spot_img
spot_img
Homeធុរកិច្ចយើងរួមគ្នាដើម្បីជួយសម្រួលដល់ការរស់នៅរបស់លោកអ្នក !

យើងរួមគ្នាដើម្បីជួយសម្រួលដល់ការរស់នៅរបស់លោកអ្នក !

-

 

គិតត្រឹមតែរយៈពេលប៉ុន្មានខែចុងក្រោយនេះតែប៉ុណ្ណោះ វិបត្តិកូវីត១៩ បានធ្វើឲ្យប្រជាជនកម្ពុជាជួបប្រទះនូវបញ្ហាជាច្រើនទាំងលើផ្នែកជីវភាព សុខភាព ការអប់រំ និងជាពិសេសនោះគឺទៅលើសុខមាលភាពនៃការរស់នៅរបស់ពួកគាត់ ពោលសុទ្ធសឹងតែទទួលរងនូវវិបត្តិ និងឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។  យ៉ាងណាមិញ នៅក្នុងស្ថានភាពបែបនេះរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញឲ្យអនុវត្តន៍នូវគោលការណ៍រក្សាគម្លាតសង្គម ក៏ដូចជាកាត់បន្ថយនូវការធ្វើដំណើរចេញទៅខាងក្រៅដើម្បីទប់ទល់នូវស្ថានភាពដ៏អាក្រក់ និងការរាលដាលនៃជម្ងឺដ៏សាហាវមួយនេះ ។
ថ្វីត្បិតតែការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ កំពុងតែកើនឡើងគួរជាទីបារម្ភ ហើយការដាក់ចេញនូវបម្រាមគោចរ ក៏ដូចជាការអនុវត្តច្បាប់រក្សាគម្លាតបាននឹងកំពុងតែប្រតិបត្តិយ៉ាងតឹងរឹងក៏ដោយ ប៉ុន្តែតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនគឺនៅតែមានដដែល ដែលជាហេតុនាំឲ្យពួកគាត់ងាកមកប្រើប្រាស់នូវមធ្យោបាយឌីជីថលទំនើបផ្សេងៗ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេ ។ ក្នុងស្ថានភាពបែបនេះបច្ចេកវិទ្យាឌីជីថលបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនកម្ពុជា រាប់ចាប់ពីរឿងសាមញ្ញៗដូចជា ការទិញអាហារនិងភេសជ្ជៈ ការទិញទំនិញនានា ការបញ្ជូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ ការអប់រំ និងការកម្សាន្តផ្សេងៗជាដើម ។
ដោយបានសង្កេតឃើញនូវបញ្ហា និងតម្រូវការជាក់ស្តែង ដែលប្រជាជនកម្ពុជាជាច្រើនកំពុងតែជួបប្រទះក្នុងស្ថានភាពកូវីត១៩ នេះហើយ ទើបក្រុមហ៊ុនប្រតិបត្តិការផ្លេតហ្វម( Platform ) បែបឌីជីថលធំៗមួយចំនួនដូចជា ក្រុមហ៊ុនទូទាត់ប្រាក់តាមបែបឌីជីថល Pi  Pay  ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទលំដាប់កំពូលប្រចាំប្រទេសកម្ពុជា Smart Axiata និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងម្ហូប Nham24  ក៏ដូចជាក្រុមហ៊ុនគេហទំព័រទិញទំនិញក្នុងហ្គេមកម្សាន្ត Codashop បានពួតដៃសហការគ្នា ក្នុងការជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនកម្ពុជាដើម្បីឲ្យកាន់តែមានភាពងាយស្រួល ជាមួយនឹងការចំណាយដែលកាន់តែតិច និងមានប្រសិទ្ធភាពជាងមុន។
