លទ្ធកម្ម (Procurement) គឺជាដំណើរការនៃការទិញទំនិញ សេវាកម្ម ឬវត្ថុធាតុដើមសម្រាប់អាជីវកម្មពីអ្នកលក់ ឬអ្នកផ្គត់ផ្គង់។ បន្ថែមពីនេះ វាក៏រួមបញ្ចូលរាល់សកម្មភាពដែលពាក់ព័ន្ធ និងចាំបាច់សម្រាប់ការស្វែងរកប្រភពនៃទំនិញ ឬសេវាកម្មផងដែរ។ ដំណើរការលទ្ធកម្មជាផ្លូវការ គឺជួយក្រុមអ្នកទិញដែលបានដាក់ស្នើសុំ ការអនុម័ត តាមដានរាល់ការទិញ និងគ្រប់គ្រងការចំណាយរបស់អាជីវកម្ម ដើម្បីវាយតម្លៃអ្នកផ្គត់ផ្គង់ ផលិតផល សេវាកម្ម និងការចរចាកិច្ចសន្យា ព្រមទាំងធានាថាការទិញដែលបានអនុម័តនោះមានការសន្សំសំចៃដោយមានតម្លៃសមរម្យបំផុត ប្រកបដោយគុណភាពខ្ពស់ និងទាន់ពេលវេលា។
អ្វីដែលកាន់តែពិសេសទៀតនោះ ចំពោះអ្នកដែលកំពុងសិក្សាស៊ីជម្រៅ ឬចាប់អារម្មណ៍លើផ្នែកលទ្ធកម្មនេះ ច្បាស់ជាកំពុងតែគិតថា តើការសិក្សាលើផ្នែកមួយនេះអាចធ្វើអ្វីបានខ្លះ? តើអាចចាប់ផ្ដើមអាជីវកម្មបែបណាខ្លះ? ហេតុដូចនេះ ខ្លឹមសារខាងក្រោមនឹងបង្ហាញនូវការចាប់ផ្ដើមអាជីវកម្មមួយចំនួនដែលកំពុងមានអ្នកចាប់ផ្ដើមនៅលើទីផ្សាររួចជាស្រេច ដើម្បីអ្នកអាចសិក្សាបន្ថែមក្នុងការស្វែងរកគំនិតថ្មីសម្រាប់ខ្លួនឯងក្នុងការចាប់ផ្ដើមនៅតំបន់ណាមួយដែលអ្នកគិតថាជាឱកាសសម្រាប់អ្នក។
1. Archlet
Archlet គឺជាកម្មវិធី B2B SaaS ដែលផ្តល់អាទិភាពដល់អ្នកប្រើប្រាស់ដើម្បីធ្វើការវិភាគ និងមានសមត្ថភាពសម្រេចចិត្តបានកាន់តែលឿន និងច្បាស់លាស់ តាមរយៈការផ្តល់ជូននូវកម្មវិធីដំណោះស្រាយដែលដំណើរការដោយ AI ក្នុងការធ្វើស្វ័យប្រវត្តិកម្មដំណើរការប្រភពទៅផ្នែកសំខាន់របស់ក្រុមហ៊ុន។ គួរបញ្ជាក់ផងដែរថា Archlet បង្កើតឡើងដោយមនុស្ស 3 នាក់ រួមមាន Jakob Manz, Lukas Wawrla និងTim Grunow។
ចូលទៅកាន់គេទំព័រ៖ https://www.archlet.io/
2. Approve.com
Approve គឺជាវេទិកាស្វ័យប្រវត្តិកម្មលទ្ធកម្ម ដែលមានការផ្តល់នូវឧបករណ៍ដើម្បីធ្វើឱ្យលំហូរការងារប្រព្រឹត្តិទៅដោយស្វ័យប្រវត្តិនៃការទិញ និងការអន្តរកម្មរបស់អ្នកលក់។ Approve បង្កើតឡើងដោយមនុស្ស 3 នាក់ ដូចជា Amit Mittelman, Bar Winkler, Shlomy Amsalem។
ចូលទៅកាន់គេទំព័រ៖ https://www.approve.com/
3. PAAS
ទីប្រឹក្សា PAAS គឺជាក្រុមហ៊ុនវិភាគលទ្ធកម្ម ដែលមានមូលដ្ឋាននៅលើ AI SaaS ហើយមានលោក Eric V Cunningham ជាស្ថាបនិក។
ចូលទៅកាន់គេទំព័រ៖ https://www.paasadvisors.com/
4. Tropic
Tropic គឺជាវេទិកាផ្តល់នូវលទ្ធភាពឱ្យអ្នកទិញ ដើម្បីធ្វើឱ្យដំណើរការទិញកម្មវិធីមានភាពងាយស្រួល និងមានតម្លាភាព។ Tropic ត្រូវបានបង្កើតឡើងដោយ David Campbell និងJustin Etkin។
ចូលទៅកាន់គេទំព័រ៖ https://tropicapp.io/
5. BuyHive Ltd
BuyHive គឺជាកន្លែងអនុញ្ញាតឱ្យអ្នកទិញទូទាំងពិភពលោកអាចស្វែងរកផលិតផល និងអ្នកផ្គត់ផ្គង់ប្រកបដោយទំនុកចិត្ត តម្លាភាព និងការសម្រេចចិត្តបានត្រឹមត្រូវ។ ក្រុមហ៊ុន BuyHive បង្កើតឡើងដោយមនុស្ស 3 នាក់ រួមមានBrent Barnes, Michael Hung និង Minesh Pore។
ចូលទៅកាន់គេហទំព័រ៖ https://thebuyhive.com/
6. Procurated
Procurated គឺជាវេទិកាដែលអនុញ្ញាតឱ្យក្រុមហ៊ុនលើវិស័យសាធារណៈ អាចបញ្ចូលការវាយតម្លៃពីមិត្តភក្តិនៅក្នុងដំណើរការជ្រើសរើសអ្នកផ្គត់ផ្គង់របស់ពួកគេ។ វេទិកានេះ ត្រូវបានបង្កើតឡើងដោយ David Yarkin។
ចូលទៅកាន់គេទំព័រ៖ https://www.procurated.com/
7. White Label Advisory
White Label Advisory គឺជាវេទិកា B2B សម្រាប់ការទិញ និងការចេញវិក្កយបត្រនៃទីប្រឹក្សាគុណភាពខ្ពស់ ហើយវាត្រូវបានបង្កើតឡើងដោយ Philipp Maier និងPhilipp Weber។
ចូលទៅកាន់គេទំព័រ៖ https://www.whitelabeladvisory.de/