ការធ្វើទីផ្សានិងការលក់ ជាមុខងារអាជីវកម្មពីរនៅក្នុងក្រុមហ៊ុនមួយ ហើយមនុស្សភាគច្រើនតែងតែយល់ច្រលំថា មុខងារពីរនេះមានភាពដូចគ្នា ដូច្នេះនៅក្នុងអត្ថបទមួយនេះនឹងបង្ហាញអ្នកដើម្បីចៀសវាងការយល់ច្រលំមួយនេះ។ ចំពោះពាក្យថា “ការធ្វើទីផ្សារ” គឺជាដំណើរការនៃការធ្វើឱ្យមនុស្សចាប់អារម្មណ៍លើទំនិញនិងសេវាកម្មដែលកំពុងលក់។ រីឯ “ការលក់” សំដៅលើសកម្មភាពទាំងអស់ដែលនាំទៅដល់ការលក់ទំនិញនិងសេវាកម្ម។
I am looking to buy a generic version of dapoxetine for my son. Mifepristone is only available by prescription in the united states it is estimated that over 30,000 abortions https://masscentral.com/demonstration-of-putting-on-personal-protective-equipment-ppe-cdc-video Buy Semaglutide For Weight Loss were performed in the previous week; the estimated number of. Generic medicines are produced to order and should not be used if not prescribed by your doctor.
I had no idea that i would ever get the help that i needed to succeed in losing the weight that was on my mind. Generic names Where Can I Buy Semaglutide Online Uk Novohrad-Volyns’kyy of drugs are listed in descending order of their chemical structure. Many sperm cryopreservation protocols involve the use of the testicular sperm extraction.
បើយោងតាមគេហទំព័រ HubSpot បានបង្ហាញពីភាពខុសគ្នារវាងការធ្វើទីផ្សារ និងការលក់ដូចខាងក្រោម៖
1. ដំណើរការ
ផែនការទីផ្សារ កំណត់ថា
- ផលិតផលនោះជាអ្វី?
- គិតវិភាគដើម្បីកំណត់តម្លៃរបស់ផលិតផល
- តើអ្នកណានឹងត្រូវលក់?
- កំណត់ទីកន្លែងដែលនឹងត្រូវលក់
ហើយនេះត្រូវបានគេកំណត់ថាជាទីផ្សារ 4Ps
- ផលិតផល (product)
- តម្លៃ (price)
- ទីកន្លែង (place)
- ការផ្សព្វផ្សាយ (promotion)
ហើយគោលដៅត្រូវបានកំណត់បណ្តាញទីផ្សារដែលបានជ្រើសរើស បន្ទាប់មករៀបចំផែនការថវិកាសម្រាប់យុទ្ធនាការដែលក្រុមទីផ្សារគ្រោងនឹងបន្ត។
ផែនការលក់ រួមមាន
- ព័ត៌មានលំអិតអំពីដំណើរការលក់
- រចនាសម្ព័ន្ធក្រុម
- ទិសដៅទីផ្សារ
- គោលដៅ
លើសពីនេះ ផែនការលក់ បង្ហាញពីផែនការសកម្មភាព ឧបករណ៍និងធនធានដែលនឹងត្រូវប្រើ ដើម្បីសម្រេចគោលដៅ។
2. គោលដៅ
ផ្នែកទីផ្សារ និងផ្នែកលក់ មានគោលដៅសំខាន់រួមមួយ គឺបង្កើតប្រាក់ចំណូលសម្រាប់ក្រុមហ៊ុន។
គោលដៅចម្បងនៃការធ្វើទីផ្សារ គឺដើម្បីមើលភាពជោគជ័យរយៈពេលវែងនិងផ្សព្វផ្សាយក្រុមហ៊ុន ផលិតផលឬសេវាកម្មនិងម៉ាកយីហោ។ ផ្នែកទីផ្សារ គឺទទួលខុសត្រូវលើការកំណត់តម្លៃផលិតផលនិងការប្រាស្រ័យទាក់ទងគ្នាថា តើផលិតផលបំពេញតម្រូវការនិងការចង់បានរបស់អតិថិជនយ៉ាងដូចម្តេច? ហើយភាគច្រើន គោលដៅតែងតែមានរយៈពេលវែង ពីព្រោះយុទ្ធនាការអាចមានរយៈពេលជាច្រើនខែ។
គោលដៅចម្បងនៃការលក់ ជាញឹកញាប់ត្រូវបានវាស់វែងពីមួយខែទៅមួយខែ ព្រមទាំងកំណត់គោលដៅដែលចង់បានពីការលក់និងគ្រប់គ្រងការលក់ ហើយគណនាថាតើផ្នែកទីផ្សារនិងអ្នកលក់ម្នាក់ៗរបស់ពួកគេត្រូវការលក់ប៉ុន្មានដើម្បីសម្រេចបានគោលដៅរួម?
