ដើម្បីធ្វើទីផ្សារបាន តើម្ចាស់អាជីវកម្មគួរដឹងពីអ្វី?

654
ដើម្បីធ្វើទីផ្សារបាន តើម្ចាស់អាជីវកម្មគួរដឹងពីអ្វី?

ការធ្វើទីផ្សារមានសារៈសំខាន់ណាស់នៅក្នុងអាជីវកម្ម ហើយក៏ជាជំនាញមួយដែលម្ចាស់អាជីវកម្មត្រូវយកចិត្តទុកដាក់ ដូច្នេះដើម្បីធ្វើទីផ្សារបាន ម្ចាស់អាជីវកម្មគួរដឹងនូវចំណុចខាងក្រោមជាចាំបាច់។

1. ស្គាល់អាជីវកម្មខ្លួនឯងច្បាស់

សំដៅលើការស្គាល់ពីទស្សនវិស័យ បេសកកម្ម គុណតម្លៃ និងគោលបំណងចុងក្រោយដែលចង់បានពីការធ្វើអាជីវកម្មនោះ។ លើសពីនេះ ស្គាល់ច្បាស់ពីអតិថិជនគោលដៅ ផលិតផលឬសេវាកម្មផ្ទាល់ខ្លួនដែលត្រូវលក់ លក្ខណៈពិសេសឬភាពខ្លាំងដែលខុសប្លែកពីគូប្រកួតប្រជែង និងមានផែនការអាជីវកម្មជាក់លាក់។

2. មូលដ្ឋានគ្រឹះនៃជំនាញទីផ្សារ
តើទីផ្សារ គឺជាអ្វី?

​ទីផ្សារ សំដៅលើសកម្មភាពផ្សេងៗរបស់ក្រុមហ៊ុន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនគោលដៅលើផលិតផលឬសេវាកម្ម តាមរយៈសារដែលមានគុណភាពខ្ពស់។

តើអ្វីជាគោលបំណងនៃការធ្វើទីផ្សារ?

គោលបំណងនៃការធ្វើទីផ្សារ គឺដើម្បីទទួលបានចំណាប់អារម្មណ៍ពីអតិថិជនលើផលិតផលឬសេវាកម្ម តាមរយៈ ការសិក្សាពីទីផ្សារ ការវីភាគទីផ្សារ និងយល់ពីគំនិតឬអារម្មណ៍ដែលអតិថិជនចាប់អារម្មណ៍។ ហើយទីផ្សារទាក់ទងនឹងគ្រប់ទិដ្ឋភាពនៃអាជីវកម្មទាំងអស់ រួមទាំងការអភិវឌ្ឍន៍ផលិតផល យុទ្ធសាស្រ្តចែកចាយ ការលក់ និងការផ្សព្វផ្សាយ។

ប្រភេទនៃការធ្វើទីផ្សារសំខាន់ៗ ដែលអ្នកគួរឈ្វេងយល់

ទី1. Digital Marketing

ទី2. Search Engine Marketing

ទី3. Content Marketing

ទី4. Social Media Marketing

ទី5. Video Marketing

ទី6. Voice Marketing

ទី7. Conversational Marketing

ទី8. Influencer Marketing

ទី9. Brand Marketing

ទី10. Partner Marketing

ទី11. Product Marketing

ទី12. Customer Marketing

ទី13. Word-of-Mouth Marketing

ទី14. Relationship Marketing

តើអ្វីជាដំណាក់កាលនៃការធ្វើទីផ្សារ?

ទី1. ផ្ដោតលើផលិតកម្ម៖ សំដៅលើការបង្កើនផលិតកម្ម ការគ្រប់គ្រងនិងកាត់បន្ថយថ្លៃដើម

ទី2. ផ្ដោតលើផលិតផល៖ ផលិតផលត្រូវតែមានគុណភាពខ្ពស់

ទី3. ផ្ដោតលើការលក់៖ ការគ្រប់គ្រងទិន្នន័យស្ដុកទំនិញ យុទ្ធនាការណ៍លក់និងមានការបញ្ចុះតម្លៃពិសេស

ទី4. ផ្ដោតលើទីផ្សារ៖ ជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ដោយមានការរៀបចំផែនការទីផ្សារ ធ្វើយ៉ាងឱ្យផលិតផលឬសេវាកម្ម​ ក្លាយជាតម្រូវការចាំបាច់ដែលអតិថិជនចង់ទិញ។

យុទ្ធសាស្រ្ត 4Ps

ទី1. ផលិតផល (Product) ៖ សំដៅលើ តើផលិតផលអ្វីដែលអ្នកចង់លក់? តើនរណាជាអតិថិជនគោលដៅរបស់អ្នក? តើអ្វីជាសារដែលអ្នកនឹងបង្កើតដើម្បីលក់ផលិតផលនោះ? និងធ្វើយ៉ាងណា​ឱ្យផលិតផលមានគុណភាពខ្ពស់?

ទី2. តម្លៃ (Price) ៖ សំដៅលើ ការសិក្សាពីតម្លៃផលិតផលឬសេវាកម្មរបស់ដៃគូប្រកួតប្រជែង ឬសិក្សាពីតម្លៃនៅលើទីផ្សារជាក់ស្ដែង និងគិតវិភាគថា តើតម្លៃប៉ុន្មានដែលអតិថិជនហ៊ានចំណាយ?

