៧គន្លឹះខ្លីៗដើម្បីកសាងទំនុកចិត្តចំពោះអតិថិជន
ការកសាងទំនុកចិត្តរវាងអ្នកនិងអតិថិជនដែលមានសក្តានុពលគឺជាជំហានដ៏សំខាន់មួយដែលអ្នកត្រូវតែខិតខំអភិវឌ្ឍចាប់តាំងពីថ្ងៃដំបូងបើមិនដូចច្នោះទេគេនឹងមិនទិញអ្វីពីអ្នកឡើយ។ សព្វថ្ងៃនេះអ្នកផ្គត់ផ្គង់ផលិតផលនិងសេវាកម្មមានច្រើនជាហេតុធ្វើឲ្យជម្រើសរបស់អតិថិជនមានការកើនឡើង ដូច្នេះហើយទើបអ្នកលក់ទាំងឡាយត្រូវបង្កើតនិងបង្កើនទំនុកចិត្តរបស់អតិថិជនមកលើពួកគេ។ ការកសាងទំនុកចិត្តគឺជារឿងដែលចាំបាច់។ ប៉ុន្តែតើអ្នកត្រូវធ្វើបែបណាដើម្បីកសាងនូវទំនុកចិត្តបាន? ទាំងនេះជាគន្លឹះទាំង៧ដែលយើងនឹងលើកយកមកនិយាយ៖
គន្លឹះទី១ ៖ ក្នុងការសន្ទនាពីការលក់ រកឲ្យឃើញថាតើអ្នកអាចជួយពួកគេពីអ្វីដែលពួកគេចង់បានឬក៏អត់
ចូរបំភ្លេចពាក្យ “លក់” ចោល។ តាមធម្មជាតិរបស់មនុស្សនៅពេលដែលគេមានអារម្មណ៍ថាអ្នកកំពុងតែចង់លក់អ្វីមួយនោះគេនឹងមិនទុកចិត្តអ្នកទេ។ ប៉ុន្តែបើអ្នកកំពុងតែជួយគេវិញ គេប្រាកដជាទុកចិត្តអ្នកនិងចង់ទិញផលិតផលពីអ្នក។
គន្លឹះទី២ ៖ ប្រឹក្សាយោបល់
ជាការធ្វើខ្លួនអ្នកឲ្យទៅជាទីប្រឹក្សាជំនាញមួយរូបសម្រាប់អតិថិជន។ នៅពេលដែលអ្នកសន្ទនាជាមួយអតិថិជន អ្នកត្រូវសួរសំណួរទៅកាន់គាត់ដោយភាពស្មោះត្រង់ និងមិនផ្តោតទៅលើផលិតផលឬសេវាកម្មរបស់អ្នកទេ។ ការផ្តល់ប្រឹក្សាយោបល់របស់អ្នកទៅលើបញ្ហាដែលអតិថិជនកំពុងប្រឈមនឹងធ្វើឲ្យពួកគាត់មានទស្សនៈវិជ្ជមានដោយពួកគាត់អ្នកពិតជាចង់ដឹងឲ្យកាន់តែច្បាស់ថាតើអ្នកអាចជួយពួកគាត់បានអ្វីខ្លះ ជាជាងការខិតខំប្រឹងលក់ផលិតផលឲ្យតែបានៗ!
