• ធុរកិច្ច
    • ធុរកិច្ច & អាជីវកម្ម
    • យុទ្ធសាស្ត្រទីផ្សារឌីជីថល
    • យុទ្ធសាស្ត្រទីផ្សារ
    • យុទ្ធសាស្ត្រលក់
    • អាជីវកម្មកំពុងពេញនិយម
    • គ្រប់គ្រង
    • ភាពជាអ្នកដឹកនាំ
    • ធុរកិច្ច​អន្តរជាតិ
    • កសិកម្ម
    • ហិរញ្ញវត្ថុ
  • បច្ចេកវិទ្យា
  • អចលនទ្រព្យ
  • ទូទៅ
    • អភិវឌ្ឍន៍ខ្លួនឯង
    • អនុវត្ត និងគន្លឹះខ្លីៗ
    • សេដ្ឋកិច្ច
  • ទំនងតើ!
  • Video/PodCast
  • Premium
Search
គំនិត
  • ធុរកិច្ច
    • ធុរកិច្ច & អាជីវកម្ម
    • យុទ្ធសាស្ត្រទីផ្សារឌីជីថល
    • យុទ្ធសាស្ត្រទីផ្សារ
    • យុទ្ធសាស្ត្រលក់
    • អាជីវកម្មកំពុងពេញនិយម
    • គ្រប់គ្រង
    • ភាពជាអ្នកដឹកនាំ
    • ធុរកិច្ច​អន្តរជាតិ
    • កសិកម្ម
    • ហិរញ្ញវត្ថុ
  • បច្ចេកវិទ្យា
  • អចលនទ្រព្យ
  • ទូទៅ
    • អភិវឌ្ឍន៍ខ្លួនឯង
    • អនុវត្ត និងគន្លឹះខ្លីៗ
    • សេដ្ឋកិច្ច
  • ទំនងតើ!
  • Video/PodCast
  • Premium
Home យុទ្ធសាស្ត្រទីផ្សារ យុទ្ធសាស្ត្រទីផ្សារឌីជីថល វិធី 8 យ៉ាង ដើម្បីប្រើប្រាស់ Social Media បង្កើនការលក់
  • យុទ្ធសាស្ត្រទីផ្សារ
  • យុទ្ធសាស្ត្រទីផ្សារឌីជីថល

វិធី 8 យ៉ាង ដើម្បីប្រើប្រាស់ Social Media បង្កើនការលក់

July 29, 2021
978
Share
Facebook
Twitter
Pinterest
WhatsApp
    វិធី 8 យ៉ាង ដើម្បីប្រើប្រាស់ Social Media បង្កើនការលក់

    ប្រសិនបើអ្នកជាអ្នកលក់អនឡាញ ចូរកុំរំលងនូវការធ្វើទីផ្សារតាមបណ្ដាញសង្គម ដូចជា​ Facebook, Instagram និងផ្សេងៗទៀត។

    លើសពីនេះ ដើម្បីប្រើប្រាស់ការផ្សព្វផ្សាយតាមបណ្ដាញសង្គម (Social Media) ឱ្យកាន់តែមានប្រសិទ្ធភាព ដោយបង្កើនការលក់បានកាន់តែច្រើន ម្ចាស់អាជីវកម្ម គួរគប្បីនូវវិធីទាំង 8 ខាងក្រោម៖

    1. ស្វែងរកអ្នកមានឥទ្ធិពលតាមបណ្ដាញសង្គមត្រូវ (Right influencers)

    ការជ្រើសរើសអ្នកមានឥទ្ធិពលតាមបណ្ដាញសង្គម មិនមែនជាការជ្រើសរើសនរណាដោយផ្ដោតលើការ Like, Share និង Comment នោះទេ ប៉ុន្តែត្រូវជ្រើសរើសនរណាដែលអាចបង្កើនគុណតម្លៃបន្ថែមលើផលិតផលឬសេវាកម្មរបស់អ្នក និងពួកគេពេញចិត្តនឹងការជួយផ្សព្វផ្សាយនូវផលិតផលឬសេវាកម្មឱ្យក្រុមហ៊ុនរបស់។