ដោយយោងទៅតាមប្រសាសន៍របស់ លោក Tomas Pokorny អគ្គនាយក​ក្រុមហ៊ុន Pi Pay ដែលជា​​ក្រុមហ៊ុនប្រតិបត្តិករ​កម្មវិធីទូទាត់​ការ​ចំណាយ​ឌីជីថល​​ឈាន​មុខ​គេ​នៅ​កម្ពុជា និង​​មានអ្នកប្រើប្រាស់​ជាង ៣៥០.០០០ នាក់​ បានឲ្យដឹងថា ៖  “ មុនពេល​មាន​ការ​រាតត្បាត​ជំងឺ យើង​មានភាព​ច្បាស់​លាស់ថា ភាព​ជា​ដៃគូ​រវាង​ក្រុមហ៊ុន​​ឌីជីថល​​ដែល​កំពុង​ស្ទុះ​ងើប​នានា​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ក្លាយជា​គន្លឹះ​​ដ៏​សំខាន់​មួយ​ក្នុងការ​បម្រើ​ដល់​តម្រូវការ​របស់​អតិថិជន​ ហើយក្នុងកំឡុងពេលដែលការរាតត្បាតកាន់តែខ្លាំង យើងកាន់​តែ​ត្រូវផ្តោត​ការ​​យកចិត្ត​ទុក​ដាក់​បន្ថែមទៀត ដើម្បី​គាំទ្រ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ឆ្លង​កាត់​ការ​រឹតបន្តឹងការ​ធ្វើដំណើរ ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច និង​ការ​លំបាកផ្សេង​ៗទៀត​ជាច្រើន”។
ក្នុងនាមជា​ផ្លាតហ្វម​ទូទាត់​ប្រាក់ឌីជីថល​​ដែល​ត្រូវបានបង្កើតឡើង​យូរ​ជាង​គេ​មួយ​នៅ​កម្ពុជា​ ក្រុមហ៊ុន Pi Pay បាន​កសាង​បណ្តាញ​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ ជា​ពិសេស​ជាមួយ​ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​ដែលកំពុងមានប្រជាប្រិយភាព​នានា  ដែលកិច្ចសហប្រតិបត្តិការមួយនេះនឹងជួយសម្រួលដល់វិស័យធំៗនិងចាំបាច់មួយចំនួនដូចជា៖​
ចំណីអាហារនិងភេសជ្ជៈ ៖
រាល់ការ​ទូទាត់​ប្រាក់តាម​រយៈ​ Pi Pay នៅក្នុងកម្មវីធី NHAM24 អតិថិជន​នឹង​ទទួលបានការ​ដឹក​ជញ្ជូន​អាហារ​​ដោយ​ឥត​គិតថ្លៃសម្រាប់​ការ​បញ្ជា​ទិញ​ណា​មួយ​ដែល​មានតម្លៃ​លើស​ពី ៥​ដុល្លារ ។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះលោកអ្នកនឹង​ទទួលបាន​ការ​បង្វិល​ប្រាក់​ជូន​វិញ​ជា​ប្រាក់​រៀល​​ ៥% ​ចូល​ក្នុង​គណនី Pi Pay របស់​ពួកគេ​ ដែល​ប្រាក់​នេះ​អាច​​ទុកសម្រាប់ការប្រើ​ប្រាស់​នៅ​ពេល​ទិញ​ទំនិញ​តាមអនឡាញ និង​នៅតាមបណ្តាលហាងផ្សេងៗនៅ​ពេល​បន្ទាប់។​ បន្ថែមពីនេះ Nham24 ក៏បានសហការជាមួយហាងលក់ទំនិញ ឱសថស្ថាន ហាងផ្កា ជាដើមដោយគ្រាន់តែលោកអ្នកធ្វើការកម្មង់ទិញតាមរយៈកម្មវិធីទូរស័ព្ទដៃដែលផ្តល់នូវជម្រើសកាន់តែច្រើនជាងមុនផ្តល់នូវភាពងាយស្រួលនិង ប្រកបដោយសុវត្ថិភាព  ។
ការទំនាក់ទំនងនិងការប្រើប្រាស់ Internet
តាមរយៈ​ភាព​ជា​ដៃគូ​របស់ក្រុមហ៊ុន Pi Pay ជាមួយ​ក្រុមហ៊ុន Smart Axiata អតិថិជន​របស់​ក្រុមហ៊ុន Smart អាច​រីករាយ​នឹង​ការទទួលបាន​ការ​បង្វិល​ប្រាក់​ជូន​វិញ​ចំនួន​ ៣០% រាល់​ពេល​ដែល​ពួកគេ​បញ្ជូល​ទឹកប្រាក់ទូរស័ព្ទ​របស់​ពួកគេ​ដោយ​ប្រើ​ប្រាស់​កម្មវិធី Pi Payដែល​ផ្តល់​ឱ្យពួកគេ​នូវ​ពេល​វេលា​បន្ថែមទៀត​សម្រាប់ការ​ជជែក​គ្នាតាម​អនឡាញ ឬ​​លេង​កម្មវិធី​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែលពួកគេ​ចូលចិត្តផ្សេង​ទៀត​ដូចជា​ Facebook or Instagram ជាដើម។
 ការលេងហ្គេមកម្សាន្តសម្រាប់យុវ័យ
សម្រាប់​អ្នក​លេងហ្គេមតាម​ឧបករណ៍​ចល័ត​វិញ ក៏​មានការ​ផ្តល់​ជូន​ផង​ដែរ​ ​ក្រុមហ៊ុន Pi Payបាន​ចាប់​ដៃគូ​ជាមួយ​គេហទំព័រ​ហ្គេម Codashop​ សម្រាប់​ការ​ផ្តល់​ជូន​នូវការ​បង្វិល​ប្រាក់​ជូន​វិញ​ចំនួន ១៥%  នៅ​រៀង​រាល់ថ្ងៃ​ពុធ នៅពេល​ទិញ​ក្រេឌីត​លេង​ហ្គេម​ល្បីៗ​ដូចជា Mobile Legends, PUBG Mobile, Free Fire, Rules of Survival និង​ហ្គេម​ផ្សេងៗ​ទៀត។
