បើចង់ពង្រឹងសមត្ថភាពក្នុងការបង្កើតយុទ្ធសាស្រ្តទីផ្សារ តើត្រូវអានសៀវភៅអ្វីខ្លះដើម្បីជាជំនួយ?

25

ការមានសមត្ថភាពក្នុងការបង្កើតយុទ្ធសាស្រ្តទីផ្សារ គឺទាមទារឱ្យអ្នកមានការខិតខំសិក្សាស្រាវជ្រាវ និងអនុវត្តន៍ធ្វើទីផ្សារឱ្យបានច្រើន។ លើសពីនេះ ត្រូវតែជ្រើសរើសសៀវភៅណាដែលពាក់ព័ន្ធនឹងការបង្កើតគំនិតធ្វើទីផ្សារតាមបណ្ដាអាជីវកម្មធំៗឱ្យបានច្រើន។ តើមានសៀវភៅណាខ្លះ ដើម្បីអាចជាជំនួយក្នុងការបង្កើតយុទ្ធសាស្រ្តទីផ្សារបាន?

ខាងក្រោមនេះ ជាសៀវភៅចំនួន4 ក្បាលដែលល្អសម្រាប់ម្ចាស់អាជីវកម្ម និងអ្នកដែលកំពុងប្រឡូកក្នុងការធ្វើយុទ្ធសាស្រ្តទីផ្សារ។

1. សៀវភៅ 57 គន្លឹះក្នុងការធ្វើទីផ្សារ

57 គន្លឹះក្នុងការធ្វើទីផ្សារ

នៅក្នុងសៀវភៅនេះ បង្ហាញពីមេរៀននៃការធ្វើទីផ្សារដ៏សម្បូរបែបរបស់ក្រុមហ៊ុនល្បីៗនៅជុំវិញពិភពលោក ព្រមទាំងជាផ្នែកមួយដ៏សំខាន់ដើម្បីផ្ដល់ជាជំនួយក្នុងការស្វែងរកគំនិតទីផ្សារនិងការត្រិះរិះឈ្វេងយល់ពីបទពិសោធន៍នានារបស់សហគ្រិននីមួយៗលើប្រភេទអាជីវកម្មផ្សេងគ្នា។

2. សៀវភៅ 69 គន្លឹះក្នុងការធ្វើជំនួញ

69 គន្លឹះក្នុងការធ្វើជំនួញ

នៅក្នុងសៀវភៅ បង្ហាញពីគំនិតទាំង69 របស់អាជីវកម្មផ្សេងៗជាមួយនឹងបរិបទនិងស្ថានភាពកើតឡើងខុសៗគ្នា ដែលអ្នកអាចប្រើជាពន្លឺសម្រាប់បំភ្លឺផ្លូវដើរទៅកាន់ភាពជោគជ័យក្នុងការធ្វើជំនួញរបស់អ្នក។ លើសពីនេះ មេរៀននិងបទពិសោធន៍របស់អាជីវកម្មជាច្រើន ក៏ត្រូវបានចម្រាញ់និងចងក្រងឡើងនៅក្នុងសៀវភៅមួយក្បាលនេះផងដែរ។

3. សៀវភៅ 100 គំនិតសម្រាប់ទីផ្សារ

នៅក្នុងសៀវភៅនេះ បង្ហាញពី100គំនិតដើម្បីជួយអ្នកក្នុងការគិត​ឱ្យកាន់តែមានភាពច្នៃប្រឌិតជាងមុន និងមានលក្ខណៈទូលំទូលាយដើម្បីអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពស្ទើរតែគ្រប់ការងារទីផ្សារទាំងអស់។ ហើយគំនិតទាំង100 នេះ សុទ្ធតែធ្លាប់ឆ្លងកាត់ការសាកល្បងរួចមកហើយ។

4. សៀវភៅ 100 គំនិតសម្រាប់ការលក់

100 គំនិតសម្រាប់ការលក់

នៅក្នុងសៀវភៅនេះ បង្ហាញពី 100គំនិតដើម្បីជួយក្នុងការគិតរបស់អ្នកឱ្យមានប្រតិបត្តិការដ៏ល្អ ដើម្បីឆ្ពោះទៅរកផ្លូវនៃភាពជោគជ័យក្នុងការធ្វើជំនួញ និងការទាក់ទាញអតិថិជនឱ្យបានកាន់តែច្រើនឡើង។ លើសពីនេះ ក៏មានការផ្ដល់នូវប្រភពទិន្នន័យដែលជួយវិភាគនិងធ្វើការរំឭកដើម្បីធ្វើឱ្យការលក់កាន់តែមានប្រសិទ្ធភាពជាងមុនទៀតផង។

ទំនាក់ទំនងកម្ម៉ង់ឈុតសៀវភៅនេះ ៖ Naek Arn-អ្នកអាន