តើអ្នកបានដឹង អំពី Telegram Premium ឬនៅ?

62
តើអ្នកបានដឹង អំពី Telegram Premium ឬនៅ

ថ្មីៗនេះ Telegram បានបង្កើត ក៏ដូចជាបង្ហាញនូវមុខងារបង់ប្រាក់មួយចំនួន ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់អាចទទួលបាននូវការប្រើប្រាស់ដ៏ល្អប្រសើរជាងមុនគឺTelegram Premium។ បន្ថែមពីនេះ Telegram ក៏កំពុងក្លាយជាកម្មវិធីមួយក្នុងចំណោមកម្មវិធី 5 ផ្សេងទៀតដែលមានអ្នកទាញយកប្រើប្រាស់ច្រើនជាងគេទូទាំងពិភពលោកប្រចាំឆ្នាំ2022 និងមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង 700 លាននាក់ ហើយនេះបើយោងតាមគេហទំព័រ telegram.org។

ជាធម្មតាដូចដែលយើងបានដឹងមកហើយថា ការប្រើប្រាស់ Telegram កន្លងមក ពុំធ្លាប់មានការបង់ប្រាក់ឡើយ ប៉ុន្តែបច្ចុប្បន្ននេះ Telegram បានអនុញ្ញាតឱ្យមានការបង់ប្រាក់លើ Telegram Premium ដោយក្នុងនោះក៏មានការបញ្ចូលនូវមុខងារសំខាន់ៗខុសពីការប្រើប្រាស់ Telegram ដោយឥតគិតថ្លៃជាច្រើន ដោយយើងនឹងបង្ហាញមុខងារទាំងនោះនៅខ្លឹមសារខាងក្រោមនេះ។

1. ដែនកំណត់ទ្វេដង

ការប្រើប្រាស់ Telegram Premium នឹងពង្រីកដែនកំណត់មួយចំនួននៅក្នុងកម្មវិធី ដោយអ្នកអាចធ្វើសកម្មភាពនានាបានច្រើនជាងមុន ដូចជា៖

  • អាចចូលរួម និងតាមដាននៅក្នុងឆាណែលនានារហូតដល់ 1000 ឆាណែល
  • អាចបង្កើត Chat Folders រហូតដល់ 20 ដែលអាចដាក់ Chat ជាលក្ខណៈបុគ្គល រហូតដល់ 200
  • អាចបន្ថែមគណនីទី 4 ទៅកាន់កម្មវិធី Telegram ណាមួយ
  • អាច Pin Chats បានចំនួន 10 និងអាចរក្សាទុកស្ទីគ័រដែលចូលចិត្តបានចំនួន 10 ដូចគ្នា
  • អ្នកអាចសរសេរ Bio បានវែង និងអាចបញ្ចូល link នៅក្នុងនោះបានផងដែរ
  • អនុញ្ញាតឱ្យបន្ថែមតួអក្សរនៅក្នុង media captions
  • អាចរក្សាទុក GIFs ដែលអ្នកចូលចិត្តបានរហូតដល់ 400
  • គណនីដែលភ្ជាប់ជាមួយកម្មវិធី នឹងមានលេខពិសេស
  • អាចបង្កើតគ្រុប ឬឆាណែលនានាឱ្យមានភាពលេចធ្លោជាមួយនឹងតំណភ្ជាប់បែបសង្ខេបខ្លី
Doubled Limits
2. អាចផ្ទុកឯកសាររហូត 4GB

អ្នកប្រើប្រាស់ Telegram Premium នឹងអាចផ្ទុកឯកសារ និងមេឌៀធំៗបានរហូតដល់ 4GB ចូលទៅកាន់ cloud របស់ messenger ដែលខុសពីការប្រើប្រាស់ Telegram ដោយឥតគិតថ្លៃ ដោតអ្នកប្រើប្រាស់អាចផ្ទុកឯកសារធំៗនានា បានត្រឹមតែ 2GB ប៉ុណ្ណោះ។

3. ល្បឿនទាញយកលឿនជាងមុន

អ្នកប្រើប្រាស់អ្នកទាំងអស់ ដែលបានបង់ប្រាក់ប្រើប្រាស់ Telegram Premium អាចទាញយកមេឌៀ និងឯកសារនានានៅក្នុងល្បឿនលឿនបំផុតខុសពីការប្រើប្រាស់ Telegram ដោយឥតគិតថ្លៃ។ បន្ថែមពីនេះ អ្នកក៏អាចចូលប្រើប្រាស់អ្វីគ្រប់យ៉ាងនៅក្នុង cloud storage ដោយគ្មានដែនកំណត់ ដោយមានការលឿនស្របតាមអ្វីដែលបណ្តាញរបស់អ្នកអាចបន្តបាន។

