញនូវមុខងារដ៏ពិសេសមួយនោះគឺជាប្រព័ន្ធដែលអាចធ្វើការណែនាំនូវភាពយន្តទៅតាមចំណង់ចំណូលចិត្តរបស់អ្នកទស្សនា។
- ក្នុងឆ្នាំ ២០០៥ ចំនួននៃអ្នកដែល Subscribe ឬ ប្រើប្រាស់សេវាកម្មរបស់ Netflix បានកើនឡើងរហូតដល់ទៅ ៤.២ លាននាក់។
- ក្នុងឆ្នាំ ២០០៧ ក្រុមហ៊ុននេះបានសម្រេចចិត្តផ្លាស់ប្តូរនូវម៉ូឌែលអាជីវកម្មរបស់ខ្លួនពីការការជួល DVD ទៅជាការទស្សនាវិដេអូនិងភាពយន្តតាម Internet វិញ។
- នៅឆ្នាំ ២០១៣ ក្រុមហ៊ុន Netflix បានឈ្នះនូវពានរង្វាន់ Primetime Emmy Awardds ដល់ទៅ ៣ ដោយសារតែខ្សែភាពយន្តរបស់ខ្លួនដែលមានចំនងជើងថា “House of Cards”។
- ក្នុងឆ្នាំ ២០១៦ Netflix ទទួលបាននូវចំនួនអ្នកប្រើប្រាស់សេវាកម្មរបស់ខ្លូនរហូតដល់ទៅ ៥០ លាននាក់ទូទាំងពិភពលោក ។ ហើយបន្តរីកលូតលាស់រហូតមកដល់ពេលបច្ចុប្បន្ននេះក្រុមហ៊ុនមួយនេះបានក្លាយទៅអ្នកក្រុមហ៊ុនដែលឈានមុខគេនៅក្នុងវិស័យរបស់ខ្លួន។
ម៉ូឌែលអាជីវកម្ម
១ . Netflix’s Key Partners ( ដៃគូសហការ ) ៖
- Netflix បានធ្វើការសហការជាមួយនឹងដៃគូអាជីវកម្មរហូតដល់ទៅជាង ៣៥ ក្រុមហ៊ុនទូទាំងពិភពលោក។ ដោយបានសហការជាមួយនឹងក្រុមហ៊ុនភាពយន្តប្រភេទខុសៗគ្នាដើម្បីផ្តល់ជូនអ្នកទស្សនានូវជម្រើសនៃខ្សែភាពយន្តដ៏សម្បូរបែប។
- ធ្វើការសហការជាមួយនឹងក្រុមហ៊ុនទូរទស្សន៍ឆ្លាតវៃ ( Smart Tv ) ដូចជា Samsung , Xiaomi , LG , Sony និងក្រុមហ៊ុនធំៗមួយចំនួនទៀត។
- ធ្វើការសហការជាមួយនឹងក្រុមហ៊ុន បណ្តាញទូរគមនាគមន៍ ដូចជាជា Airtel , Reliance Jio និង Vodafone។
២ . Netflix’s Value Proposition ( គុណតម្លៃចម្បង ) :
គោលបំណងចម្បងរបស់ Netflix គឺជាផ្តល់នូវសេវាកម្មដែលល្អបំផុតទៅកាន់អ្នកប្រើប្រាស់របស់
ខ្លូនដោយផ្តល់នូវគុណតម្លៃជាច្រើនដល់អ្នកប្រើប្រាស់ដូចជា ៖
- ធ្វើការផ្តល់នូវសេវាកម្ម live Stream ២៤ ម៉ោងក្នុងមួយថ្ងៃនិង ៧ ថ្ងៃក្នុងមួយសប្តាហ៍ ។ អ្នកប្រើប្រាស់អាចរីករាយជាមួយនឹងខ្សែភាពយន្តដែលមានគុណភាពខ្ពស់ពីគ្រប់ទីកន្លែង។
- អ្នកប្រើប្រាស់អាចធ្វើការទស្សនានូវខ្សែភាពយន្តរាប់ពាន់រឿងរួមជាមួយនឹងកម្មវិធីទូរទស្សន៍និងខ្សែភាពយន្តជាច្រើនដែលជារបស់ Netflix ផ្ទាល់តែម្តង។
- អ្នកដែលទើបតែប្រើប្រាស់ថ្មីអាចធ្វើការទស្សនាខ្សែភាពយន្តដែលមាននៅលើ Netflix ដោយឥតគិតថ្លៃរយៈពេលរហូតដល់ទៅ ៣០ ថ្ងៃ ហើយក៏អាចមានសិទ្ធិបញ្ឈប់ការប្រើប្រាស់វិញគ្រប់ពេល។
- មាន system ដែលអាចធ្វើការណែនាំនូវខ្សែភាពយន្តទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។
- អាចធ្វើការចែករំលែកនូវគណនីប្រើប្រាស់រួមគ្នា។
៣ . Netflix’s Key Activities ( សកម្មភាពចម្បង ) :
- បន្តពង្រីកនូវ platform របស់ខ្លូនទៅលើ website និង mobile app
- ធ្វើការសហការជាមួយនឹង ក្រុមហ៊ុនផលិតខ្សែភាពយន្តល្បីៗដើម្បីផលិតនូវខ្សែភាពយន្តដែលជាកម្មសិទ្ធបញ្ញារបស់ Netflix ផ្ទាល់តែម្តង
- ធ្វើឲ្យប្រាកដថា system ដែលណែនាំនូវខ្សែភាពយន្តទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់កាន់តែមានភាពវ័យឆ្លាតជាងមុន។
៤ . Netflix’s Revenue Model ( ប្រភពចំណូល ) ៖
- Subscription-Based Business Model ៖ Netflix ផ្តល់ជូននូវសេវាកម្មបង់ប្រាក់ប្រចាំខែជាមួយនឹងជម្រើសនៃតម្លៃ ៣ ប្រភេទ ដូចជាគម្រោង basic , standard និង Premium។ បច្ចុប្បន្ននេះ ចំនួននៃអ្នកប្រើប្រាស់សេវាកម្មរបស់ Netflix មានរហូតដល់ទៅជាង ១២៥ លានអ្នកនៅទូទាំង ១៩០ ប្រទេសទូទាំងពិភពលោកដោយអាចរកចំនូលបានរហូតដល់ទៅ ១៥ ប៊ីលានដុល្លាក្នុងមួយឆ្នាំៗ។
- ការសហការជាមួយនឹងក្រុមហ៊ុនផលិតខ្សែភាពយន្តល្បីៗ អ្នកដឹកនាំរឿងល្បីៗ អ្នកនិពន្ធល្បី អ្នកផលិតខ្សែភាពយន្តគំនូរជីវចលល្បីៗ ដើម្បីបង្កើតនូវខ្សែភាពយន្តដែលប្រកបដោយគុណភាពខ្ពស់ដើម្បីដាក់នៅលើ platform របស់ខ្លូនផ្ទាល់ ហើយសម្រាប់អ្នកដែលចង់ធ្វើការចាក់ផ្សាយបន្តគឺទាមទារឲ្យទិញនូវកម្មសិទ្ធិបញ្ញាពី Netflix។