តោះ ទៅទទួលយកគំនិតថ្មីៗ និងទាន់សម័យនៅ បារខែម​អាស៊ាន!

911

នាថ្ងៃទី ៤ ៥  និង ទី ៦ ខែវិច្ឆិកានេះ នឹងមានព្រឹត្តិការណ៍ដ៏ធំពិសេសមួយ គឺការជួបជុំរវាង អ្នកមានជំនាញបច្ចេកវិទ្យា អ្នកមានគំនិតច្នៃប្រឌិត អ្នកមានគំនិតអាជីវកម្ម និងទីផ្សារ និយោជិក និយោជក សាស្ត្រាចារ្យ និងសិស្សនិស្សិត នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ាន មកជួបជុំគ្នាដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធដល់អ្នកចូលរួមទាំងអស់នៅសាកលវិទ្យាល័យន័រតុន។

អ្នកចូលរួមទាំងអស់នឹងមានឱកាសដ៏ល្អនៅក្នុងការសិក្សាបន្ថែម ចែករំលែក និងបង្ហាញ   បច្ចេកវិទ្យាថ្មីៗ និងគំនិតច្នៃប្រឌិតថ្មី ដោយចូលរួមទៅតាមប្រធានបទនានាដែលខ្លួនចាប់អារម្មណ៍ទៅតាមកាលវិភាគដែលមាន។

លើកនេះបារខែម មានគោលដៅធំជាងមុន រួមជាមួយនឹងការចូលរួមពីសំណាក់វាគ្មិនជាច្រើនដូចជា អ្នករៀបចំព្រឹត្តិការណ៍បាខែមនៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍  អ្នកជំនាញផ្នែកបច្ចេកវិទ្យា ទូរស័ព្ទ អ៊ីនធឺណិត វ៉ិបសាយ អ្នកជំនាញឌីជីថល  អ្នកជំនាញកម្មវិធីកូដចំហរ សហគ្រិន ដែលមកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន និងជុំវិញពិភពលោក  ដើម្បីចែករំលែកនិងបង្ហាញពីបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មីៗ។

ព្រឹត្តិការណ៍នេះនឹងធ្វើទ្បើងរយៈពេលបីថ្ងៃ រួមមានសិក្ខាសាលា និងពិព័រណ៍ បច្ចេកវិទ្យា អាជីវកម្មដោយបើកជាសាធារណៈឥតគិតថ្លៃសម្រាប់អ្នកចូលរួមគ្រប់រូប ជាពិសេស សម្រាប់បុគ្គលិកក្រុមហ៊ុន សាស្ត្រាចារ្យ សិស្សនិស្សិត និងម្ចាស់អាជីវកម្ម ដែលមានចំណាប់អារម្មណ៍ចូលរួមចែករំលែកចំណេះដឹង គំនិតយោបល់ ជំនាញ និងបទពិសោធន៍ទាក់ទងទៅនឹងបច្ចេកវិទ្យា ឌីជីថល ការរចនាច្នៃប្រឌិត និងការអភិវឌ្ឍន៍មុខជំនាញ និងអាជីព ។

អ្នកចូលរួមទាំងអស់នឹងមានឱកាសដ៏ល្អនៅក្នុងការសិក្សាបន្ថែម ចែករំលែក និងបង្ហាញ   បច្ចេកវិទ្យាថ្មីៗ និងគំនិតច្នៃប្រឌិតថ្មី ដោយចូលរួមទៅតាមប្រធានបទនានាដែលខ្លួនចាប់អារម្មណ៍ទៅតាមកាលវិភាគដែលមាន។

បាខែមអាស៊ាន២០១៦ នឹងប្រារព្ធឡើងចាប់ថ្ងៃទី ៤ ដល់ ៦ ខែវិច្ឆិការ ពីម៉ោង ៨ព្រឹក ដល់ ម៉ោង៦ល្ងាច នៅសកលវិទ្យាល័យន័រតុន ។

កុំភ្លេចចូលរួមបារខែមអាស៊ានទាំងអស់គ្នា ដើម្បីក្លាយទៅជាផ្នែកមួយនៃសហគមន៍ នៃការចែករំលែកចំនេះដឹងខាងផ្នែកបច្ចេកវិទ្យា និងគំនិតផ្ដួចផ្ដើមអាជីវកម្មធំជាងគេនៅកម្ពុជា‍‌៕