ផ្សារដែលមានវ័យចំណាស់ និងធំជាងគេ នៅលើពិភពលោក

39

នាពេលបច្ចុប្បន្ននេះ ផ្សារកំពុងមានច្រើន មិនថាជាផ្សារតូចៗ និងផ្សារទំនើបនោះទេ គឺកំពុងមានការរីកដុះដាលច្រើនទូទាំងពិភពលោក ប៉ុន្តែអ្វីដែលខ្លឹមសារអត្ថបទនេះនឹងបង្ហាញ គឺជាផ្សារមួយដែលមានវ័យចំណាស់ និងធំជាងគេនៅលើពិភពលោក។

តើផ្សារនោះមានឈ្មោះអ្វី នរណាជាអ្នកបង្កើត និងនៅប្រទេសណា? នេះជាសំណួរដែលអ្នកកំពុងអានកំពុងនឹងចង់ដឹង ដូច្នេះខ្លឹមសារខាងក្រោមនឹងបង្ហាញចម្លើយ។

ផ្សារដែលមានវ័យចំណាស់ និងធំជាងគេនៅលើពិភពលោកនេះ មានឈ្មោះថា The Grand Bazaar ដែលចាប់ផ្ដើមសាងសង់ឡើងចាប់ពីឆ្នាំ1455-1461 ដោយលោកFatih Sultan Mehmet ជាស្តេចស៊ុលតង់នៃចក្រភពអូតូម៉ង់ ហើយការសាងសង់នេះ បានធ្វើឡើងនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី។

ចំពោះការសាងសង់នេះ បានរចនាឡើងខុសពីផ្សារបែបប្រពៃណីច្រើន ដោយមានខ្យល់បក់កាត់ផ្លូវដែលគ្របដណ្តប់ចំនួន 61 ព្រមទាំងអាចឱ្យអ្នកលក់រៀបចំហាងដែលបានសាងសង់នៅក្នុង archways និងជញ្ជាំង។ អំឡុងពេលនោះ ផ្សារមួយនេះបានទាក់ទាញចំណាប់អារម្មណ៍ហាងជាច្រើនដែលមកដាក់លក់ប្រមាណជាង 4000 ហាង។

បន្ថែមពីនេះ ផ្សារទំនើប Grand Bazaar បានក្លាយជាផ្នែកមួយនៃគំនិតផ្តួចផ្តើមសេដ្ឋកិច្ច ដើម្បីជំរុញពាណិជ្ជកម្មរវាងអឺរ៉ុប និងអាស៊ី។ ផ្សារនេះ ក៏បានធ្វើឱ្យអ្នកធ្វើដំណើរជុំវិញពិភពលោកវាយតម្លៃថា ជាផ្សារដែលគ្មានគូប្រៀបទេទាក់ទងនឹងភាពសម្បូរបែប និងគុណភាពនៃទំនិញដែលផ្តល់ជូន។

ចំពោះស្ថានភាពបច្ចប្បន្ននេះ ផ្សារទំនើប Grand Bazaar នៅតែជាផ្សារមួយដែលមានការរចនាឡើងសម្បូរបែប មានសម្រុះព័ណ៌ មានហាងជាច្រើនកំពុងដាក់លក់ ព្រមទាំងត្រូវបានគេចាត់ទុកជាបេះដូងដ៏សំខាន់នៃទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី។

the grand bazaar