សៀវភៅទាំង៦ក្បាលដែលអ្នកគួរតែអានដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងជាងមុន

354

ចំណាយពេលវេលាវិនិយោគទៅលើការអាន អ្នកនឹងទទួលបាននូវចំណេះដឹង និង អត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតដែលអាចជួយអ្នកឲ្យមានសមត្ថភាពកាន់តែខ្លាំង ប្រសើរជាងចំណាយពេលទំនេរដែលអ្នកមានទៅធ្វើរឿងដែលពុំបានផ្ដល់ផលប្រយោជន៍ដល់អ្នក។ ហើយសៀវភៅខាងក្រោមនេះទៀតសោត គឺសុទ្ធតែជាសៀវភៅដែលជួយអភិវឌ្ឍការគិត ក៏ដូចជាលើកទឹកចិត្តអ្នកឲ្យមានកម្លាំងចិត្តបន្តដំណើរទៅមុខទៀត។ ចង់ដឹងកាន់តែច្បាស់ តោះ! មកអានការ Review ខ្លីៗរបស់សៀវភៅនីមួយៗទាំងអស់គ្នា៖

១. ការលើកទឹកចិត្ត និង អភិវឌ្ឍន៍ខ្លួនឯង

បើមិនមានជំនឿថា ខ្លួន​ឯងធ្វើបានផង​តើអាចសម្រេចអ្វីបានទៅ? បើមិនដឹងថា ខ្លួនឯងចង់បានអ្វីផង តើអាចបានរបស់នោះមកពីណា? បើមិនដឹងថា ត្រូវធ្វើវាយ៉ាងម៉េចផង តើមានកម្លាំងចិត្តមកពីណា??

សៀវភៅមួយក្បាលនេះត្រូវបាននិពន្ធនិងរៀបរៀងឡើងដោយលោក ឈុំ​​ សីហា មានទំព័រសរុប២២១។

សៀវភៅនេះនឹងនិយាយប្រាប់អ្នកពីវិធីសាស្ត្រក៏ដូចជាសកម្មភាពជាច្រើនក្នុងការអភិវឌ្ឍខ្លួនឯង និងលើកទឹកចិត្តខ្លួនឯងឲ្យកាន់តែមានកម្លាំងចិត្តជាងមុន ព្រមទាំងជួយអ្នកឲ្យស្វែងរកពីទេពកោសល្យ និង បន្តអភិវឌ្ឍវាឲ្យកាន់តែខ្លាំងជាងមុន។

២.​ ធ្វើជាមនុស្សសប្បាយរីករាយ

តើអ្នកមានដឹងពីរបៀបដែលអាចធ្វើឲ្យខ្លួនឯងសប្បាយចិត្តដែរឬទេ? ឬមួយក៏អ្នកចាំទាល់តែមានអ្វីគ្រប់យ៉ាងទើបអាចសប្បាយបាន??

សៀវភៅមួយក្បាលនេះនឹងនិយាយរៀបរាប់យ៉ាងលម្អិតពីមូលហេតុដែលធ្វើឲ្យមនុស្សកើតទុក្ខជាច្រើន ហើយក៏ប្រាប់ពីវិធីសាស្ត្រដើម្បីរំដោះខ្លួនពីសេក្ដីទុកនោះដែរ។សៀវភៅនេះត្រូវបាននិពន្ធឡើងដោយ Andrew Matthews និង ប្រែសម្រួលដោយ ដោ​ នីដា​   ទំព័រសរុប៣០០​

៣. ដើរតាមបេះដូង

សៀវភៅនេះដែរគឺជាប្រភេទសៀវភៅលើកទឹកចិត្ត និង អភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរជាងមុន។ ជាពិសេសនោះសៀវភៅនេះនឹងជួយបំភ្លឺផ្លូវអ្នកបានកាន់តែច្បាស់អំពីគោលដៅជីវិត ការងាររបស់អ្នក និងនូវមានចំណុចសំខាន់ៗជាច្រើនទៀតដែលនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលនៅពេលអានសៀវភៅមួយក្បាលនេះ។

