ចេញរកស៊ីដំបូង តើគួរទិញ Franchise ឬបង្កើតម៉ាកយីហោដោយខ្លួនឯង?

61
ចេញរកស៊ីដំបូង តើគួរទិញ Franchise ឬបង្កើតម៉ាកយីហោដោយខ្លួនឯង?

ការចាប់ផ្ដើមអាជីវកម្ម ជារឿងល្អមួយសម្រាប់មនុស្សគ្រប់គ្នា ពីព្រោះមានការធ្វើអាជីវកម្មទេ ទើបអាចរកប្រាក់ចំណូលខ្ពស់ ប៉ុន្តែបញ្ហាចោទនោះគឺថា នៅពេលចាប់ផ្ដើមអាជីវកម្មដំបូង តើគួរទិញ Franchise ឬបង្កើតម៉ាកយីហោដោយខ្លួនឯង?

ដើម្បីដឹងថា អ្នកគួរតែសម្រេចចិត្តបែបណា ចូលឈ្វេងយល់ពីគុណសម្បត្តិ និងគុណវិបត្តិ នៃការទិញ Franchise និងការបង្កើតម៉ាកយីហោដោយខ្លួនឯង ជាមុនសិន។

ការទិញ Franchise

​​

  1. គុណសម្បត្តិ
  • មានការជួយផ្គត់ផ្គង់ផលិតផល
  • មានកេរ្តិ៍ឈ្មោះនិងរូបភាពច្បាស់លាស់ ហើយមាននៅលើទីផ្សារស្រាប់ ដោយមានមនុស្សជាច្រើនបានស្គាល់
  • មិនត្រូវការបទពិសោធន៍អាជីវកម្មដើម្បីដំណើរការ Franchiseនោះទេ ដោយម្ចាស់Franchise នឹងផ្តល់ការបណ្តុះបណ្តាលបន្ថែម ដើម្បីដំណើរការគំរូអាជីវកម្មឱ្យត្រូវនឹងរូបមន្តដើម ព្រមទាំងអាចជួយធ្វើទីផ្សារឱ្យផងដែរ
  • មានអត្រាជោគជ័យខ្ពស់ជាងអាជីវកម្មចាប់ផ្តើមដោយខ្លួនឯង
  • ចំណាយដើមទុនតិចជាងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនលើប្រភេទអាជីវកម្មដូចគ្នា
  • មានអត្រាទទួលបានប្រាក់ចំណេញលឿន
  • កាត់បន្ថយហានិភ័យហិរញ្ញវត្ថុ
  1. គុណវិបត្តិ
  • ការទិញ Franchise មិនអាចបញ្ចេញគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន ដើម្បីកែលម្អលើអាជីវកម្មបានឡើយ គឺទាមទារឱ្យធ្វើតាមអ្វីដែលម្ចាស់ Franchise បានកំណត់នៅក្នុងកិច្ចព្រមព្រៀមគ្នា
  • មានការរឹតត្បិតលើដំណើរការផលិតផល
  • អាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់អ្នក ប្រសិនបើទិញប៉ះចំម៉ាកយីហាដែលមានកេរ្តិ៍ឈ្មោះមិនល្អ គ្មានភាពរឹងមាំ ឬម៉ាកយីហោនោះត្រូវបានដួលរលំនៅក្នុងករណីណាមួយ
  • ត្រូវចែករំលែកប្រាក់ចំណេញបន្តជាមួយម្ចាស់ម៉ាក
  • អាចប៉ះចំម្ចាស់ Franchise ដែលមិនបានជួយបណ្ដុះបណ្ដាលបន្ថែមលើរបៀបរបបនៃការដំណើរការអាជីវកម្ម គ្មានការជួយធ្វើទីផ្សារឱ្យ និងគ្មានប្រព័ន្ធគ្រប់គ្រងមិនច្បាស់លាស់ជាដើម
  • មានភាពបទបែនតិចជាងការចាប់ផ្ដើមធ្វើអាជីវកម្មដោយខ្លួនឯង

ការបង្កើតម៉ាកយីហោដោយខ្លួនឯង

  1. គុណសម្បត្តិ
  • អាចធ្វើអ្វីដែលជាក្ដីសុបិនផ្ទាល់ខ្លួន និងអាចសម្រេចនូវក្ដីសុបិនទាំងនោះ
  • សេរីភាពក្នុងការប្រើប្រាស់គំនិតច្នៃប្រឌិតផ្ទាល់ខ្លួន ដើម្បីកែលម្អអាជីវកម្មបន្ថែមទៀត
  • មានសិទ្ធសម្រេចចិត្តខ្លាំងលើការគ្រប់គ្រង ការដំណើរការអាជីវកម្មទាំងមូល
  • អាចពង្រីកអាជីវកម្ម និងអាចបម្លែងទៅជាការលក់ Franchise ក៏បាន
  • មានម៉ាកយីហោផ្ទាល់ខ្លួន និងអាចជួយសេដ្ឋកិច្ចនៅក្នុងប្រទេសជាតិ
  1. គុណវិបត្តិ
  • ចំណាយដើមទុនច្រើនក្នុងការចាប់ផ្ដើមជាងការទិញ Franchise ពីព្រោះការចាប់ផ្ដើមដំបូង មិនធានាថា នឹងទទួលបានប្រាក់ចំណេញនោះទេ គឺវាអាចខាតច្រើនដងក៏ថាបាន
  • ហានិភ័យខ្ពស់
  • ជួបបញ្ហាលំបាកក្នុងការបង្កើតក្រុម និងដឹកនាំក្រុម
  • ប្រឈមនឹងការប្រកួតប្រជែងដើម្បីដណ្ដើមយកទីផ្សារខ្ពស់
  • ហានិភ័យខ្ពស់លើការខ្វះដើមទុន

សរុបមក ជម្រើសទាំង2ខាងលើ គឺល្អដូចគ្នា ហេតុអ្វី? ពីព្រោះ ប្រសិនបើអ្នកមិនទាន់រួចរាល់ មិនទាន់មានបទពិសោធន៍ និងមានទាន់រឹងមាំគ្រប់គ្រាន់ដើម្បីបង្កើតម៉ាកយីហោដោយខ្លួនឯងទេ អ្នកអាចទិញ Franchise របស់គេសិន ប៉ុន្តែត្រូវសិក្សាពី Franchise ទាំងនោះឱ្យបានច្បាស់ ដើម្បីការពារកុំឱ្យប៉ះចំ Franchise ដែលគ្មានកេរ្តិ៍ឈ្មោះមិនល្អ ឬគ្មានភាពរឹងមាំជាដើម។ ហើយការទិញ Franchise នេះ អ្នកអាចរៀនពីរបៀបដែលគេដំណើរការអាជីវកម្ម និងប្រព័ន្ធគ្រប់គ្រងនានា ដើម្បីធ្វើជាបទពិសោធន៍ មុននឹងចេញធ្វើម៉ាកយីហោផ្ទាល់ខ្លួន។ ប៉ុន្តែក្នុងករណីថា អ្នកមានចំណេះដឹង បទពិសោធន៍ និងមានភាពរឹងមាំគ្រប់គ្រាន់ដែលអាចចាប់ផ្ដើមអាជីវកម្មខ្លួនឯងបានហើយ ចូរអ្នកជ្រើសរើសជម្រើសនៃការបង្កើតម៉ាកយីហោដោយខ្លួនឯងបាន។