ឈ្វេងយល់ពី មាតិកាបៃតង (Evergreen content)

48
ឈ្វេងយល់ពី មាតិកាបៃតង (Evergreen content)

មាតិកាបៃតង ជាការពិភាក្សាពីប្រធានបទដែលនឹងមានជាប់ទាក់ទងនិងមានតម្លៃសម្រាប់រយៈពេលយូរជាងនេះជាមួយនឹងការធ្វើបច្ចុប្បន្នភាពតូចតាចទាក់ទងនឹងទិន្នន័យឬកាលបរិច្ឆេទ មានន័យថា វាជាខ្លឹមសារដែលបង្កើនការស្វែងរកដែលមានជាប់ទាក់ទងជានិច្ចនិងរក្សានូវអ្វីដែលថ្មីៗ ឬ នៅតែមានគុណប្រយោជន៍ខ្លាំងដល់អ្នកអាននៅក្នុងរយៈពេលយូរអង្វែងបំផុតដោយមិនងាយសាបសូន្យ ឬអាចហៅបានថា ព័ត៌មានដែលមិនចេះហួសសម័យ។ ហើយខាងក្រោមនេះ ជាទម្រង់បៃតងដែលអ្នកអាចពិចារណានៃការបង្កើតមាតិការបស់អ្នក រួមមាន៖

  • បញ្ជីអត្ថបទ (Listicles)
  • គន្លឹះអនុវត្តន៍ដើម្បីជាជំនួយ (Tips)
  • ការលើកឡើងពីផលិតផល (Product Reviews)
  • បង្កើតវីដេអូនៅលើផេក ឬគេហទំព័រ ឬYouTube
  • Infographics
  • ការថតសម្ភាសន៍
  • Case study
  • ឯកសារសិក្សាស្រាវជ្រាវផ្ទាល់ខ្លួន
  • របៀបជ្រើសរើសផលិតផលល្អបំផុត
  • អ្វីដែលអ្នកត្រូវដឹងអំពី…..
  • ការណែនាំ ឬរបៀបធ្វើអ្វីមួយ សម្រាប់អ្នកចាប់ផ្តើមដំបូងៗ
  • ការណែនាំ ឬរបៀបធ្វើអ្វីមួយ សម្រាប់អ្នកកម្រិតខ្ពស់
  • ការណែនាំ ឬរបៀបបង្កើតបញ្ជីត្រួតពិនិត្យលើកិច្ចការងារអ្វីមួយ
  • ឧបករណ៍ដែលល្អបំផុត ទាំងឥតគិតថ្លៃនិងបង់ប្រាក់
  • សៀវភៅល្អបំផុតសម្រាប់គោលដៅជាក់លាក់ឬតម្រូវតាមតម្រូវការជាក់ស្ដែងនៅក្នុងជីវិតប្រចាំថ្ងៃ

ប្រភេទនៃមាតិកាបៃតង

បើយោងតាមគេហទំព័រ sendpulse.com បានឱ្យដឹងថា ប្រភេទរបស់មាតិកាបៃតង រួមមាន៖

ទី1. ការណែនាំជាជំហានៗ (Step-by-step guides)

ជាទូទៅ ដើម្បីឈ្វេងយល់ពីអ្វីដែលថ្មីៗឬដោះស្រាយបញ្ហាអ្វីមួយ មនុស្សនឹងចូលទៅ Google ដើម្បីស្វែងរកចម្លើយ ហើយនេះជាមូលហេតុដែលអ្នកត្រៀមខ្លួន ដើម្បីផ្តល់ឱ្យពួកគេនូវមគ្គុទ្ទេសក៍ដែលផ្តល់ព័ត៌មាននិងលម្អិតបំផុតអំពីប្រធានបទផ្សេងៗនៅក្នុងទីផ្សារពិសេសរបស់អ្នក តាមរយៈការបង្កើតមគ្គុទ្ទេសក៍ជាជំហានៗ ដើម្បីអាចជំរុញចរាចរណ៍ឱ្យមនុស្សចូលទៅកាន់គេហទំព័ររបស់អ្នក។

ទី2. ស្នូលនៃគេហទំព័ររបស់អ្នក (Cornerstone content)

វាជាខ្លឹមសារសំខាន់នៅលើគេហទំព័ររបស់អ្នក ហើយអាចត្រូវបានបង្ហាញជាទម្រង់អត្ថបទមួយទំព័រឬច្រើនតាមការកំណត់។ នេះគឺជាអត្ថបទដែលមានព័ត៌មាននិងវែងដែលរួមបញ្ចូលព័ត៌មានពីប្រភពដែលអាចទុកចិត្តបាននិងគ្របដណ្តប់លើអ្វីដែលសំខាន់បំផុតនៃប្រធានបទជាក់លាក់។ វាជាវិធីសាស្រ្តដ៏ល្អមួយក្នុងការស្វាគមន៍អ្នកទស្សនាមកកាន់ផ្នែកលក់របស់អ្នក។

ទី3. អត្ថបទគាំទ្រដោយភស្តុតាងស្ថិតិ (Articles supported by statistical proof)

ប្រសិនបើការអះអាងនៅក្នុងការបង្ហោះរបស់អ្នក មានការគាំទ្រដោយភស្តុតាងនានាដើម្បីបញ្ជាក់ នោះមនុស្សកាន់តែមានជំនឿលើព័ត៌មានរបស់អ្នក។ អ្នកអាចស្វែងរកលទ្ធផលពីការស្ទង់មតិគេហទំព័រគួរឱ្យទុកចិត្តដើម្បីបញ្ជាក់ពីពាក្យរបស់អ្នក។

ទី4. បញ្ជីនៃឧបករណ៍ដែលមានប្រយោជន៍ (Lists of useful tools)

ចូរបង្ហាញឬណែនាំឧបករណ៍ប្រើប្រាស់នានាទាំងនៅលើអ៊ីនធឺណែត ឬនៅក្រៅអ៊ីនធឺណែតដល់អ្នកអានរបស់អ្នក ដែលអាចមានប្រយោជន៍នៅក្នុងជីវិតអាជីពឬផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីនាំមកនូវគុណតម្លៃបំផុត។

ទី5. Infographics

Infographics តែងតែជាមធ្យោបាយដ៏ល្អក្នុងការបង្ហាញការពិតសំខាន់ៗ ស្ថិតិការណែនាំខ្លីៗឬឧទាហរណ៍តាមរយៈព័ត៌មានលម្អិត។

គុណប្រយោជន៍នៃមាតិកាបៃតង

  • ទទួលបានចំណាត់ថ្នាក់ស្វែងរកខ្ពស់នៅលើ Google
  • ចំនួនអ្នកអានថេរ
  • កម្រិតខ្ពស់នៃចរាចរទៅកាន់គេហទំព័រ
  • ទំនាក់ទំនងរឹងមាំជាមួយអតិថិជនដែលមានស្រាប់
  • ផ្ដល់គុណតម្លៃសម្រាប់អ្នកទស្សនា (ជំនាញនិងចំណេះដឹង)
  • ចំនួនអ្នក Share ច្រើន
  • ទទួលបាន​អតិថិជនដ៏ស្មោះត្រង់កាន់តែច្រើន
  • សិទ្ធិអំណាចនៅក្នុងឧស្សាហកម្មរបស់អ្នក