spot_img
spot_img
Homeធុរកិច្ចចំណុចសំខាន់ដែលធ្វើឱ្យម្ចាស់ម្ជូរវត្តភ្នំ 168 អាចលក់ជាហ្វេ្រនឆាយ និងទទួលបានពាន និងមេដាយ ចំនួន 3

ចំណុចសំខាន់ដែលធ្វើឱ្យម្ចាស់ម្ជូរវត្តភ្នំ 168 អាចលក់ជាហ្វេ្រនឆាយ និងទទួលបានពាន និងមេដាយ ចំនួន 3

-

លោកស្រីឡាំ សុដាណេ (លាភ ដាណេ) ម្ចាស់អាជីវកម្មម្ជូរវត្តភ្នំ 168 ទទួលបានពាន2 និងមេដាយ1 រួមមានពានក្លាយជាអ្នកដឹកនាំធុរកិច្ចកំពូល ពានទូតសុច្ឆន្ទៈឆ្នើម និងមេដាយសហគ្រិនឆ្នើមក្រោម​អធិបតីភាព​ ឯកឧត្តមសេនីយ៍ឯក បណ្ឌិត​ ហ៊ុន ម៉ាណែត នៅក្នុងកម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2022 ដែលរៀបចំឡើងដោយ CEO Master Club។

CEO Master Club

បើយោងតាមប្រសាសន៍របស់លោកស្រីដាណេ គាត់បានប្រាប់ដល់ក្រុមការងាររបស់គំនិតថា “ពាននិងមេដាយដែលលោកស្រីទទួលបាននោះ គឺកើតចេញពីការខិតខំប្រឹងប្រែង ការហ៊ាន និងការតាំងចិត្តខ្ពស់ក្នុងការដឹកនាំចាត់ចែងធ្វើអាជីវកម្មពីលក្ខណៈធម្មតាឱ្យក្លាយជាអាជីវកម្មមួយដែលមានការទទួលស្គាល់ និងគាំទ្រខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ព្រមទាំងអាចពង្រីកសាខារហូតដល់ 50សាខានាពេលបច្ចុប្បន្ននេះ។ បន្ថែមពីនេះ ក៏កើតចេញពីការជួយលើកកម្ពស់លើវិស័យកសិកម្មក្នុងស្រុក ក៏ដូចជាជួយផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរបានច្រើនផងដែរ។”

គួរបញ្ជាក់ផងដែរថា លោកស្រីលាភដាណេមានការតស៊ូច្រើនណាស់ទម្រាំអាចពង្រីកអាជីវកម្មរបស់ខ្លួនបានច្រើនសាខា និងមានសន្ទុះការគាំទ្រខ្លាំងពីអតិថិជននាពេលបច្ចុប្បន្ន ដោយផ្ដើមចេញពីការជួលកន្លែងគេដើម្បីលក់ម្ជូររហូតមានទីតាំងផ្ទាល់ខ្លួនជាក់លាក់ ហើយក៏កំពុងពង្រីកខ្លួនក្លាយជាអាជីវកម្មលក់ហ្រ្វេនឆាយ ដោយមានការជួយជ្រោមជ្រែងពីឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសមាគមធុរកិច្ចអេឡិចត្រូនិក (CEA) និងអគ្គនាយករងក្រុមហ៊ុន ម៉ុង ប្ញទ្ធី គ្រុប។

តាន់ មុនីវណ្ណ លាភដាណេ

បន្ថែមពីនេះ លោកស្រីលាភដាណេ តែងតែបន្តការសិក្សាជានិច្ចជាមួយនឹង CEO Master Club និងការអភិវឌ្ឍខ្លួនឥតឈប់ឈរ​ និងស្វែងរកជំនួយដើម្បីជួយជ្រោមជ្រែងនិងប្រឹក្សាបន្ថែម ក៏ដូចជាផ្សព្វផ្សាយបានយ៉ាងទូលំទូលាយនៃអាជីវកម្មម្ជូរវត្តភ្នំ 168 នេះ។

លក្ខណៈពិសេសដែលធ្វើឱ្យម្ជូរវត្តភ្នំ 168 កាន់តែមានភាពខុសប្លែកពីហាងលក់ម្ជូរធម្មតា និងអាចទាក់ទាញចិត្តអតិថិជនបានច្រើន រួមមាន៖

  1. មានគ្រឿងច្រលក់ច្រើនជម្រើសសម្រាប់អតិថិជន រួមផ្សំជាមួយនឹងរសជាតិឆ្ងាញ់
  2. ម្ជូរស្រស់ៗ គុណភាពល្អ ហើយមានតម្លៃសមរម្យ

ម្ជូរវត្តភ្នំ 168

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