spot_img
spot_img
Homeធុរកិច្ចសិក្ខាសិលា​ស្តីពី “ការពង្រីកអាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណិត”

សិក្ខាសិលា​ស្តីពី “ការពង្រីកអាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណិត”

-

សិក្ខា​សិលា​​ស្តីពី​ “ការពង្រីកអាជីវកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត” នឹង​ត្រូវ​បាន​រៀបចំឡើងនៅថ្ងៃទី២០ ខែសីហា ខាងមុខនេះនៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-កូរ៉េ (CKCC) ដោយ KUMNIT CREATIVE ដែលជាអ្នក​ជំនាញផ្តល់សេវាកម្មប្រឹក្សា​ផ្នែក Digital Marketing។ នេះ​គឺ​សិក្ខា​សាលា​ទីមួយហើយ​ដែលផ្តោត​ទៅលើ​ការ​ចែករំលែក​ចំណេះដឹង​ស្តីពី​ការ​ធ្វើម៉ាឃីតធីង និង​ការ​ផ្សព្វផ្សាយម៉ាកសញ្ញាតាម​ប្រព័ន្ធអ៊ីនធឺណិត និង​បច្ចេកទ្យា ដែលជំនាញ​មួយ​នេះគឺជា​ជំនាញ​មួយ​កំពុង​តែ​ទទួលការ​ពេញនិយម​នៅលើ​ពិភពលោក។ បច្ចេកវិទ្យា​កាន់​តែ​រីកចម្រើន ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្ម និង​សហគ្រិន​ភាគច្រើន​បាន​ផ្តោត​លើ​ការចំណាយ​ទៅលើ​ការផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យាវិញដោយ​សារ​តែ​ការ​ចំណាយតិច តែ​មាន​ប្រសិទ្ធិភាពខ្ពស់។ បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាម្ចាស់​អាជីវកម្ម និង​សហគ្រិនជាច្រើនក៏បាន​ងាក​មក​ប្រើប្រាស់​ការផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​វិញផងដែរ ប៉ុន្តែការផ្សព្វផ្សាយគឺនៅមាន​កម្រិត​នៅឡើយ ដោយ​ភាគច្រើន​គឺផ្តោត​តែនៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​តែប៉ុណ្ណោះ។ ការផ្សព្វផ្សាយ និងធ្វើទីផ្សារតាម​ប្រព័ន្ធអ៊ីនធឺណិតគឺមានច្រើនវិធីដូចជា តាមបណ្តាញសង្គម គេហទំព័រ Blog SEO, SEM, SMS, Email ។ល។

សិក្ខា​សាលានេះរៀបចំឡើងដើម្បីឱ្យ​សិក្ខាកាម​យល់ដឹង​កាន់តែច្រើនអំពីការ​ផ្សាយ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធអ៊ិនធឺណិត និង​តាម​ប្រព័ន្ធ​បច្ចេកវិជ្ជា។ ព្រោះថា នាពេលបច្ចុប្បន្ននេះ ការផ្សព្វផ្សាយ​នៅលើប្រព័ន្ធទាំងនេះនៅប្រទេសកម្ពុជា​គឺ​នៅមាន​កម្រិត​នៅឡើយ ហើយ​ការ​ផ្សព្វផ្សាយ​ភាគច្រើន​គឺ​ជាការធ្វើតាមគ្នា ដោយមិនមាន​គោលដៅ​ច្បាស់លាស់ ហើយ​មិនបាន​គិត​អំពីBranding ឱ្យបានល្អិតល្អន់។ ​ការ​ផ្សព្វផ្សាយទៀតសោត គឺ​មិនមានគម្រោង និងគោលបំណងច្បាស់លាស់ ដែលធ្វើឱ្យ​ការ​ផ្សព្វផ្សាយភាគ​ច្រើន​មិនមាន​ប្រសិទ្ធភាព ឬប្រសិទ្ធផល។ ភាគច្រើន នៅប្រទេស​កម្ពុជា​គឺ​ផ្តោត​តែ​ការ​ប្រើប្រាស់​ហ្វេសប៊ុក​ក្នុង​ការ​ផ្សព្វផ្សាយ តែមិន​បាន​ដឹងពី​ច្រក​ផ្សាយ​ផ្សេងៗទៀត​ដែល​ពួក​គាត់​អាច​ប្រើប្រាស់​បាន​ដើម្បី​ឱ្យ​ដល់​អតិថិជនជាច្រើនទៀត។ ដូចនេះហើយ សិក្ខាសាលាមួយនេះ នឹងធ្វើ​ឱ្យ​សិក្ខា​កាម​យល់​ដឹង​ឱ្យ​កាន់តែច្រើនពី​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធអ៊ីនធឺណិត ដើម្បីធើ្វឱ្យ​អាជីវកម្មពួកគាត់​មាន​ការ​លូត​លាស់​រីកចម្រើនឆាប់រហ័ស ហើយ​ជំនាញមួយនេះ គឺជា​ជំនាញ​ដែលនឹងត្រូវការជា​ចាំបាច់​ និង​ពេញនិយម​នាពេលដ៏ខ្លីខាងមុខ ជា​ពិសេស​សម្រាប់​ម្ចាស់​អាជីវកម្ម សហគ្រិន អ្នកធ្វើការផ្នែកទីផ្សារ អ្នកលក់ ឬនិស្សិតដែលរៀនផ្នែកធុរកិច្ច ។ល។

ទូរស័ព្ទ: 010 296 072 /078 555 750

អ៊ីម៉ែល: info@kumnitcreative.com

តម្លៃ: $15/ម្នាក់ ឬ​$10/ម្នាក់​សម្រាប់ការទិញសំបុត្រ​មុនថ្ងៃទី12 ខែ​សីហា

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