ការហ្វឹកហាត់ការងារដែលជោគជ័យភាគច្រើនគឺអាចផ្តល់អនុភាពពីភាពជោគជ័យចំពោះការងារទាំងក្នុងនិងក្រៅស្ថាប័នដែលពួកគេហ្វឹកហាត់។
១.រៀនពីប្រភេទនៃការងារដែលធ្វើឲ្យអ្នករីករាយ
សុភមង្គលគឺជាសេចក្តីពេញចិត្តនូវការធ្វើតាមសក្តានុពលរបស់យើង។ ការមានការសិក្សារៀនសូត្រនិងបទពិសោធន៍ខុសពីអ្នកដទៃតម្រូវឲ្យមនុស្សស្វែងរកបុគ្គលិកលក្ខណៈនិងតម្លៃអ្វីដែលត្រូវតែសម្របតាមសេចក្តីសុខផ្ទាល់ខ្លួន។ នៅក្នុងន័យផ្សេងទៀត ការហ្វឹកហាត់ការងារអនុញ្ញាតឲ្យអ្នកបានឈានជើងចូលទៅកាន់ស្ថាប័នមួយដែលអ្នកចង់ធ្វើការ។ ចូរស្វែងរកឲ្យឃើញថាអ្នកពិតជាស្រលាញ់វា ឬក៏ពិតជាស្អប់ មុនពេលអ្នកកសាងការតាំងចិត្តដ៏ធំមួយចំពោះការងារនោះ។
២.បង្កើនចំណេះដឹងដែលទាក់ទងនឹងទីកន្លែងរបស់អ្នក
គ្រប់ពេលដែលអ្នកអាចទទួលបានបទពិសោធន៍ជាក់ស្តែង ព្រមទាំងយល់និងបង្កើនចំណេះដឹងដែលទាក់ទងនឹងទីកន្លែងរបស់អ្នក អ្នកគួរតែរក្សាគុណសម្បត្តិនេះទុក។ អ្នកហាត់ការងារអាចរៀនពីបរិយាកាសខាងក្នុងនិងខាងក្រៅស្ថាប័ននិងអាចឃើញផ្ទាល់ពីផលិតផលផ្សេងៗដែលត្រូវបានគេផលិតជាក់ស្តែងនៅក្នុងអាជីវកម្មពីមួយថ្ងៃទៅមួយថ្ងៃ។ ចូរបើកវាំងននការងារក្នុងក្តីសុបិន្តរបស់អ្នក អ្នកនឹងអាចមើលឃើញថាវាដំណើរការដូចម្តេច។
៣.អភិវឌ្ឍសមត្ថភាពដែលយើងមាន
បង្រួមជំនាញ ចំណេះដឹង និងសេចក្តីប៉ងប្រាថ្នាដើម្បីបង្កើតទម្លាប់ដ៏មានប្រសិទ្ធភាពដែលអាចដឹកនាំភាពជោគជ័យមកកាន់អង្គភាពរបស់អ្នក។ ជំនាញនិងចំណេះដឹងទាំងនេះត្រូវបានគេចាត់ចូលទៅក្នុងបទពិសោធន៍ជាក់ស្តែង។ អ្នកមិនត្រូវមើលតែលើអ្វីដែលជោគជ័យទេ ផ្ទុយមកវិញអ្នកគួរតែអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យបានល្អ។
៤.ពង្រីកទំនាក់ទំនងរបស់អ្នក
ទំនាក់ទំនងផ្ទាល់ខ្លួននិងការកសាងសម្ព័ន្ធភាពទាំងនោះគឺជាឱកាសដើម្បីដាក់ឥទ្ធិពលរបស់អ្នកចូលទៅក្នុងភាពនាំមុខគេ។ នៅពេលដែលអ្នកធ្វើជាអ្នកហ្វឹកហាត់ការងារ អ្នកអាចធ្វើឲ្យក្រុមហ៊ុនអ្នកប្រសើរនិងមានឱកាសដើម្បីបង្ហាញពីអានុភាពដែលអ្នកមាន។
ប្រភព៖ www.entrepreneur.com