    2. ពិសោធន៍ជាមួយភាពជាក់ស្តែង

    ការប្រើប្រាស់ការពិតនិម្មិត និងការពិតបន្ថែមទៀតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្ហាញឱ្យអតិថិជនបានឃើញភាពពិតជាក់ស្ដែងនៅលើការផ្សព្វផ្សាយ។ ធ្វើបែបនេះ ​ជាការទាញនូវចំណាប់អារម្មណ៍ខ្លាំង និងបង្កើតទំនុកចិត្តដល់អតិថិជនបានកាន់តែច្រើន។

    3. បង្កើតឱ្យមានការឆ្លើយតបស្វ័យប្រវត្តិ (Chatbot)

    Chatbot គឺជាការកំណត់នូវសារឆ្លើយតបជាមួយអតិថិជនស្វ័យប្រវត្តិនៅក្នុងផេកហ្វេសប៊ុក ដោយបញ្ចូលសារស្វាគមន៍ ក៏ដូចជាព័ត៌មានសំខាន់ៗ ដើម្បីឱ្យអតិថិជនងាយស្រួលទាក់ទងបន្ថែមនៅក្នុងករណីអតិថិជនមានការប្រញាប់ដោយមិនចង់រងចាំការឆ្លើយតបផ្ទាល់ជាមួយអ្នកជាដើម។

    4. បង្កើតប៊ូតុងទិញនៅលើផេកហ្វេសប៊ុក

    នៅពេលបង្កើតប៊ូតុងបញ្ជាការទិញនេះរួច អតិថិជនកាន់តែមានភាពងាយស្រួលដើម្បីទិញបាន ហើយក្នុងនោះក៏មានអ្នកលក់ផ្ទាល់ដែលនឹងរងចាំឆ្លើយតបផ្ដល់ព័ត៌មានបន្ថែម ដោយពុំចាំបាច់ទិញតាម Website ឡើយ។

    5. កំណត់បណ្ដាញសង្គមក្នុងការផ្សព្វផ្សាយ

    នៅក្នុងចំណុចនេះ ម្ចាស់អាជីវកម្មត្រូវស្គាល់ពីអតិថិជនរបស់ខ្លួនឯងឱ្យបានច្បាស់ ដើម្បីជ្រើសរើសបណ្ដាញសង្គមដ៏ត្រឹមត្រូវ ដោយត្រូវធានាថា អតិថិជនគោលដៅរបស់អ្នកភាគច្រើនប្រើប្រាស់បណ្ដាញសង្គមមួយណា Facebook ឬ Instagram ឬបណ្ដាញសង្គមផ្សេងទៀត។

    6. ធ្វើខ្លួនឱ្យក្លាយជាអ្នកជំនាញលើវិស័យអាជីវកម្មរបស់អ្នក

    ការបង្កើតបណ្តាញសង្គមប្រកបដោយវិជ្ជាជីវៈ គឺមានសារៈសំខាន់ខ្លាំង ដូច្នេះអ្នកត្រូវតែធ្វើឱ្យខ្លួនឯងក្លាយជាអ្នកជំនាញនៅក្នុងវិស័យរបស់អ្នក ដោយបង្កើតមាតិកាផ្ទាល់ខ្លួន និងកុំស្ទាក់ស្ទើរក្នុងការចែករំលែកមាតិកាព័ត៌មានដោយមានប្រភពច្បាស់លាស់ ហើយអាចធ្វើឱ្យអ្នកអានកាន់តែមានទំនុកចិត្ត។

    7. ប្រើឧបករណ៍ស្វ័យប្រវត្តិ

    នៅក្នុងចំណុចនេះ ជាការប្រើប្រាស់ឧបករណ៍ជំនួយណាដែលវាអាចធ្វើអ្វីដោយស្វ័យប្រវត្តិតាមការកំណត់របស់យើង ដោយជាការចំណេញពេលវេលា។