4. អាចប្ដូរពី Voice ​ទៅ​ជាអត្ថបទ

នៅពេលដែលអ្នកមិនចង់ស្តាប់សារជាសំឡេង នោះអ្នកអាចបំប្លែងសារជាសំឡេងទៅជាអត្ថបទបាន ប៉ុន្តែទោះបីជាយ៉ាងណា វាអនុញ្ញាតឱ្យប្ដូរបានតែជាភាសាអង់គ្លេសប៉ុណ្ណោះ ដោយពុំទាន់មានជាភាសាខ្មែរឡើយ។

Voice-to-Text

5. ស្ទីគ័រប្លែកៗ (Unique Stickers)

នៅចំណុចនេះ ចង់បង្ហាញថាអ្នកប្រើប្រាស់ Telegram Premium ទាំងអស់ គឺសុទ្ធតែអាចប្រើប្រាស់ជម្រើសរាប់សិបស្ទីគ័រ (Stickers) ដែលមានចលនាពេញអេក្រង់ដោយមានភាពគួរឱ្យចាប់អារម្មណ៍ និងអាចផ្ញើសារទៅកាន់ chat នានា។ លើសពីនេះ បណ្ដុំនៃស្ទីគ័រទាំងអស់ សុទ្ធតែនឹងត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំខែដោយអ្នកជំនាញនៅក្នុង Telegram។

6. ប្រតិកម្មប្លែកៗ (Unique Reactions)

អ្នកប្រើប្រាស់ Premium ទាំងអស់ អាចមានជម្រើសប្លែកៗថ្មីៗជាច្រើនក្នុងការប្រើប្រាស់ Reaction ណាមួយនៅក្នុងកម្មវិធីដែលខ្លួនពេញចិត្ត ដោយវាមានលើសពីអ្វីដែលអ្នកប្រើប្រាស់ Telegram ដោយឥតគិតថ្លៃ។

Unique Reactions

7. ការគ្រប់គ្រង Chat

Telegram Premium រួមបញ្ចូលឧបករណ៍ថ្មីៗ ដើម្បីរៀបចំបញ្ជីឆាតរបស់អ្នក ដូចជាការផ្លាស់ប្ដូរ default chat folder របស់អ្នក។ លើសពីនេះ កម្មវិធី Telegram តែងតែអនុញ្ញាតឱ្យបើកនូវការ custom folder ស្របតាមតម្រូវការរបស់អ្នក ព្រមទាំងអ្នកក៏អាចកំណត់ភាពឯកជន និងសុវត្ថិភាពផ្ទាល់ខ្លួន ដើម្បី archive និង mute នូវឆាតថ្មីៗដោយស្វ័យប្រវត្តិ។ ថែមទាំងអាចជួយអ្នកក្នុងការរៀបចំលើឆាតចាំបាច់របស់អ្នកបានយ៉ាងល្អ ដូចជាអ្នកអាចកំណត់ folder សម្រាប់កន្លែងការងារ សម្រាប់ក្រុមគ្រួសារ និង folder ផ្សេងៗទៀត ដោយគ្មានភាពរញ៉េរញ៉ៃច្រើន ព្រមទាំងធ្វើឱ្យអ្នកកាន់តែងាយស្រួលដឹងថា folder ណាជាកន្លែងបណ្ដុំនឹងការជជែកគ្នារឿងការងារ និងកន្លែងណាជាការជជែកលេងជាមួយមិត្តភក្តិជាដើម។

8. អាចដាក់ animation មានចលនា ឬវីដេអូនៅលើ Profile

អ្នកប្រើប្រាស់ Telegram Premium ទាំងអស់អាចដាក់ជាវីដេអូ ឬ animation នៅក្នុង Profile ផ្ទាល់ខ្លួនបាន ដោយអនុញ្ញាតឱ្យអ្នកផ្សេងទៀតបានឃើញនូវភាពថ្មីនៅលើ Profile តេឡេក្រាមរបស់ខ្លួន។

9. ផ្លាកសញ្ញាពិសេស (Premium Badges)

អ្នកប្រើប្រាស់ Telegram Premium ទាំងអស់នឹងទទួលបានផ្លាកសញ្ញាសម្គាល់ពិសេសដែលបង្ហាញនៅជាប់ឈ្មោះរបស់ពួកគេ។

10. រូបតំណាងកម្មវិធីពិសេសប្លែក

អ្នកអាចជ្រើសរើសរូបតំណាងថ្មីមួយ ក្នុងចំណោមរូបតំណាងចំនួន 3 ដែលអាចដាក់បាន ដោយអ្នកប្រើប្រាស់ Premium អាចបន្ថែមទៅអេក្រង់ដើមរបស់ពួកគេ ដើម្បីផ្គូផ្គងបុគ្គលិកលក្ខណៈ ឬផ្ទាំងរូបភាពរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។

Premium App Icons

11. គ្មានការផ្សាយពាណិជ្ជកម្ម

ចំពោះអ្នកប្រើប្រាស់ Telegram Premium ទាំងអស់ នឹងប្រើប្រាស់ Telegram ដោយគ្មានការរំខានពីការផ្សាយពាណិជ្ជកម្មនានាឡើយ។