spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងសញ្ញាទាំង៥នេះនឹងបង្ហាញថាអ្នកជាមនុស្សជោគជ័យជាងអ្នករំពឹងទុកទៅទៀត

សញ្ញាទាំង៥នេះនឹងបង្ហាញថាអ្នកជាមនុស្សជោគជ័យជាងអ្នករំពឹងទុកទៅទៀត

-

ពាក្យថាជោគជ័យ គឺត្រូវបានបកប្រែន័យផ្សេងៗពីគ្នាទៅតាមប្រភេទនៃមនុស្ស។អ្នកខ្លះគិតថា បើខ្ញុំមានលុយច្រើន មានផ្ទះវីឡាធំៗ មានក្រុមហ៊ុនធំៗនោះវាជាជោគជ័យរបស់ខ្ញុំហើយ ចំណែកឯអ្នកខ្លះទៀតគិតថា បើខ្ញុំប្រឡងជាប់គឺខ្ញុំជោគជ័យ ឬ បើខ្ញុំមានគ្រួសារដែលមានសុភមង្គលមួយនោះខ្ញុំជោគជ័យក្នុងជីវិតជាដើម។ យ៉ាងណាមិញទោះបីជាអ្នកមិនមានទ្រព្យសម្បិត្តហូរហៀរ មិនមានអាជីវកម្មធំៗកាន់នៅក្នុងដៃដូចគេក៏ដោយ ប៉ុន្តែបើអ្នកមាន៧ចំណុចខាងក្រោមនេះ នោះមានន័យថាអ្នកក៏ជាមនុស្សជោគជ័យម្នាក់ដែរ។ ១. អ្នកមានលុយគ្រប់គ្រាន់អាចទិញរបស់ដែលខ្លួនចង់បាន Man Holding U.s Dollar Banknotes and Black Leather Bi-fold Wallet អាចមានលុយគ្រប់គ្រាន់សម្រាប់ទិញរបស់របរសិក្សា របស់របរប្រើប្រាស់ មានលុយសម្រាប់ដើរលំហែកាយ និងអាចចំណាយទៅលើអ្វីដែលខ្លួនចង់បានគឺវាជាភាពជោគជ័យរបស់អ្នកទៅហើយ​ ព្រោះអ្នកផ្សេងទៀតពុំមានលិទ្ធភាពអាចទិញរបស់របរទាំងនោះដូចអ្នកនៅឡើយទេ។ ២. អ្នកមានមិត្តភិក្តជិតស្និត Group Of People បើអ្នកនៅមានមិត្តភិក្តដែលនៅស្រលាញ់អ្នក នៅរាប់អានអ្នកដូចបងប្អូន និងតែងតែជួយអ្នក លើកទឹកចិត្តអ្នកគ្រប់ពេលមិនថាអ្នកស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយនោះ គឺសបញ្ចាក់ថាអ្នកពិតជាសំណាង សំណាងដែលមានមនុស្សល្អនៅក្បែរខ្លួនអ្នក ព្រោះមិត្តដែលល្អបែបនេះកម្រនឹងមានខ្លាំងណាស់។ដូចនេះមានន័យថាអ្នកនៅមានវាសនាល្អជាងមនុស្សដទៃទៀត។ ៣. អ្នកអាចជ្រើសរើសមនុស្សដែលអាចនៅក្បែរអ្នក យើងឃើញថាភាគច្រើន មនុស្សឧស្សាហ៍ព្យាយាមតែងតែទាក់ទាញមនុស្សឧស្សាហ៍ព្យាយាមដូចគ្នា មនុស្សចិត្តល្អទាក់ទាញមនុស្សចិត្តល្អឲ្យនៅក្បែរខ្លួនដូចគ្នា រីឯមនុស្សជោគជ័យតែងតែទាក់ទាញមនុស្សជោគជ័យឲ្យនៅក្បែរខ្លួនដូចគ្នា។ដូចនេះបើសិនជាអ្នកចង់អភិវឌ្ឃខ្លួនឲ្យក្លាយខ្លួនទៅជាមនុស្សបែបណានោះ អ្នកគប្បីជ្រើសរើសថាតើមនុស្សប្រភេទណាដែលអ្នកត្រូវនៅក្បែរ? និយាយបែបនេះមិនមែនឲ្យអ្នករើសអើងពូជសាសន៍ ពណ៌សម្បុរ អ្វីនោះទេ ប៉ុន្តែអ្នកត្រូវរើសមនុស្សណាដែលល្អៗដើម្បីរស់នៅក្បែរអ្នក។ ៤. អ្នកមើលឃើញភាពបរាជ័យគឺជាការសាកល្បង Photo of Woman Writing on Tablet Computer While Using Laptop ពាក្យថាបរាជ័យបីម៉ាត់នេះ គឺគ្មានអ្នកណាចង់ជួបនោះទេ ប៉ុន្តែមនុស្សជោគជ័យជាច្រើនរូបអាចសម្រេចកិច្ចការបានរលូនក៏ដោយសារតែភាពបរាជ័យនេះដែរ ព្រោះបើយើងមិនធ្លាប់ឆ្លងកាត់ការបរាជ័យទាំងនោះទេ តើធ្វើយ៉ាងម៉េចទើបអាចស្វែងរកផ្លូវទៅរកភាពជោគជ័យបានទៅ? ។ដូចនេះបើអ្នកបរាជ័យ អ្នកត្រូវរៀនពីបរាជ័យនោះ រៀនថាត្រូវធ្វើបែបណាដើម្បីកុំឲ្យដើរជាន់ដានចាស់ឬធ្វើយ៉ាងណាដើម្បីកុំឲ្យដើរធ្លាក់គន្លុកនោះម្ដងទៀតជាដើម។ ហើយបើអ្នកអាចធ្វើបានអ្នកនឹងទទួលបានភាពជោគជ័យនៅថ្ងៃមុខជាមិនខាន។ ៥. អ្នកមានគោលបំណងច្បាស់លាស់ Man Wearing Black Crew-neck Sweater Holding White and Red Flag Standing Near Mountain Under Blue and White Sky មនុស្សដែលជោគជ័យ គឺជាមនុស្សដែលមានគោលដៅច្បាស់លាស់ ហើយពួកគេតែងតែសប្បាយរីករាយនូវអ្វីដែលពួកគេកំពុងតែធ្វើនេះឯង និងហ៊ានប្រឈមមុខជាមួយបញ្ហាផ្សេងៗដោយមិនមានភាពភ័យខ្លាច បន្ទាប់មកពួកគេនឹងចែករំលែករឿងទាំងនោះទៅកាន់អ្នកដទៃទៀត។ បើសិនជាអ្នករកឃើញពីគោលដៅរបស់អ្នក បើសិនជាអ្នករកឃើញពីអ្វីមួយដែលអាចជម្រុញទឹកចិត្តអ្នកឲ្យធ្វើវាម្ដងហើយម្ដងទៀត ជម្រុញអ្នកឲ្យក្រោកពីព្រលឹមដើម្បីធ្វើវា នោះមានន័យថាអ្នកគឺជាមនុស្សជោគជ័យមួយផ្នែកទៅហើយ។ ប្រែសម្រួលន័យពី៖ https://bit.ly/3b4AWT6
Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