spot_img
spot_img
Homeអេកូណូម៉ាញថ្លៃឱកាស (ភាគទី១)

ថ្លៃឱកាស (ភាគទី១)

-

A simple urine test is all that is needed to diagnose a urinary tract infection. This will depend on the country of origin, the https://gwinnettdst.org/get-voter-ready-2022 brand name, or generic name. Because they have been around as long as there have been people to write their stories, we have all had the same experiences.

En cambio, si se aplica la ley, debe ser de diez meses, o de cinco meses, la renta mínima que es de la renta de la segunda mitad de la renta de las cincuenta y cuatro meses, es decir, que ti. It has the most extensive research studies and reviews on erectile dysfunction treatment and is where can i buy accutane in the philippines Pedroso the best erectile dysfunction treatment. The generic tadalafil generic online us pharmacy online no prescription needed order can be used with any type of erectile dysfunction treatment.

ក្នុងអត្ថបទពីរលេខមុនដែលនិយាយពីចំណាយនិងការសន្សំនោះ ខ្ញុំក៏បានបង្ហើបប្រាប់លោកអ្នកអំពី «ថ្លៃឱកាស» និងបានពន្យល់ពីវាបន្តិចដែរនៅក្នុងបរិបទនៃការចាយនិងការសន្សំ។ ពេលនោះ ខ្ញុំបានពន្យល់ថា ក្នុងបរិបទនៃការចាយនិងការសន្សំ ថ្លៃឱកាសនៃការចាយលុយ គឺជាផលប្រយោជន៍ដែលអាចទទួលបានពីការយកលុយដែលបានចាយនោះ ទៅសន្សំ ឬវិនិយោគ ឬប្រើប្រាស់វាធ្វើអ្វីផ្សេងៗទៀតក្រៅពីយកវាទៅចាយ (បញ្រ្ចាសមកវិញ ថ្លៃឱកាសនៃការសន្សំ គឺយកលុយនោះទៅចាយទិញអ្វីនោះឯង)។

តែសូមអ្នកត្រៀមខ្លួនត្រិះរិះជាមួយខ្ញុំ នៅពេលដែលខ្ញុំនាំអ្នកឱ្យឈ្វេងយល់កាន់តែជ្រៅ អំពី «ថ្លៃឱកាស» ដែលជាទស្សនាទានមូលដ្ឋានដ៏ចាំបាច់មួយនេះនៃវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ដោយសារតែទំហំនៃអត្ថបទនេះ ខ្ញុំនឹងបែងចែកវាជាពីរភាគ តែមិនឱ្យបង្អាក់ដល់លំហូរនៃការពិភាក្សាក្នុងអត្ថបទនេះឡើយ។ ភាគទី១ មានដូចតទៅ៖

អ្វីជា «ថ្លៃឱកាស» ឱ្យប្រាកដ?

គំនិតដើមនៃទស្សនាទានមួយនេះសាមញ្ញ និងងាយយល់បាន។ តែថ្លៃឱកាសនេះហើយដែលនាំឱ្យជំនាញសេដ្ឋកិច្ចខុសពីជំនាញឯទៀត ជាពិសេសគឺគណនេយ្យ។  ឧទាហរណ៍ថាអ្នកមានជម្រើសពីរ ក និង ខ ហើយអាចជ្រើសបានតែមួយ។ នោះបើអ្នកជ្រើស ក អ្នកត្រូវលះបង់ជម្រើស ខ ដូចនេះថ្លៃឱកាសនៃជម្រើស ក គឺ ខ នេះឯង។ ដូចគ្នានេះដែរ ថ្លៃឱកាសនៃជម្រើស ខ គឺ ក វិញ។

ជារួម ថ្លៃឱកាស គឺជាជម្រើស ឬឱកាសផ្សេងទៀត ដែលត្រូវលះបង់ដើម្បីអាចជ្រើសយកជម្រើសមួយបាន។  គួរកត់ចំណាំថា យើងអាចចាត់ទុកថាជម្រើស ខ ជាថ្លៃឱកាសបាន លុះត្រាណាតែវាជាជម្រើសបន្ទាប់ដែលយើងពេញចិត្តនឹងជ្រើសរើសយក ក្នុងករណីដែលយើងមិនជ្រើសរើសជម្រើស ក។

ជាឧទាហរណ៍ បើអ្នកត្រូវរំលឹកមេរៀនត្រៀមសម្រាប់ប្រឡងថ្ងៃស្អែក តែអ្នកត្រូវបានមិត្តភក្តិអញ្ជើញឱ្យចូលរួមពិធីជប់លៀង នោះអ្នកនឹងត្រូវរើសយកមួយ មិនអាចធ្វើម្ដងទាំងពីរបានទេ។

