គណិតវិទ្យារីករាយ៖ គុណលេខ២ខ្ទង់ស្វ័យគុណ២ ដែលបញ្ចប់ដោយលេខ៥ដោយប្រើរយៈពេលតិចជាង៥វិនាទី

1930

ថ្ងៃនេះ​ «គំនិត» នឹង​ចែក​រំលែក​វិធី​មួយ​ដែល​អាច​ឲ្យ​ប្រិយ​មិត្ត​ធ្វើការ​គុណ​លេខ​២ខ្ទង់​ស្វ័យ​គុណ​២ (​ឧទាហរណ៍ 252) ដោយ​ប្រើរយៈ​ពេលយ៉ាង​ខ្លី​ គឺតិច​ជាង​៥វិនាទី​ទៅ​ទៀត។ តើ​ប្រិយ​មិត្ត​ជឿទេ? តើ​វិធី​នេះធ្វើយ៉ាង​ម៉េចទៅ? កុំឲ្យ​ខាត​ពេល​យូរ​សូម​ទៅ​មើល​វិធី​ទាំង​អស់​គ្នា!

ប្រសិន​បើ​អ្នក​ចង់​ធ្វើការ​គុណ​លេខ​ស្វ័យ​គុណ​ពីរ​ ដែល​មាន​លេខ​ចំនួន​ពី​ខ្ទង់ ឧទាហរណ៍ 352 អ្នក​អាច​អនុវត្ត​តាម​វិធី​ផ្លូវ​កាត់​ដូចខាងក្រោមៈ

ជំហ៊ាន​ទី​២ ៖ ធ្វើការ​គុណ​លេខ​ខ្ទង់​ទី១ ដោយ​លេខ​ដដែល​បូក​នឹង​១ ( 3 x (3+1)​= 12)

ជំហ៊ាន​ទី២៖ ធ្វើ​ការ​បន្ថែម​លេខ​ 25 នៅខាង​ចុងគឺជា​ការស្រេច

ជំហ៊ាន​ទី៣៖ ដូចនេះ​យើងបាន​ 1225

អ្នក​អាច​ប្រើវិធីនេះ​ចំពោះ​លេខ​២ខ្ទង់​ទាំងអស់​ដែល​បញ្ចប់​ដោយ​៥។ ឧទាហរណ៍ 45 យើង​នឹង​ទទួល​បាន (4 x (4+1)=20) &25។ ដូចនេះ​លទ្ធផល​ចុងក្រោយ​គឺ 2025។ តើប្រិយមិត្ត​យល់​យ៉ាង​នា​ដែរ​ចំពោះ​វិធី​នេះ? នៅអត្ថបទ​ គណិត​វិទ្យា​រីករាយ​ក្រោយ «គំនិត» នឹង​លើក​យក​វិធី​ល្អៗជាង​នេះទៀត​មកចែក​ជូនប្រិយ​មិត្ត J​។

Previous articleហេតុអ្វីបានជាទឹកសមុទ្រប្រៃ?
Next articleកំណើនកម្តៅផែនដីបណ្តាលមកពីអ្វី?
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។