spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងទម្រង់មាតិកា 4ប្រភេទ ល្អបំផុតសម្រាប់អាជីវកម្មខ្នាតតូច

ទម្រង់មាតិកា 4ប្រភេទ ល្អបំផុតសម្រាប់អាជីវកម្មខ្នាតតូច

-

ការបង្កើតមាតិកា​ឱ្យមានខ្លឹមសារដ៏ទាក់ទាញបំផុតប្រចាំឆ្នាំ 2021 គឺជាកត្តាចាំបាច់ដើម្បីធ្វើឱ្យអាជីវកម្មទទួលបានភាពជោគជ័យនៅលើប្រព័ន្ធអនឡាញ។

នៅក្នុងយុគសម័យនេះ ការបង្កើតមាតិកាដែលមានខ្លឹមសារទាក់ទាញ និងល្អបំផុត ជាការបន្ថែមគុណតម្លៃលើម៉ាកអាជីវកម្ម និងបង្កើនការលក់ ដូច្នេះម្ចាស់អាជីវកម្មខ្នាតតូចគ្រប់រូប គួរតែគិតផ្ដោតលើការបង្កើតមាតិកាដោយដាក់ក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការច្នៃប្រឌិតឱ្យបានច្រើន។

ដំណាក់កាលបង្កើតមាតិកាឱ្យមានភាពទាក់ទាញ សម្រាប់អាជីវកម្មខ្នាតតូចប្រចាំឆ្នាំ 2021 រួមមាន៖

ទី1. ទាក់ទាញទស្សនិកជន

ត្រូវបង្កើតមាតិកាដែលមានលក្ខណៈសប្បាយរីករាយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ឱ្យមានអ្នកចូលរួមឱ្យបានច្រើន ពីព្រោះបច្ចុប្បន្ននេះ ជាយុគសម័យនៃការផ្តោតអារម្មណ៍ដែលមិនធ្លាប់មាន ដូច្នេះការធ្វើឱ្យទស្សនិកជនរបស់អ្នករីករាយ គឺជារឿងចាំបាច់បំផុត។

ទី2. ជូនដំណឹងដល់ទស្សនិកជន

បច្ចុប្បន្ននេះ មនុស្សជាច្រើនមានបុគ្គលិកលក្ខណៈមួយ គឺការចង់ចេះចង់ដឹង ដោយចង់ដឹងព័ត៌មាន និងចំណេះដឹងថ្មីៗ ដូច្នេះនេះជាហេតុផល ដែលម្ចាស់អាជីវកម្ម គួរតែវាយលុកបង្កើតជាមាតិកាដែលមានភាពទាក់ទាញ បញ្ចូលចំណេះដឹងអប់រំ និងមានភាពជាធម្មជាតិ។

ទី3. ផ្តល់ដំបូន្មានដែលអាចអនុវត្តបាន

នៅក្នុងចំណុចនេះ មាតិកាត្រូវតែរៀបចំជាជំហាន ដើម្បីឱ្យទស្សនិកជនដឹងពីរបៀបផ្សេងៗ ដូចជា ដំណើរការទិញផលិតផល ឬរបៀបចុះឈ្មោះប្រើប្រាស់សេវាកម្មជាដើម។ លើសពីនេះ ត្រូវធានាថា មាតិកាមានខ្លឹមសារដែលផ្តល់តម្លៃយ៉ាងសំខាន់ដល់ម៉ាកអាជីវកម្ម ឬមានភាពទាក់ទាញដល់ទស្សនិកជន ដែលធ្វើឱ្យទស្សនិកជនចង់ដឹង និងស្វែងរកពីរបៀបផ្សេងៗដើម្បីដឹងព័ត៌មានលម្អិតបន្ថែម។

ធាតុផ្សំបន្ថែម ដើម្បីជំនួយដល់ការបង្កើតមាតិកា និងភាពទាក់ទាញកាន់តែខ្លាំង រួមមាន៖

ទី1. Podcasts

គឺជាទម្រង់មួយនៃប្រព័ន្ធផ្សព្វផ្សាយ ដែលប្រើប្រាស់ច្រើនជាងគេបំផុតនៅលើពិភពលោកនិងអាចបង្កើនទស្សនិកជនកាន់តែខ្លាំងឡើងនាពេលបច្ចុប្បន្ន ពីព្រោះវាជាការនិយាយប្រាប់រឿងរ៉ាវផ្សេងៗរបស់អ្នក និងលើកកម្ពស់ម៉ាកយីហោរបស់អ្នកយ៉ាងល្អិតល្អន់ ដោយអាចធ្វើឱ្យទស្សនិកជនអាចទទួលបានចំណេះដឹងថ្មីៗ និងអាចអនុវត្តបាន។

  • ដើម្បីធ្វើឱ្យ Podcasts ទទួលបានជោគជ័យ គឺអ្នកត្រូវតែស្គាល់ច្បាស់ពីអ្វីដែលទស្សនិកជនគោលដៅរបស់អ្នកចង់លឺ ចង់ដឹង ហើយអ្នកត្រូវមានបុគ្គលិកលក្ខណៈល្អ។
  • ដើម្បីអាចចាប់ផ្ដើមធ្វើ Podcasts បាន គឺត្រូវការ ម៉ៃក្រូហ្វូន កុំព្យូទ័រ កម្មវិធីកាត់ត(ក្រោយពីថតចប់ និងកែសម្លេងឱ្យល្អ) និងអាចមានអ្នកទស្សនាខ្លះ។
ទី2. Q&As

ការបង្កើតសំណួរនិងចម្លើយ ក៏ជាវិធីដ៏ល្អមួយក្នុងការស្វែងរកមតិត្រឡប់ដែលអាចបង្កើតមាតិកាដែលទាក់ទាញ ហើយក៏ជាវិធីមួយ ដើម្បីបន្ថែមគុណតម្លៃលើម៉ាកអាជីវកម្ម។ ដូច្នេះការបង្កើតទម្រង់សំណួរដើម្បីសួរទៅកាន់អតិថិជន ស្ដីអំពីភាពមិនល្អ ឬបទពិសោធន៍នានាក្នុងការប្រើផលិតផលសេវាកម្មរបស់អ្នក ដោយអាចផ្ញើសារ Chat ឬអ៊ីម៊ែល បន្ទាប់មករៀបចំគម្រោងមាតិកា ដើម្បីឆ្លើយតប។

ទី3. ការប្រកួតប្រជែង

សំដៅលើ ការប្រកួតប្រជែងលើបណ្ដាញសង្គម តាមរយៈការបង្កើតឱ្យមានកម្មវិធីប្រម៉ូសិន និងវេទិកាសង្គមផ្សេងៗ ដើម្បីទាក់ចិត្តអតិថិជនថ្មីៗជាបន្តបន្ទាប់។

ទី4. វីដេអូក្រៅឆាក

ការថតសកម្មភាពក្រៅឆាក ឬការថត Vlogs លើមាតិកានៅពីក្រៅឆាក ដោយបង្កើតការច្នៃប្រឌិតជាមួយនឹងលទ្ធផលមាតិការបស់អ្នក។ ការធ្វើបែបនេះ ជាវិធីមួយដែលធ្វើឱ្យទស្សនិកជនកាន់តែយកចិត្តទុកដាក់ទស្សនា និងមានការចាប់អារម្មណ៍ខ្លាំង។

 

ប្រភព៖ https://payspacemagazine.com/business/4-types-of-content-for-your-small-business-to-experiment-with-in-2021/

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