តើអ្នកអាចស្នើរសុំ Blue Verified Badge ដោយរបៀបណា?

849

 

យោងទៅតាម Facebook Help Center បញ្ជាក់ឲ្យដឹងមុនពេលដែលពួកគេអនុញ្ញាតឲ្យ Page ឬ Profile  ទទួលបាននូវ Verified Badge  ពួកគេតែងតែធ្វើការវាយតម្លៃទៅលើកត្តាមួយចំនួនដែលមានដូចជា :

Authentic ( ច្បាស់លាស់និងពិតប្រាកដ ) : គណនីរបស់អ្នកត្រូវតែជាតំណាងបុគ្គលពិតប្រាកដ ។ ដោយឡែកសម្រាប់ Page អាជីវកម្មវិញ ក្រុមហ៊ុនរបស់អ្នកគឺចាំបាច់ត្រូវតែស្របច្បាប់និងមានចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវ។

Unique ( មានតែមួយ) : គណនីឬ Page របស់អ្នកគួរតែតំណាងឲ្យបុគ្គលតែមួយ ឬ ក្រុមហ៊ុនតែមួយដែលមានន័យថា ក្រុមហ៊ុនរបស់អ្នកគឺចាំបាច់ត្រូវតែមាន Page ផ្លូវការតែមួយតែប៉ុណ្ណោះ ។

Complete ( ពេញលេញ) : Page របស់អ្នកត្រូវតែមានសកម្មភាពជាប្រចាំហើយមានបំពេញព័ត៌មានដូចជា About  , Profile Photo ជាដើមឲ្យបានពេញលេញ ។

Notable( គួរឲ្យកត់សម្គាល់)   : Page របស់អ្នកត្រូវតែជា Page ដែលមានអ្នកស្វែងរក( Search) បានច្រើន ដែលមានន័យថាមានអ្នកស្គាល់ច្រើន។  ក្រៅពីនេះអាចនឹងមានសារព័ត៌មានល្បីៗមួយចំនួនសរសេរ Review និង Mention អំពី Page របស់អ្នក ។ គួរបញ្ជាក់ផងដែរថាប្រសិនបើ Facebook រកឃើញថាអ្នកបានផ្តល់នូវព័ត៌មានឬទិន្ន័យដែលមិនត្រឹមត្រូវក្នុងអំឡុងពេលស្នើរសុំ Verified Badge នោះ Page របស់អ្នកអាចនឹងប្រឈមនឹងការលុបចោល ។

តើអ្នកអាចស្នើរសុំ Verified Badge ដោយរបៀបណា?

 អ្នកអាចដាក់ស្នើរនូវសំនើររបស់អ្នកតាមរយៈការបំពេញនូវសំណុំបែបបទតាមរយៈ Link មួយនេះ https://www.facebook.com/help/contact/342509036134712

Facebook Help Center

 

ប្រសិនបើ គណនីរបស់អ្នកជារបស់បុគ្គលណាម្នាក់ អ្នកចាំត្រូវតែមាននូវ លិខិតបញ្ជាក់អត្តសញ្ញាណដែលអាចជា លិខិតឆ្លងដែន ប័ណ្ណបើកបរ អត្តសញ្ញាណប័ណ្ណ ជាដើម។ ដោយឡែកប្រសិនបើ Page របស់អ្នកតំណាងឲ្យអង្គភាពការងារឬអាជីវកម្ម  អ្នកចាំបាច់ត្រូវតែមានឯកសារមួយចំនួនដូចជា លិខិតបញ្ជាក់អាជីវកម្មចេញពីក្រសួងពាណិជ្ជកម្ម ប័ណ្ណបាតង់ ( ពន្ធ) និង ឯកសារដែលពាក់ព័ន្ធនឹងអាជីវកម្មឬក្រុមហ៊ុនមួយចំនួនទៀត។ ម្យ៉ាងវិញទៀតអ្នកក៏ត្រូវតែបង្ហាញនូវហេតុផលមួយចំនួនដែលឆ្លើយនឹងសំនួរដែលថា​ហេតុអ្វីបានជា Page របស់អ្នកគួរតែទទួលបាននូវ Verified Badge ពី Facebook ។

អ្នកទទួលបាននូវការជូនដំណឹងក្រោយពេលដែល Facebook បានពិនិត្យមើលឯកសារទាំងអស់នោះរួចហើយ ។ សូមចងចាំថាអ្នកមិនគួរដាក់ស្នើរ Verified Badge នោះលើសពីមួយដងនោះទេ។  ប្រសិនបើការដាក់ស្នើររបស់អ្នកត្រូវបានបដិសេធ អ្នកអាចធ្វើការស្នើរសុំសារជាថ្មីម្តងទៀតបន្ទាប់ពី ៣០ ថ្ងៃក្រោយ ។

តើអ្នកគួរទិញ Page ដែល Verified Badge ដែរឬទេ?

ជាការល្អអ្នកមិនគួរចំណាយទៅលើការទិញ Page ដែលមាន Verified Badge  នោះទេពីព្រោះថា Page ទាំងនោះគឺបានមកដោយការក្លែងបន្លំនិងខុសពីគោលការណ៍ឬច្បាប់របស់ Facebook  ។ តាមការបញ្ជាក់របស់  Facebook បានឲ្យដឹងថា ប្រសិនបើពួកគេរកឃើញថា Page ណាមួយទទួលបាននូវ Verified Badge ដោយការក្លែងបន្លំនិងខុសពីគោលការណ៍ ពួកគេនឹងធ្វើការលុប Page នោះចោល  ។ ដូច្នេះមានន័យថាប្រសិនបើអ្នកចំណាយលុយយ៉ាងច្រើនទៅទិញ Page ទាំងនោះអ្នកអាចប្រឈមនឹងការខ្ជះខ្ជាយលុយឥតប្រយោជន៍ហើយ ។

 

 

Previous articleតើ Page ដែលមាន Blue Verified Badge គឺជាអ្វី?
Next articleតើគួរវិនិយោគទៅលើអ្វី?
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ។ កញ្ញាគឺជានិស្សិតនៃជំនាញពាណិជ្ជកម្មអេទ្បិចត្រូនិច( E-Commerce) នៅវិទ្យាស្ថានជាតិ NIPTICT ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង តាមរយៈការចូលរួមនៅ ការប្រកួតប្រជែងនានាក៏ដូចជាកម្មវិធីសង្គមផ្សេងៗដូចជាការបង្រៀនភាសាអង់គ្លេសដល់ ក្មេងៗនៅតាមសហគមន៍ជនបទជាដើម។លើសពីនេះទៅទៀតកញ្ញាតែងតែអភិវឌ្ឍន៍ខ្លួនតាមរយៈការអានសៀវភៅផ្សេងៗទាក់ទងទៅនឹងអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និង សៀវភៅលើកទឹកចិត្ត។