នៅពីក្រោយអាជីវកម្មជោគជ័យអ្នកនឹងស្វែងរកឃើញយ៉ាងហោចណាស់ក៏មានគំនិតមួយដែលអស្ចារ្យ។ មនុស្សភាគច្រើនគិតថា និយមន័យនៃអាជីវកម្មដែលមានភាពជោគជ័យគឺជាអាជីវកម្មមួយដែលទទួលបានផលចំណេញ ហើយអាជីវកម្មដែលមានផលចំណេញគឺជាការច្នៃគំនិតដែលត្រូវបានគេសិក្សាស្រាវជ្រាវយ៉ាងត្រឹមត្រូវ។
ខាងក្រោមនេះគឺជាជំហានមួយចំនួនដែលអ្នកអាចយកទៅស្រាវជ្រាវនិងកែប្រែវាទៅជាអាជីវកម្មដែលអាចទទួលបានផលចំណេញ៖
១.ធ្វើបញ្ជីនៃហេតុផលទាំងឡាយដែលធ្វើឲ្យអ្នកចង់បើកអាជីវកម្មដោយខ្លួនឯង ៖ មើលបញ្ជីនោះដោយយកចិត្តទុកដាក់។ តើការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកជួយឲ្យអ្នកជឿជាក់ទៅលើហេតុផលទាំងនេះទេ? បើអ្នកចង់ឲ្យកាន់តែច្បាស់ អ្នកអាចស្វែងរកសៀវភៅ “The Science of Getting Rich” នៅលើ Google បន្ថែមទៀតបាន។
២.ធ្វើបញ្ជីនៃកិច្ចការដែលអ្នកចូលចិត្តធ្វើជាមួយនឹងពេលវេលាកំណត់មួយ ៖ ភាពជោគជ័យអាចមិនច្បាស់លាស់បើអ្នកមិនសូវសប្បាយចិត្តចំពោះអាជីវកម្មរបស់អ្នក។ តើអ្វីជាចំណាប់អារម្មណ៍និងជាការកម្សាន្តរបស់អ្នក? តើអ្នកពូកែខាងអ្វី? តើអ្វីដែលអ្នកដទៃនិយាយថាអ្នកពូកែ? បញ្ជីនេះដែរតំណាងឲ្យគម្រូត្រួសៗដែលផ្តល់ឲ្យអ្នកនូវភាពរីករាយគ្រប់ពេល។ ចូរសម្រេចចិត្តថាតើប្រការអ្វីខ្លះនៅលើបញ្ជីរបស់អ្នកដែលអ្នកចូលចិត្តបំផុតដើម្បីឲ្យអ្នកអាចយកទៅអភិវឌ្ឍអាជីវកម្មរបស់អ្នក។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការស្វែងរកគំនិតបន្ថែមអ្នកអាចរកនៅក្នុងសៀវភៅរបស់ Wayne Yeager គឺ “1000 Ways To Make Money” ។
៣.ជជែកជាមួយមិត្តភក្តិឬគ្រួសារដែលជាម្ចាស់អាជីវកម្មឬធ្វើការនៅក្នុងអាជីវកម្មស្រដៀងគ្នា ៖ ទាញយកទិន្នផលរបស់ពួកគេបញ្ចូលទៅក្នុងគំនិតរបស់អ្នក។ តើអ្វីដែលអ្នកចង់វិវត្តបន្តទៅទៀត? ហេតុអ្វីបានជាវាត្រូវការអភិវឌ្ឍន៍និងដោយរបៀបណា? អ្នកអាចជជែកជាមួយម្ចាស់អាជីវកម្មផ្សេងទៀតដែលនៅជិតៗគ្នា ដូច្នេះអ្នកនឹងមិនត្រូវបានគេចាត់ទុកជាដៃគូប្រកួតប្រជែងទេនិងអាចទទួលបានទិន្នផលពីពួកគេវិញចំពោះគំនិតរបស់អ្នក។ មនុស្សទាំងនេះទំនងជាមានប្រាជ្ញាវៃឆ្លាតដែលអ្នកមិនធ្លាប់គិតដល់ផងក៏ថាបាន។
៤.ចូលរួមក្នុងវេទិកាពិភាក្សា ៖ នេះគឺជាវិធីដ៏អស្ចារ្យដើម្បីឆ្ពោះទៅកាន់សន្ទុះនៃអតិថិជនដែលមានសក្តានុពល។ នៅពេលដែលអ្នកបានចូលរួមហើយអ្នកនឹងអាចមើលឃើញនិន្នាការ ទទួលបានមតិត្រឡប់មកវិញ និងអាចមានទំនាក់ទំនងការងារជាមួយមនុស្សដែលមានចំណង់ចំណូលចិត្តប្រហាក់ប្រហែលគ្នា។
៥.ការវាយតម្លៃពីតម្រូវការចំពោះផលិតផលឬសេវាកម្ម ៖ អ្នកត្រូវការយល់ពីជំហាននិងទិសដៅនៃឧស្សាហកម្មរបស់អ្នក។ ការយល់ដឹងនេះដាស់ឲ្យអ្នកដឹងពីកង្វះខាតជាមួយគំនិតរបស់អ្នកនិងជួយអ្នកឲ្យបញ្ចេញថាមពលរបស់អ្នកបានត្រឹមត្រូវ។ វាថែមទាំងជួយឲ្យអាជីវកម្មរបស់អ្នកខិតទៅរកការបង្កើតថ្មីនិងចក្ខុវិស័យ។
ប្រភព៖ www.smallbusinessbrief.com