spot_img
spot_img
Homeភាពជាអ្នកដឹកនាំភាពខុសគ្នារវាង ចៅហ្វាយនាយ “Boss” និង អ្នកដឹកនាំ “Leader”

ភាពខុសគ្នារវាង ចៅហ្វាយនាយ “Boss” និង អ្នកដឹកនាំ “Leader”

-

ការដឹកនាំក្រុមមួយ តែងតែមានគោលបំណង និងមានបេសកកម្ម ដើម្បីធ្វើសកម្មភាពទាំងឡាយណាក្នុងការសម្រេចបាននូវអ្វីដែលបានកំណត់នោះ។ ទោះបីជាយ៉ាងនេះក្ដី ក៏ការដឹកនាំដើម្បីឆ្ពោះទៅកាន់ការសម្រេចបាននូវគោលដៅរួមបានលឿន និងល្អ វាក៏ពឹងអាស្រ័យលើការដឹកនាំល្អផងដែរ។

បន្ថែមពីនេះ អ្នកក៏ត្រូវដឹងផងដែរថា នៅក្នុងការដឹកនាំក្រុមមួយ តែងតែមានអ្នកដែលមានដំណែងខ្ពស់ ឬមានតួនាទីដឹកនាំក្រុម​ តាំងខ្លួនឯងជាចៅហ្វាយនាយ និងអ្នកខ្លះក៏តាំងខ្លួនឯងជាអ្នកដឹកនាំ។ ដូច្នេះនៅក្នុងចំណុចនេះ សួរថា តើការដឹកនាំដោយតាំងខ្លួនឯងជាចៅហ្វាយនាយ និងជាអ្នកដឹកនាំ ដើម្បីដឹកនាំក្រុមក្នុងការសម្រេចបាននូវគោលដៅ និងបេសកកម្មរួម មួយណាល្អជាង?

ដើម្បីស៊ីជម្រៅនៃភាពខុសគ្នារវាងចៅហ្វាយនាយ និងអ្នកដឹកនាំ ខាងក្រោមនេះនឹងពន្យល់បកស្រាយ ហើយបន្ទាប់មកអ្នកអាចពិនិត្យមើលខ្លួនឯងបន្ថែមប្រសិនបើអ្នកកំពុងមានតួនាទីជាអ្នកដឹកនាំក្រុម ថាតើរាល់ថ្ងៃនេះអ្នកកំពុងតាំងខ្លួនឯងជាចៅហ្វាយនាយ ឬជាអ្នកដឹកនាំ ក្នុងការដឹកនាំក្រុម?

Boss Vs Leader

អំពី ចៅហ្វាយនាយ “Boss”

ចរិតលក្ខណៈនៃការដឹកនាំរបស់អ្នកដែលតាំងខ្លួនឯងជាចៅហ្វាយនាយ

 • សម្រុកធ្វើការតែឆ្ពោះទៅរកគោលដៅដែលបានកំណត់ដោយថ្នាក់លើរបស់ពួកគេឱ្យបានល្អ
 • ចូលចិត្តនិយាយបញ្ជាច្រើនទៅកាន់អ្នកនៅក្រោមបង្គាប់ ជាជាងការដឹកនាំបង្ហាញផ្លូវ
 • តែងតែគិតផ្ដោតខ្លាំងលើការចង់បានប្រាក់ចំណេញ និងគិតប្រយោជន៍បុគ្គលច្រើនជាងប្រយោជន៍ រួមរបស់ក្រុមទាំងមូល
 • ចូលចិត្តធ្វើអ្វីដោយគិតឃើញតែលទ្ធផលរយៈពេលខ្លី ជាជាងគិតអំពីលទ្ធផលរយៈពេលវែង
 • ចូលចិត្តតាំងខ្លួនឯងជា “មេ”
 • គិតផ្ដោតលើលទ្ធផលដំបូងគេ ដោយមិនសូវខ្វល់អំពីមតិយោបល់របស់អ្នកផ្សេងទៀត
 • ចង់ដឹងតែពីរបៀបធ្វើការងារឱ្យបានសម្រេចតាមការគ្រោងទុកប៉ុណ្ណោះ
 • តែងតែព្យាយាមធ្វើជាអ្នកគ្រប់គ្រងអ្នកនៅក្រោមបង្គាប់ ជាជាងការជួយជំរុញលើកទឹកចិត្តពួកគេឱ្យបង្កើតគំនិតច្នៃប្រឌិត និងព្យាយាមធ្វើការឱ្យបានល្អស្របតាមទេពកោសល្យ
 • មិនសូវបង្កើតទំនាក់ទំនងល្អក្នុងការធ្វើការជាមួយអ្នកក្រោមបង្គាប់ឡើយ ដោយព្យាយាមសម្រេចចិត្តតែតាមការយល់ឃើញផ្ទាល់
អំពី អ្នកដឹកនាំ “Leader”

ចរិតលក្ខណៈនៃការដឹកនាំរបស់អ្នកដែលតាំងខ្លួនឯងជាអ្នកដឹកនាំ

 • អ្នកដឹកនាំតែងតែទទួលយកនូវផ្នត់គំនិតរីកចម្រើន ដោយជាមនុស្សបើកចិត្ត និងរៀនពីគំនិតថ្មីៗពីអ្នកនៅក្រោមបង្គាប់ ព្រមទាំងសាកល្បងធ្វើតាមនូវគំនិតរបស់ពួកគេ
 • តែងតែជំរុញលើកទឹកចិត្តអ្នកនៅក្រោមបង្គាប់ឱ្យមានគំនិតច្នៃប្រឌិតជានិច្ច
 • តែងតែធ្វើជាអ្នកស្ដាប់ដ៏ល្អ និងមានការកំណត់ការរំពឹងទុកបានច្បាស់លាស់
 • ជំរុញទឹកចិត្តបុគ្គលិកនៅក្រោមបង្គាប់ឱ្យរក្សានូវមហ្ឆិចតាផ្ទាល់ខ្លួន និងបន្តធ្វើអ្វីដែលកាន់តែល្អ​
 • តែងតែរៀបចំជាប្រព័ន្ធការងារ រួមជាមួយនឹងដំណើរការនៃការបំពេញការងារបានយ៉ាងល្អ ព្រមទាំងផ្តល់ភាពងាយស្រួលដល់បុគ្គលិកក្នុងការសម្រេចចិត្តដោយខ្លួនឯងក្នុងការធ្វើសកម្មភាពនានា
 • ចូលចិត្តត្រួសត្រាយផ្លូវដល់អ្នកនៅក្រោមបង្គាប់ក្នុងការបំពេញការងារឱ្យទទួលបានជោគជ័យ
 • តែងតែគិតពីផលប្រយោជន៍រួម និងគិតដល់ភាពរីកចម្រើនរបស់អ្នកនៅក្រោមការដឹកនាំខ្លួនរបស់ខ្លួនឯង
 • ជាបុគ្គលដែលចូលចិត្តផ្ដោតលើដំណោះស្រាយ និងលទ្ធផលរយៈពេលវែង
Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