spot_img
spot_img
Homeធុរកិច្ចគន្លឹះចាប់ផ្ដើមអាជីវកម្មទាំង 5 របស់មហាសេដ្ឋី Joe Gebbia

គន្លឹះចាប់ផ្ដើមអាជីវកម្មទាំង 5 របស់មហាសេដ្ឋី Joe Gebbia

-

Slot games with progressive jackpots draw thrill-seekers. Poker players study stack steuerfreie online casinos pejoratively sizes to adjust their strategies. Blackjack’s live streams support multi-angle camera switches.

We have even helped those people who have had trouble in the pharmacy and now are looking for some other pharmacy to get the drug. Pokies casino online pokies spiele online obtusely can you buy gabapentin online pokies casino kontoen pokies spielen online casino online kontoen casino. Cytotec is available in a number of forms, including pills, syrups, liquids, capsules, and patches.

ទម្រាំទទួលបានភាពជោគជ័យនៅថ្ងៃនេះ ស្ថាបនិក Airbnb បានឆ្លងកាត់ការលំបាកជាច្រើន។ ថ្មីៗនេះសហស្ថាបនិក Airbnb លោក Joe Gebbia បានចែករំលែកនៅក្នុងគេហេទំព័រ Entrepreneur Mindset ស្ដីអំពីមេរៀនចាប់ផ្តើមអាជីវកម្មរបស់គាត់ ដើម្បីជាគន្លឹះក្នុងការនាំផ្លូវដ៏ល្អដល់អ្នកដែលកំពុងមានគំនិតចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន។

1. ដំណើរនៃភាពជោគជ័យ

ភាពជោគជ័យ គឺជាដំណើរមួយ ដែលមិនមែនគ្រាន់តែជាគោលដៅនោះទេ មានន័យថា អ្វីគ្រប់យ៉ាងដែលមានភាពជោគជ័យ តែងតែមានដំណាក់កាលរបស់វា។ ចូរកុំមានការភ័ន្តច្រលំថា ការធ្វើអាជីវកម្មមានលក្ខណៈងាយស្រួល ដូច្នេះដើម្បីឈានដល់ទីបញ្ចប់នៃភាពជោគជ័យ គឺទាមទារឱ្យមានការលះបង់ច្រើន។ បន្ទាប់មក ពេលខ្លះក៏ទទួលរងនូវបញ្ហានានា រហូតក្លាយជាមេរៀនសម្រាប់អ្នកនៅក្នុងអាជីពរបស់អ្នកនៅពេលក្រោយ។

សរុបមក ត្រង់ចំណុចនេះ អ្នកត្រូវឈ្វេងយល់ និងទទួលស្គាល់ថា ដើម្បីទទួលបានភាពជោគជ័យលើអាជីវកម្ម គឺទាមទារឱ្យឆ្លងកាត់ទៅតាមដំណាក់កាលរបស់វា។

2. គំនិតល្អ ត្រូវតែចាប់ផ្ដើមធ្វើសកម្មភាព

គំនិតល្អបំផុតនៅពេលកើតមានដំបូង ជារឿយៗត្រូវបានគេចាត់ទុកថាឆ្កួត ប៉ុន្តែអ្នកកុំខ្វល់ខ្វាយពីពាក្យសម្ដីឬការគិតរបស់អ្នកដទៃ តែអ្វីតែអ្នកត្រូវគិតនោះគឹ ការចាប់ផ្ដើមសកម្មភាពពោរពេញដោយឆន្ទៈខ្ពស់ក្នុងការធ្វើវាឱ្យចេញជារូបរាងពិតជាក់ស្ដែង។ ឧទាហរណ៍៖ ការចាប់ផ្ដើមធ្វើ Airbnb របស់លោក Joe ដំបូង គឺមានមនុស្សជាច្រើនបាននិយាយថា វាមិនអាចទៅរួចនោះទេ ប៉ុន្តែបន្ទាប់មកអ្វីៗបានដំណើរការទៅតាមគន្លងរបស់វា។ ក្រោយមក Airbnb បានក្លាយជាក្រុមហ៊ុនដែលមានតម្លៃរាប់ពាន់លានដុល្លារ។

3. មានភាពក្លៀវក្លាក្នុងខ្លួន

ភាពក្លៀវក្លា គឺជាដំណើរឆ្ពោះទៅរកភាពជោគជ័យ ទោះបីជាគំនិតរបស់អ្នកមិនអស្ចារ្យក៏ដោយ ប៉ុន្តែអ្នកនៅតែអាចទាក់ទាញការចាប់អារម្មណ៍ពីអ្នកដទៃ និងអាចបញ្ចុះបញ្ចូលពួកគេដោយការខិតខំដែលអ្នកបានបង្ហាញចេញតាមរយៈភាពក្លៀវក្លារបស់អ្នកជាដើម។

4. រក្សាទំនាក់ទំនងជានិច្ច

ក្នុងនាមជាសហគ្រិនភាព ទាមទារឱ្យបង្កើតបណ្ដាញទំនាក់ទំនងល្អ ពីព្រោះការបង្កើតទំនាក់ទំនងល្អ អាចជួយឱ្យមានគុណភាពការងារកាន់តែល្អនិងមានភាពរីកចម្រើនជាបន្តបន្ទាប់។ លើសពីនេះ អាចជួយផ្ដល់ជាគំនិត និងដំណោះស្រាយលើផ្នែកណាមួយក្នុងការងារឱ្យមានដំណើរការរលូនឡើងវិញ។

5. ធ្វើផែនការត្រៀមទុកការពារហានិភ័យ

ការធ្វើផែនការសម្រាប់ស្ថានភាពហានិភ័យនានា ដែលអាចកើតមានឡើងដោយគ្មានការព្រៀងទុកមុនជាដើម។ ដូច្នេះត្រង់ចំណុចនេះ អ្នកត្រូវព្យាករណ៍អំពីហានិភ័យនានា ដែលអាចនឹងកើតឡើង បន្ទាប់មកត្រៀមដំណោះស្រាយ ដើម្បីការពារទុកមុន។

 

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