    8. ផ្ដោតលើគុណតម្លៃ

    ការផ្សព្វផ្សាយទាំងអស់ ត្រូវផ្ដោតលើគុណតម្លៃដែលផលិតផលឬសេវាកម្មនឹងផ្ដល់ឱ្យអតិថិជន ជាជាងផ្ដោតតែការលក់តែមួយមុខ។

    SOURCEhttps://www.business.com/articles/4-ways-to-grow-sales-with-social-media/
    • TAGS
    • ប្រើប្រាស់ Social Media
    • វិធីបង្កើនការលក់
    Share
    Facebook
    Twitter
    Pinterest
    WhatsApp
      Previous articleមនុស្ស 10 ប្រភេទនេះ មិនអាចចាប់ផ្ដើមអាជីវកម្មបានទេ?
      Next articleតើភរិយារបស់អ្នកដឹកនាំខ្លាំងៗ តែងតែមានលក្ខណៈសម្បត្តិអ្វីខ្លះ?
      Sann Thaven
      http://www.kumnit.com
      គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ផ្នែកទីផ្សារនិងការលក់។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

      RELATED ARTICLESMORE FROM AUTHOR

      ហេតុអ្វី Social Media មានសារៈសំខាន់សម្រាប់អាជីវកម្មខ្នាតតូច?
      យុទ្ធសាស្ត្រទីផ្សារឌីជីថល

      ហេតុអ្វី Social Media មានសារៈសំខាន់សម្រាប់អាជីវកម្មខ្នាតតូច?

      តើ Social Media Marketing គឺជាអ្វី?
      យុទ្ធសាស្ត្រទីផ្សារឌីជីថល

      តើ Social Media Marketing គឺជាអ្វី?

      ហេតុអ្វីបានជាការធ្វើយុទ្ធនាការទីផ្សារអ្នកបរាជ័យ?
      យុទ្ធសាស្ត្រទីផ្សារ

      ហេតុអ្វីបានជាការធ្វើយុទ្ធនាការទីផ្សារអ្នកបរាជ័យ?

      យុទ្ធសាស្ត្រទីផ្សារឌីជីថល

      4 ជំហានបង្កើតកេរ្តិ៍ឈ្មោះក្នុងសម័យឌីជីថល

      តើអ្នកជំនាញទីផ្សារឌីជីថលណាខ្លះ ដែលអ្នកអាចរៀនសូត្របន្ថែម?
      យុទ្ធសាស្ត្រទីផ្សារឌីជីថល

      តើអ្នកជំនាញទីផ្សារឌីជីថលណាខ្លះ ដែលអ្នកអាចរៀនសូត្របន្ថែម?

      ABOUT US
      បណ្តុះការគិតរបស់សហគ្រិន​ដើម្បីនិរន្តរភាពអាជីវកម្ម! នេះគឺជាបេសកម្មរបស់គេហទំព័រគំនិត ដើម្បីជួយជម្រុញ​ម្ចាស់អាជីវកម្ម សហគ្រិន និងអ្នកជំនាញ​ក្នុងការបង្កើនសមត្ថភាព​ដើម្បីយកទៅជួយពង្រឹង និងពង្រីកស្ថាប័នរបស់ខ្លួន។ យើង​នឹងខិតខំពាំនាំនូវចំណេះដឹងធុរកិច្ចថ្មីៗ ជាពិសេស​ចំណេះដឹងដែលសមស្រប​នឹងសម័យកាលបច្ចេកវិទ្យា បែបនវានុវត្តន៍ និងច្នៃប្រឌិត
      Contact us: hr@kumnit.com
      FOLLOW US
      • ទំព័រដើម
      • អំពី​យើង
      • ទាក់ទង
      © រក្សាសិទ្ធិគ្រប់យ៉ាងដោយគំនិត
      MORE STORIES
      យុទ្ធសាស្រ្តធ្វើទីផ្សារមាតិកាដ៏មានប្រសិទ្ធភាពខ្ពស់បំផុត

      យុទ្ធសាស្រ្តធ្វើទីផ្សារមាតិកាដ៏មានប្រសិទ្ធភាពខ្ពស់បំផុត

      Google AdWords VS Google AdSense

      Google AdWords VS Google AdSense