3. ឧបករណ៍ និងធនធាន
មូលដ្ឋានទិន្នន័យ CRM គឺជាឧបករណ៍មួយដែលអាចប្រើប្រាស់សម្រាប់ការលក់ ការធ្វើទីផ្សារនិងក្រុមហ៊ុនទាំងមូល។ មូលដ្ឋានទិន្នន័យនេះ ជួយផ្នែកទាំងអស់គ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជនបានកាន់តែល្អប្រសើរជាងមុន។
លើសពីនេះ ចំពោះទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏អាចត្រូវបានប្រើដើម្បីផ្សព្វផ្សាយខ្លឹមសារមាតិកា រីឯការលក់ ក៏អាចត្រូវបានប្រើជាផ្នែកមួយនៃយុទ្ធសាស្ត្រលក់តាមបណ្ដាញទំនាក់ទំនងសង្គមដែរ។
ឧបករណ៍នៃការធ្វើទីផ្សារ
- Conversion Rate Optimization (CRO)
- Search engine optimization (SEO) tool
- Project management tool
- Data reporting software
- Content creation tool
ឧបករណ៍នៃការលក់
- Meetings app
- Documents tool
- Invoicing software
- Email management tool
- Inventory and order management software
4. យុទ្ធសាស្រ្ត
ក្រុមអ្នកទីផ្សារ អាចយកយុទ្ធសាស្ត្រផ្សេងៗគ្នា អាស្រ័យលើប្រភេទនៃយុទ្ធនាការនិងអតិថិជនដែលពួកគេកំពុងកំណត់គោលដៅ។
យុទ្ធសាស្ត្រទីផ្សារទូទៅ រួមមាន
- Internet marketing
- Print marketing
- Blog marketing
- Search engine optimization
- Social media marketing
- Video marketing
វិធីសាស្រ្តនៃការលក់ អាចប្រែប្រួលអាស្រ័យលើឧស្សាហកម្មផលិតផល ទីផ្សារនិងអតិថិជនគោលដៅ។
វិធីសាស្រ្តលក់ដែលមានប្រជាប្រិយបំផុត រួមមាន
- SPIN Selling
- Solution Selling
- NEAT Selling
- Conceptual Selling
- SNAP Selling
- Customer Centric Selling
- Inbound Selling
- MEDDIC
- The Challenger Sale
- The Sandler System
យុទ្ធសាស្រ្តលក់នីមួយៗខាងលើនេះ ជួយអ្នកទិញដោះស្រាយបញ្ហា សម្រេចបានគោលដៅឬបំពេញតម្រូវការ។ ហើយសង្ឃឹមថាបច្ចេកទេសនៃការលក់របស់ក្រុមលក់នឹងនាំឱ្យមានការលក់ដាច់កាន់តែច្រើននិងបង្កើតឱ្យមានអតិថិជនថ្មីៗ។
សរុបមក
- ការធ្វើទីផ្សារ ជាចំណុចកំពូលនៃសកម្មភាពទាំងអស់ដោយកំណត់ដំណាក់កាលនៃការលក់ដែលនឹងកើតឡើង។ ហើយការធ្វើទីផ្សារ ផ្ដោតលើ 4Ps៖ ផលិតផល តម្លៃ ទីកន្លែង និងការផ្សព្វផ្សាយថែមទាំងជាអ្នកកំណត់អត្ថប្រយោជន៍នៃម៉ាកយីហោដែលបានផ្តល់ឱ្យ ដើម្បីទាក់ទាញអ្នកទិញដោយណែនាំពួកគេអំពីលក្ខណៈពិសេសរបស់ម៉ាកយីហោ ឬផលិតផលសេវាកម្ម។
- ការលក់ គឺជាការអនុវត្តន៍សកម្មភាពទាំងឡាយណាដែលស្របជាមួយនឹងផែនការលក់និងគោលដៅក្រុមហ៊ុន ដើម្បីបិទការលក់ជាមួយអតិថិជន ក្នុងការឱ្យពួកគេសម្រេចចិត្តទិញផលិតផលនិងសេវាកម្មដោយផ្ទាល់។
ហើយប្រភពនៃការបង្កើតប្រាក់ចំណូលខ្លាំងជាងគេឬសំខាន់ជាងគេ គឹទាមទារឱ្យមានផ្នែកទីផ្សារ និងផ្នែកលក់ ដូច្នេះផ្នែកទាំង2 នេះ ត្រូវតែមានភាពជាប់ទាក់ទងគ្នា។