គន្លឹះទី៣ ៖ ស្តាប់ដោយយកចិត្តទុកដាក់
នៅពេលដែលអ្នកសួរសំណួរប្រកបដោយភាពស្វាហាប់ហើយនិងមានភាពស្មោះត្រង់ហើយអ្នកក៏គួរតែស្តាប់គេដោយយកចិត្តទុកដាក់ដូចគ្នាដែរ។ ចូរយកចិត្តគេមកដាក់ចិត្តខ្លួនឯងនិងរៀនស្ដាប់ពីទស្សនៈរបស់គេ។ បើអ្នកកាន់តែស្ដាប់គេប្រកបដោយភាពស្មោះត្រង់ នោះអ្នកក៏កាន់តែធ្វើឲ្យគេទុកចិត្តផងដែរ។
គន្លឹះទី៤ ៖ ចាប់យកអ្វីដែលអ្នកកំពុងគិត
អ្នកប្រហែលជាមិនជឿលើរឿងបែបនេះ ប៉ុន្តែនៅពេលដែលអ្នកកំពុងជជែកទៅកាន់អតិថិជនដែលមានសក្តានុពលពួកគេនឹងអាចចាប់យកបានថាអ្នកកំពុងតែគិតនិងមានអារម្មណ៏ពីអ្វី។ អ្នកមិនអាចលាក់បាំងបានឡើយថាអ្វីដែលអ្នកកំពុងអធិប្បាយប្រាប់អតិថិជនជាការពិតឬគ្រាន់តែជាការបំភ្លៃរបស់អ្នក។ ដូច្នេះហើយមុនពេលអ្នកជជែកគ្នាពីការលក់អ្នកត្រូវសម្រួលអារម្មណ៍ទើបអាចធ្វើឲ្យ«អតិថិជនទុកចិត្តអ្នកបាន។
គន្លឹះទី៥ ៖ ធ្វើអ្វីមួយដែលអាចឲ្យអ្នកមានទំនុកចិត្ត
បើអ្នកមិនមានទំនុកចិត្តកំឡុងពេលនិយាយសន្ទនាទេ ដៃគូសន្ទនានឹងអាចដឹងបានភ្លាមៗ។ ម្យ៉ាងទៀតឱកាសដែលគេទុកចិត្តលើអ្នកក៏ទាបដូចគ្នា។ អ្នកអាចធ្វើកំណត់សម្គាល់ពីវិធីសាស្រ្តដែលអាចបង្កើនទំនុកចិត្តនៅកំឡុងពេលមានការសន្ទនាបានដោយចូលរួមរៀនវគ្គសិក្សាខ្លីៗ និងអានសៀវភៅជាដើម។
គន្លឹះទី៦ ៖ ធ្វើឲ្យដូចពាក្យដែលអ្នកនិយាយ
នៅក្នុងកិច្ចសន្ទនារបស់អ្នក អ្នកត្រូវប្រាកដថាពាក្យដែលអ្នកនិយាយពិត ហើយអ្នកជូនដូចការសន្យាបាន ១០០%។ បើអ្នកមិនគោរពសម្តីរបស់ខ្លួនឯងទេ នោះអ្នកនឹងមិនអាចទទួលបានជោគជ័យក្នុងការលក់យូរអង្វែងឡើយ។ ការធ្វើឲ្យដូចពាក្យដែលអ្នកនិយាយនឹងអាចធ្វើឲ្យអតិថិជនទុកចិត្តអ្នកបាន។
គន្លឹះទី៧ ៖ ធ្វើឲ្យខ្លួនឯងក្លាយជាអ្នកជំនាញនៅក្នុងតំបន់ទីផ្សាររបស់អ្នក
ជាទូទៅមនុស្សយើងទុកចិត្តលើអ្នកជំនាញ។ គ្មានមនុស្សណានឹងមកខ្វល់ឬជឿអ្នកទេ ប្រសិនបើគេមានអារម្មណ៍ថាអ្នកគ្មានភាពច្បាស់លាស់លើជំនាញរបស់ខ្លួនឯង ហើយអ្នកចង់កសាងអាជីវកម្មអ្នកត្រូវចាប់ផ្តើមរៀនកសាងទំនុកចិត្តដោយត្រូវធ្វើខ្លួនឲ្យមានជំនាញច្បាស់លាស់ជាមុនសិន។
ជាទូទៅមនុស្សយើងទុកចិត្តលើអ្នកជំនាញ
ការអនុវត្តន៍នូវវិធីទាំង៧យ៉ាងនេះនឹងអាចធ្វើឲ្យអ្នកភ្ញាក់ផ្អើលពីការបង្កើនទំនុកចិត្តរបស់អ្នកដទៃទៅកាន់អតិថិជន។ គំនិតសង្ឃឹមថាគន្លឹះទាំង៧ខាងលើអាចជួយដល់អាជីវកម្មរបស់អ្នកបាន។
ប្រភព ៖ www.smallbusinessbrief.com