អំពីក្រុមហ៊ុន Pi Pay
ចាប់​តាំង​ពី​បង្កើត​ឡើងក្នុងឆ្នាំ​២០១៧ ក្រុមហ៊ុន Pi Pay បាន​អភិវឌ្ឍ​ខ្លួន​យ៉ាង​ឆាប់រហ័ស​ក្លាយ​​ជា​ផ្លាតហ្វម​ទូទាត់​អេឡិច​ត្រូនិច​ឈាន​មុខ​​គេ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មានការ​ពង្រីក​​បណ្តាញ​ដៃគូ​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុយ៉ាង​ច្រើន រួមទាំង​ក្រុមហ៊ុនលំដាប់ពិភពលោក​នានា​ផងដែរ​​ដូចជា ក្រុមហ៊ុន Alipay ក្រុមហ៊ុន WeChat Pay និង​ក្រុមហ៊ុន UnionPay។
ត្រូវបានបង្កើតឡើង​ជា​កម្មវិធីសម្រាប់អ្នកប្រើប្រាស់ ដែល​រួមបញ្ចូល​សេវា​​ទូទាត់ការចំណាយ និង​សេវា​ផ្ទេរ​ប្រាក់​រួម​ជាមួយ​នឹង​មុខងារ​ផ្នែក​សង្គម និង​បែបកម្សាន្ត​ជាច្រើន​ដូចជា​​មុខងារ​ជជែកកម្សាន្ត និង​មុខងារ​ស្វែង​រក​មិត្តភក្តិ ក្រុមហ៊ុន Pi Pay មាន​បំណង​ផ្លាស់ប្តូរ​មុខ​មាត់​វិស័យ​បច្ចេក​​វិទ្យា​ហិរញ្ញវត្ថុ​របស់កម្ពុជា​ជាមួយ​នឹង​បច្ចេកវិទ្យា​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ទូទាត់ការ​ចំណាយ​លំដាប់​ពិភពលោករបស់ខ្លួន
រហូត​មក​ដល់​ពេលនេះ កម្មវិធី Pi Pay មានអ្នក​ប្រើប្រាស់ជាង ៣៥០.០០០​នាក់ មានប្រតិបត្តិការ​ជាង ៤០០​លាន​ដុល្លារ និង​សហការ​ជាមួយ​​ទីតាំង​អាជីវកម្ម​ជាង ៤.៥០០​កន្លែង​នៅទូទាំង​ប្រទេសកម្ពុជា។ ជាមួយ​នឹង​កំណើនមូលដ្ឋាន​ដ៏​រឹង​មាំ​​នៅទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា កម្មវិធី Pi Pay កំពុង​បង្ហាញ​របៀប​ដែល​បច្ចេក​វិទ្យាទូទាត់​ប្រាក់​តាមអេឡិច​ត្រូនិច​អាច​នាំ​មក​នូវ​ភាព​ងាយស្រួល​ និង​ដំណោះ​ស្រាយពិត​ប្រាកដ​​ដល់​ទាំង​មនុស្ស និង​អាជីវកម្ម។
ដោយ​ធ្វើការងារ​យ៉ាង​ជិត​ស្និទ​ជាមួយ​ធនាគារ​ជាតិ​នៃកម្ពុជា ស្ថាប័ន​ហិរញ្ញវត្ថុ​ និងក្រុមហ៊ុន​បច្ចេក​វិទ្យា​ឈានមុខ​គ្នា​នានា ក្រុមហ៊ុន Pi Pay ព្យាយាម​យ៉ាងខ្លាំងក្នុងការបញ្ចេញលទ្ធភាពគ្មាន​ដែន​កំណត់​នានា​ក្នុងការ​អភិវឌ្ឍ​វិស័យ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​របស់​កម្ពុជា​តាម​មធ្យោបាយ​ដែល​មាន​សុវត្ថិភាព សន្តិសុខ និង​មាន​អត្ថ​ប្រយោជន៍​ដល់​កំណើន​របស់​ប្រទេស​ជាតិ៕

 

 

 

 

 

 

 

 

Sreylin Earng
Sreylin Earnghttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ។ កញ្ញាគឺជានិស្សិតនៃជំនាញពាណិជ្ជកម្មអេទ្បិចត្រូនិច( E-Commerce) នៅវិទ្យាស្ថានជាតិ NIPTICT ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង តាមរយៈការចូលរួមនៅ ការប្រកួតប្រជែងនានាក៏ដូចជាកម្មវិធីសង្គមផ្សេងៗដូចជាការបង្រៀនភាសាអង់គ្លេសដល់ ក្មេងៗនៅតាមសហគមន៍ជនបទជាដើម។លើសពីនេះទៅទៀតកញ្ញាតែងតែអភិវឌ្ឍន៍ខ្លួនតាមរយៈការអានសៀវភៅផ្សេងៗទាក់ទងទៅនឹងអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និង សៀវភៅលើកទឹកចិត្ត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