តើយើងគួរតែវិនិយោគអ្វីខ្លះមកកាន់ខ្លួនឯង?

126
តើយើងគួរតែវិនិយោគអ្វីខ្លះមកកាន់ខ្លួនឯង

ហេតុអ្វីបានជាមនុស្សចូលចិត្តនិយាយថា “អ្នកគួរតែវិនិយោគលើខ្លួនឯងៗម្ល៉េះ?” តើការវិនិយោគលើខ្លួនឯងនេះ គេចង់សំដៅទៅលើអ្វីខ្លះទៅ?

ជាទូទៅការវិនិយោគត្រូវបានគេបែងចែកជា២ធំៗ គឺការវិនិយោគខាងក្រៅ និងការវិនិយោគខាងក្នុង។ ដែលភាគច្រើនការវិនិយោគខាងក្រៅនេះគឺគេផ្ដោតសំខាន់ ទៅលើការវិនិយោគទៅលើលុយ ភាគហ៊ុន អាជីវកម្ម ដីធ្លី អគារ និងផ្សេងៗទៀត ចំណែកឯការវិនិយោគខាងក្នុងវិញ គឺជាការវិនិយោគមកលើខ្លួនឯង តាមរយៈការសិក្សារៀនសូត្រ ការអានសៀវភៅ ការមើលថែទាំសុខភាព ការរៀនបង្កើតទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួន ឬមួយក៏ការងារធ្វើដំណើរកំសាន្តជាដើម ដើម្បីធ្វើឲ្យខ្លួនឯងមានភាពខ្លាំង បូករួមនិងភាពរីករាយពីខាងក្នុងមក។

ដូចនេះហើយប្រសិនបើអ្នកទើបតែមានអាយុទើបតែ២០ ឬក្រោម២០តិចតួច ភាគច្រើនអ្នកអាចនៅពុំទាន់យល់ច្បាស់អំពីរបៀបនៃការវិនិយោគរបស់អ្នកធ្វើអាជីវកម្មធំៗប៉ុន្មានទេ ប៉ុន្តែមិនប្រាកដថាអ្នកមិនអាចចេះនោះទេ តែមុននឹងអាចរៀនចេះវិនិយោគទៅលើរបស់ធំៗបែបនេះបាន គឺអ្នកត្រូវវិនិយោគមកលើខ្លួនឯងជាមុនសិន។

១. វិនិយោគលើការសិក្សា

ការវិនិយោគទៅលើការសិក្សា មិនត្រឹមតែជួយបង្កើនចំណេះដឹង ចំណេះធ្វើ និងការគិតច្នៃប្រឌិតរបស់អ្នកប៉ុណ្ណេះទេ តែវាក៏ជួយធ្វើឲ្យអ្នកទទួលបានឱកាសល្អៗក្នុងជីវិត និងអាចធ្វើឲ្យក្ដីស្រមៃរបស់អ្នកក្លាយជាការពិតផងដែរ។ អ្នកកាន់តែវិនិយោគខ្លួនឯងជាមួយនឹងការសិក្សា អ្នកនឹងកាន់តែមានការយល់ដឹងជ្រៅជ្រះ និងមានអនាគតភ្លឺថា្ល។ ដូចនេះ ប្រសិនបើអ្នកមានពេលទំនេរច្រើន កុំភ្លេចអនុញ្ញាតឲ្យខ្លួនឯង វិនិយោគទៅលើការរៀនជំនាញថ្មីៗ ដើម្បីអាចមានអាទិភាពការងារខ្ពស់ជាងអ្នកដទៃ។

This image has an empty alt attribute; its file name is image-8-1024x512.png

២. វិនិយោគលើការអាន និងការស្ដាប់ឲ្យបានច្រើន

អ្នកដឹងទេថា​ ហេតុអ្វីបានជាលោក Elon Musk Mark Zuckerberg Bill Gates Warren Buffet និងអ្នកល្បីល្បាញជាច្រើនរូបទៀត គាត់នៅតែបន្តការអានសៀវភៅបែបនេះ?

