តើធុរកិច្ចប្រភេទណាខ្លះដែលអ្នកអាចចាប់ផ្តើមដោយមិនត្រូវការដើមទុនច្រើន? ធុរកិច្ចទាំងនោះរួមមាន៖
- ការច្នៃប្រឌិតដោយខ្លួនឯង៖ របស់ទាំងនោះរួមមានវត្ថុសិល្បៈនិងវត្ថុដែលជាទេពកោសល្យជាដើម។ បើសិនអ្នកជាជាងគំនូរ អ្នកអាចគូរគំនូរទាំងនោះលក់បាន។
- សេវាកម្មតាមផ្ទះ៖ សេវាកម្មមិនត្រូវការដើមទុនច្រើនទេព្រោះអ្នកធ្វើការនៅក្នុងផ្ទះនិងជាមួយអ្នកជិតខាងតែប៉ុណ្ណោះ។ ឧទាហរណ៍ អ្នកអាចចាប់ផ្តើមសេវាមើលថែទាំក្មេង សត្វចិញ្ចឹមជាដើម។
- សេវាកម្មជួសជុល៖ បើសិនអ្នកមានជំនាញពិសេស អ្នកអាចប្រើប្រាស់វាសម្រាប់ការចាប់ផ្តើមដំបូងនៃធុរកិច្ចរបស់អ្នកបាន។ ជាក់ស្តែង បើសិនជាអ្នកជាមនុស្សដែលអាចធ្វើការបានគ្រប់ជំពូក អ្នកអាចធ្វើការជាមួយម្ចាស់ផ្ទះណាដែលមិនចេះច្រើនពីការជួសជុលផ្ទះ។ ចំណុចនេះមិនសូវខុសពីសេវាកម្មតាមផ្ទះប៉ុន្មានទេ។
- ផ្នែកពិភាក្សាឬពិគ្រោះយោបល់៖ គិតអំពីវិស័យដែលអ្នកធ្លាប់ដឹងនិងចូលរួមតើអ្នកទទួលបានចំណេះដឹងប៉ុន្មានពីពេលនោះ។ ដូចនេះហើយ អ្នកអាចយកបទពិសោធន៍ទាំងនោះមកប្រើប្រាស់បាន។ យើងជឿជាក់ថាចំពោះសហគ្រាសដែលទើបតែចាប់ផ្តើមនឹងរីករាយចំណាយសម្រាប់ជំនាញរបស់អ្នក។ ការពិគ្រោះយោបល់ជាសេវាកម្មដែលត្រូវការតែពេលវេលាហើយនិងទទួលបានការឲ្យតម្លៃខ្ពស់។
- ការលក់៖ ការលក់នេះសម្ដៅទៅលើការទិញទំនិញនិងលក់បន្តឲ្យទៅអ្នកដទៃឬហៅថាឈ្មួញកណ្តាល។ អ្នកអាចប្រើវិធីលក់ដោយមិនចាំបាច់មានទំនិញនៅក្នុងដៃដោយអ្នកអាចកម្មង់ទិញទំនិញនោះនៅពេលដែលមានអតិថិជនចង់ជាវតែប៉ុណ្ណោះ។ ការធ្វើបែបនេះគឺអ្នកមិនចាំបាច់ត្រូវការដើមទុននោះទេ។
- ការរកចំណូលបន្ថែម៖ ន័យនេះសម្ដៅដល់ការរកចំណូលតាមរយៈអ្វីដែលយើងមាន។ ឧទាហរណ៍ អ្នកមានរថយន្តផ្ទាល់ខ្លួនមួយ អ្នកអាចប្រើវាដើម្បីរត់តាក់ស៊ីនៅពេលទំនេរជាមួយនឹងUber ដែលទើបតែមកដល់ប្រទេសកម្ពុជាថ្មីៗ។
សរុបមកធុរកិច្ចទាំងនេះបង្ហាញថាអ្នកមិនចាំបាច់មានដើមទុនច្រើននោះទេដើម្បីចាប់ផ្តើម។ អ្នកគ្រាន់តែដឹងថាធុរកិច្ចមួយណាដែលសក្តិសមនឹងអ្នកបំផុតទៅបានហើយ។