ហេតុអ្វី? ពីព្រោះពេលវេលាជាធនធានមានកំណត់។ បើអ្នកសម្រេចទៅពិធីជប់លៀង អ្នកនឹងខានមិនបានរៀនត្រៀមប្រឡងមុខវិជ្ជាថ្ងៃស្អែក ហើយវានឹងអាចនាំឱ្យអ្នកទទួលបាននិទ្ទេស «ធ្លាក់» យ៉ាងស្រស់ស្អាតមួយទៀតផង។ ក្នុងករណីដូចនេះ ការខកខានមិនបានរៀនត្រៀមប្រឡង ជាថ្លៃឱកាសនៃការចូលរួមពិធីជប់លៀង។ សិស្សភាគច្រើនសម្រេចមិនទៅចូលរួម ហើយនៅផ្ទះរំលឹកមេរៀន ព្រោះគេដឹងច្បាស់ថាគេមិនអាចមើលចេះចាំត្រឹម៥ ទៅ១០នាទីមុនពេលប្រឡងឡើយ។

ថ្លៃឱកាស គឺជាជម្រើស ឬឱកាសផ្សេងទៀត ដែលត្រូវលះបង់ដើម្បីអាចជ្រើសយកជម្រើសមួយបាន

តែអ្នកក៏អាចថា៖ «បើខ្ញុំទៅជប់លៀង ខ្ញុំអាចស្គាល់គេច្រើន ហើយអាចមានប្រយោជន៍សម្រាប់ខ្ញុំទៅថ្ងៃក្រោយ»។ បើមានហេតុផលដូច្នេះមែន អ្នកអាចរើសទៅជប់លៀងវិញ ទោះបីជាមានប្រឡងស្អែកក៏ដោយ។ នេះមិនមែនបានន័យថាអ្នកមិនចេះគិតនោះទេ តាមពិតអ្នកមានហេតុផលសមស្រប ព្រោះសម្រាប់អ្នក ឧបមាថាអ្នកជាសហគ្រិន ជាម្ចាស់អាជីវកម្មមួយនោះ ទំនាក់ទំនង និងការស្គាល់គេច្រើន ជារឿងសំខាន់ជាង សូម្បីត្រូវធ្លាក់មួយឬពីរមុខវិជ្ជាក៏ត្រូវតែទៅសិន។ គ្មានអ្នកណាអាចនិយាយថាអ្នកសម្រេចចិត្តមិនបានល្អនោះទេ គ្មានសោះឡើយ!

តើយើងអាចវាស់ថ្លៃឱកាសបានទេ?

ដោយសារតែមនុស្សមានគំនិតខុសៗគ្នា និងមានវិធីខុសៗគ្នាក្នុងការជ្រើសរើសផ្លូវដើរ នោះនាំឱ្យមានការសម្រេចចិត្តខុសៗគ្នាជាច្រើនដែរ។ ហេតុនេះ ការកំណត់ទំហំនៃការខាតបង់ដែលចេញពីការសម្រេចចិត្តថាទៅឬមិនទៅជប់លៀងនោះ មានលក្ខណៈប្រធានវិស័យ គឺប្រែប្រួលទៅតាមមនុស្សម្នាក់ៗ។

 

នៅអាចមានវិធីម្យ៉ាង (ទោះបីនៅតែមានលក្ខណៈប្រធានវិស័យ) ដើម្បីអាចវាស់វែងថ្លៃឱកាសបាន។ វិធីនោះ គឺសួរខ្លួនអ្នកថា តើអ្នកហ៊ានលះបង់កម្រិតណាដើម្បីបានទៅជប់លៀង ឬថាតើអ្នកអាចទទួលយកពិន្ទុតិចឬក៏អាចធ្លាក់ទៀតផងនោះបានដែរឬទេ។ ថ្លៃឱកាស អាស្រ័យយ៉ាងខ្លាំងទៅនឹងជម្រើសផ្ទាល់ខ្លួនរបស់អ្នក ទៅនឹងចំណង់ ទៅនឹងការចង់បាន ទៅនឹងតម្រូវការរបស់បុគ្គលម្នាក់ៗ។ អញ្ចឹងហើយទើបអ្នកដែលឱ្យតម្លៃខ្ពស់លើការបង្កើតចំណងទំនាក់ទំនង នឹងសម្រេចចិត្តទៅជប់លៀង ឯអ្នកដែលត្រូវការជាប់ ឬចង់បានពិន្ទុល្អ ឬចង់បាននិទ្ទេសប្រសើរនោះ នឹងសម្រេចចិត្តនៅផ្ទះរំលឹកមេរៀន។