គឺដោយសារតែពួកគាត់ចង់បន្តអភិវឌ្ឍន៍ចំណេះដឹងរបស់ពួកគាត់ឲ្យកាន់តែខ្លាំងជាមុនបន្ថែមទៀត ជាពិសេសនោះគឺពួកគាត់ពុំចង់ចំណាយពេលវេលាដ៏មានតម្លៃទៅលើរឿងដែលមិនបានការ ហើយណាមួយ ការអានសៀវភៅគឺជាការលំហែខួរក្បាលរបស់ពួកគាត់។

This image has an empty alt attribute; its file name is image-12-1024x683.png

ដូចនេះប្រសិនបើអ្នកចង់ឲ្យខ្លួនអ្នកកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ អ្នកគប្បីចំណាយពេលខ្លះទៅលើការអាន មិនថាអាននៅក្នុងសៀវភៅ ឬនៅលើក្នុងបណ្ដាញសង្គមនោះទេ សំខាន់ឲ្យតែវាជាចំណេះដឹងដែលមានប្រយោជន៍។​

២. វិនិយោគលើសុខភាព

ចូលអាយុខ្ទង់២០ មនុស្សភាគច្រើនចាប់ផ្ដើមផ្ដោតសំខាន់តែទៅលើការរកលុយ ការធ្វើការងារខ្លាំងជាង ការមើលថែទាំសុខភាពទៅទៀត មិនថាខ្ញុំឬអ្នកនោះទេ ដែលវាជាហេតុធ្វើឲ្យសុខភាពរបស់យើងពេលខ្លះងាយនឹងចុះខ្សោយ ឧស្សាហ៍ឈឺ ឆាប់បាក់កម្លាំង ឬអាចមានជម្ងឺផ្សេងៗទៀតជាដើម។

ទទួលស្គាល់ថា នរណាក៏ចង់សម្រេចកិច្ចការដែលខ្លួនចង់ធ្វើដែរ ប៉ុន្តែចូរកុំធ្វើកិច្ចការទាំងនោះ កុំដើរតាមចាប់លុយ ឬដើរតាមក្ដីស្រមៃខ្លាំងពេករហូតដល់ភ្លេចមើលថែសុខភាព និងធ្វើឲ្យខ្លួនឯងធ្លាក់ខ្លួនឈឺ វាមិនមែនជារឿងមួយដែល្អសម្រាប់អ្នកនោះទេ។ ដូចនេះ អ្នកគប្បីរក្សាតុល្យភាពរវាងការងារ និងសុខភាពរបស់អ្នកឲ្យបានល្អ ពោលគឺសម្រេចបានទាំងក្ដីស្រមៃ បានទាំងសុខភាពល្អ។

៣. វិនិយោគលើទំនាក់ទំនង

ប្រសិនបើអ្នកចាប់ផ្ដើមវិនិយោគទៅលើការទំនាក់ទំនង នោះឱកាសក្នុងការស្គាល់មនុស្ស ឱកាសក្នុងការទទួលបាននូវចំណេះដឹងថ្មីៗ ឱកាសក្នុងការទទួលបានការងារល្អៗ និងឱកាសក្នុងការអភិវឌ្ឍខ្លួនអ្នក ក៏មានកាន់តែច្រើនជាងមុន។

មិនថាការវិនិយោគទៅលើទំនាក់ទំនងគ្រួសារ ស្នេហា ឬក្នុងសង្គមនោះទេ គឺសុទ្ធតែអាចជួយអ្នកឲ្យកាន់តែល្អប្រសើរឡើង និងអាចជួយអ្នកឲ្យឆ្ពោះទៅរកចំណុចមួយដែលអ្នកចង់បានយ៉ាងពិតប្រាកដ។

This image has an empty alt attribute; its file name is image-7-1024x683.png

៤. វិនិយោគលើការធ្វើដំណើរកំសាន្ត

ខ្ញុំដឹងថាបច្ចុប្បន្ននេះ អ្នកកំពុងតែមមាញឹកជាមួយនឹងការសិក្សា និងការងាររបស់អ្នក ប៉ុន្តែកុំភ្លេចអនុញ្ញាតឲ្យខ្លួនឯងបានដើរកំសាន្តខ្លះផងណា៎ដើម្បីលំហែខួរក្បាល និងកាត់បន្ថយភាពតានតឹងក្នុងចិត្តខ្លះ កុំនៅស្មុគតែមួយកន្លែងពេក ព្រោះអារម្មណ៍ល្អនឹងធ្វើឲ្យការសិក្សា ក៏ដូចជាផលិតភាពការងាររបស់អ្នកកាន់តែល្អប្រសើរឡើងជាងមុន។

ដូចនេះបន្ទាប់ពីអ្នកបានវិនិយោគចំណុចខាងលើនេះអស់ហើយ កុំភ្លេចវិនិយោគលើការដើរកំសាន្តមួយទៀតណា៎ រៀនផង ធ្វើការផង ដើរលេងខ្លះផង ទើបជីវិតមានន័យ។

This image has an empty alt attribute; its file name is image-13-1024x684.png