ទី3. ទីកន្លែង (Place)៖ សិក្សាពីតំបន់ដែលអតិថិជនគោលដៅរបស់យើងភាគច្រើនតាំងនៅ ឬសិក្សាពីកន្លែងដែលអតិថិជនងាយស្រួលស្វែងរក ងាយចុះចត និងមានផាសុកភាពខ្ពស់។

ទី4. ការបញ្ចុះតម្លៃពិសេស (Promotion) ៖ បង្កើតឱ្យមានពេលវេលាជាក់លាក់មួយ ដើម្បីធ្វើការបញ្ចុះតម្លៃពិសេស ឬមានកាដូរបន្ថែមដល់ការទិញក្នុងការកំណត់ណាមួយ។

អ្នកធ្វើទីផ្សារពូកែ
  • ការបង្កើតតម្លៃ មានន័យថា ការគ្រប់គ្រងនូវផលិតផលបានល្អ
  • ការផ្សព្វផ្សាយតម្លៃ ជាការគ្រប់គ្រងម៉ាកយីហោ និងយុទ្ធសាស្ដ្រផ្សព្វផ្សាយ
  • ផ្តល់ជូននូវតម្លៃទៅកាន់ក្រុមទីផ្សារគោលដៅដើម្បីទទួលបានប្រាក់ចំណេញ
3. របៀបធ្វើផែនការយុទ្ធសាស្រ្តទីផ្សារ

នៅពេលម្ចាស់អាជីវកម្ម ស្គាល់ច្បាស់ពីក្រុមហ៊ុនខ្លួនឯង និងយល់ពីមូលដ្ឋានគ្រឹះសំខាន់ៗនៃការធ្វើទីផ្សារ ជំហានបន្ទាប់ អាចចាប់ផ្ដើមឈ្វេងយល់លម្អិតពីរបៀបធ្វើផែនការយុទ្ធសាស្រ្តទីផ្សារឱ្យសមស្របជាមួយនឹងអាជីវកម្មរបស់ខ្លួន។

 

“ការធ្វើទីផ្សារ មានយុទ្ធសាស្រ្តទីផ្សារខុសៗគ្នា ទៅតាមប្រភេទអាជីវកម្ម ដូច្នេះចូរមានការប្រុងប្រយ័ត្ន ចៀសវាងការចម្លងយុទ្ធសាស្រ្តទីផ្សាររបស់អ្នកដទៃទាំងស្រុង”

 

តើត្រូវធ្វើផែនការយុទ្ធសាស្រ្តទីផ្សារបែបណាទើបមានប្រសិទ្ធភាពខ្ពស់?

ទី1. យុទ្ធនាការណ៍វិភាគស្ថានភាពអាជីវកម្ម៖ ដោយប្រើយុទ្ធសាស្រ្ត SWOT ។

S= Strengths សិក្សាពីភាពខ្លាំងរបស់អាជីវកម្ម

W= Weaknesses សិក្សាពីភាពខ្សោយរបស់អាជីវកម្ម

O= Opportunities សិក្សាពីឱកាសដែលអាជីវកម្មនឹងអាចទទួលបាន

T= Threats សិក្សាពីការគំរាមគំហែងពីមជ្ឍដ្ឋានជុំវិញ

លើសពីនេះ ត្រូវសិក្សាពីទីផ្សារបច្ចុប្បន្ន និងសិក្សាពីដៃគូប្រកួតប្រជែងដើម្បីយកមកអភិវឌ្ឍន៍អាជីវកម្មផ្ទាល់ខ្លួន។

ទី2. ផ្ដោតលើអតិថិជនគោលដៅ៖ ទាមទារឱ្យអ្នកស្គាល់ច្បាស់ ថានរណាជាអតិថិជនគោលដៅរបស់អ្នក? ដូច្នេះត្រូវកំណត់ចរិតលក្ខណៈរបស់អតិថិជន ដើម្បីងាយស្រួលក្នុងការធ្វើទីផ្សារ។

ទី3. អនុវត្ត យុទ្ធសាស្រ្តកំណត់គោលដៅតាម​ SMART

SMART goals មានន័យថា ៖

S= Specific មានភាពជាក់លាក់

M= Measurable អាចវាស់វែងបាន

A= Attainable អាចសម្រេចបាន

R= Relevant មានការជឿជាក់ខ្ពស់

T= Time-bound កំណត់ពេលវេលាជាក់លាក់

ទី4. វិភាគនិងសិក្សាពីយុទ្ធសាស្រ្តរបស់អ្នក ៖ មានន័យថា នៅពេលអ្នកមានយុទ្ធសាស្រ្តក្នុងការធ្វើអ្វីមួយ ចូរអ្នកស្វែងរកអ្វីដែលពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណា​ដើម្បីជំរុញឱ្យយុទ្ធសាស្រ្តនោះ ឆាប់សម្រេចបានជោគជ័យ។

ទី5. កំណត់នូវកញ្ចប់ថវិកាដើម្បីត្រៀមចំណាយលើការផ្សព្វផ្សាយ ក៏ដូចជាចំណាយលើយុទ្ធសាស្រ្តទីផ្សារផ្សេងទៀត ដែលអ្នកគ្រោងនឹងចំណាយ។