ការកំណត់ទំហំនៃការខាតបង់ដែលចេញពីការសម្រេចចិត្ត…មានលក្ខណៈប្រធានវិស័យ គឺប្រែប្រួលទៅតាមមនុស្សម្នាក់ៗ

ប្រធានវិស័យភាពមិនអាចគេចវេសបាន តែវិទ្យាសាស្ត្រសេដ្ឋកិច្ចតែងចង់បានវត្ថុវិស័យភាព ព្រោះមានករណីជាច្រើនដែលគេអាចប៉ាន់ស្មានថ្លៃឱកាសបានកាន់តែសុក្រឹត។ ឧទាហរណ៍ក្នុងការទិញផ្ទះ អ្នកនឹងអាចដឹងយ៉ាងច្បាស់ថាថ្លៃឱកាសគឺការប្រាក់ដែលអាចនឹងទទួលបានបើអ្នកយកប្រាក់នោះទៅចងការប្រាក់ឱ្យធនាគារ ឬមិត្តភក្តិរបស់អ្នក។ ក្នុងន័យនេះ បើសិនតម្លៃផ្ទះគឺ ១លានដុល្លារ ហើយការប្រាក់នៃកម្ចី ២០% នោះ ថ្លៃឱកាសនៅពេលអ្នកទិញផ្ទះថ្មីស្អាតគឺស្មើនឹង ២០ម៉ឺនដុល្លារ ជាការប្រាក់ដែលអ្នកអាចទទួលបានពីការចងការប្រាក់នោះឯង។ ដូចជាច្រើនដែរហ្នេស៎!

នៅមានភាគទី២ទៀត!

ដូច្នេះអ្នកបានឃើញហើយថា ថ្លៃឱកាស ជាទស្សនាទានមួយយ៉ាងសំខាន់ក្នុងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលគេមិនអាចបំភ្លេចបានឡើយនៅពេលគេធ្វើសេចក្ដីសម្រចចិត្ត។ នៅភាគទី២ នៃអត្ថបទនេះ ខ្ញុំនឹងលើកយកពី «វិបាក» ចំនួន៣ នៃ ថ្លៃឱកាស ដើម្បីជួនអ្នកពិចារណាបន្ថែមទៀតលើទស្សនាទានសេដ្ឋកិច្ចមួយនេះ។ សូមរង់ចាំអានទាំងអស់គ្នា!

[box type=”note” fontsize=”16″]អានអត្ថបទដើម ដោយ economind.org តាមរយៈតំណនេះ

ប្រភពរូបភាពតាមលំដាប់៖ backstageincome.com ; londonstudent.co.uk ; http://www.mba-mondays-illustrated.com/[/box]

ដារ៉ូ
ដារ៉ូhttps://kumnit.com
ដារ៉ូ ជានិស្សិតបញ្ជប់ការសិក្សាជំនាញរដ្ឋបាលធុរកិច្ចពីបរទេស ជាស្ថាបនិកមួយរូបនៃ «គំនិត» ដែលធ្លាប់មានបទពិសោធន៍ការងារផ្នែកស្រាវជ្រាវទីផ្សារ និងការងារផ្នែកកម្ចីអាជីវកម្ម។ ដារ៉ូ មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងមានទស្សនៈយ៉ាងមុតមាំថា ពលរដ្ឋគ្រប់រូបអាចធ្វើឲ្យសង្គមខ្លួនឃើញវឌ្ឍនភាពបាន ដោយប្រឹងប្រែងចូលរួមជ្រោមជ្រែងតាមសមត្ថភាព និងលទ្ធភាពផ្ទាល់ខ្លួនរបស់ពួកគេរៀងខ្លួន។ តោងតាមទស្សនៈនេះហើយ ទើប «គំនិត» បានចាប់កំណើតឡើង។ គាត់សង្ឃឹមថា ការខិតខំប្រឹងប្រែងរបស់គាត់ នឹងអាចផ្ដល់ជាចំណេះ ផ្ដល់ជា «គំនិត» ដល់មិត្តអ្នកអានទាំងអស់គ្នា ព្រមទាំងរួមចំណែកអភិវឌ្ឍសង្គមយើងផង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