សៀវភៅនេះត្រូវបាននិពន្ធឡើងដោយ Andrew Matthews និង ប្រែសម្រួលដោយ ដោ​ នីដា​   ទំព័រសរុប ២៧៤

៤. ៦៦គន្លឹះក្នុងការគ្រប់គ្រងពេលវេលា

សៀវភៅមួយក្បាលនេះគឺជាបណ្ដុំនៃគន្លឺះល្អៗចំនួន៦៦ ដើម្បីគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាព ដែលលោកអ្នកអាចយកទៅអនុវត្តនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាក្នុងកិច្ចការប្រកបកិច្ចការផ្សេងៗឲ្យទទួលបានលទ្ធផលល្អ ជាពិសេសគឺចាកផុតពីកំហុសឆ្គងផ្សេងៗដែលអាចបង្កទៅជាខាតបង់ពេលវេលាដ៏គួរឲ្យនឹកស្ដាយក្រោយ។

៥. ប្ដូរវិធីគិត លិខិតជោគវាសនា

នៅក្នុងសៀវភៅនេះ អ្នកនឹងបានរៀនយល់ដឹងថា ជំនឿដ៏សាមញ្ញធម្មតាមួយចំនួនដែលជាប់ទាក់ទងនឹងរូបអ្នក វានឹងអាចដឹកនាំផ្នែកធំនៃជិវិតរបស់អ្នក ។ តាមពិតជំនឿបែបសាមញ្ញទាំងនេះ បានជ្រាបចូលទៅដល់គ្រប់ផ្នែកនៃជីវិតរបស់អ្នក ។ ភាគច្រើននៃអ្នកដែលសម្មត់ថាជាបុគ្គលិកលក្ខណៈរបស់អ្នក វាកើតមកពី “ ផ្នត់គំនិត “ នេះឯង ។ ភាគច្រើននៃអ្វីដែលជារនាំងរារាំងអ្នកមិនឲ្យប្រើអស់ពីសក្តានុពលរបស់ខ្លួនគឺដោយសារតែផ្នត់គំនិតនេះដែរ ។ បន្ទាប់ពីអានសៀវភៅនេះ លោកអ្នកនឹងបានដឹងអំពី ៖

– បំណកស្រាយយ៉ាងលម្អិតអំពីផ្នត់គំនិត

– គន្លឹះនៅក្នុងផ្លាស់ប្តូរនូវផ្នត់គំនិតរបស់អ្នកឲ្យបានកាន់ល្អប្រសើរ

– ផ្នត់គំនិតដែលអ្នកដឹកនាំគួរតែមាន

– ផ្នត់គំនិតដើម្បីកសាងនូវទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ..

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ នៅចុងបញ្ចប់នៃជំពូកនីមួយៗនិងនៅជំពូកចុងក្រោយនៃសៀវភៅ អ្នកនឹងបានដឹងអំពីវីធីសាស្ត្រនៅក្នុងការយកមេរៀនទៅអនុវត្ត ដោយប្រាប់អំពីវិធីសង្កេតផ្នត់គំនិតដែលកំពុងតែគូសវាសជិវិតរបស់អ្នក ដើម្បីឲ្យអ្នកដឹងថា តើវាប្រព្រឹត្តទៅដូចម្តេច និងថាតើត្រូវធ្វើដូចម្តេចបើអ្នកចង់ផ្លាស់ប្តូរវា ។

៦. ពេលព្រឹកដ៍អស្ចារ្យ

តើបច្ចុប្បន្ននេះជីវិតរបស់អ្នកបានមកដល់ទីណាហើយ តើអ្នកកំពុងទទួលជោគជ័យក្នុងកម្រិតមួយខ្ពស់បំផុតដូចក្ដីស្រម៉ៃរបស់អ្នក ឬក៏អ្នកកំពុងតែវង្វេងក្នុងជីវិត​ ងងឹតរកតែផ្លូវដើរមិនឃើញផងមែនឬ? មិនខ្វល់ថាជីវិតរបស់អ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបណានោះទេ ខ្ញុំដឹងថាយ៉ាងហោចណាស់មានរឿងមួយដែលគ្រប់គ្នាសុទ្ធតែមានដូចៗគ្នា(និយាយទៅវាប្រហែលជាមានច្រើនជាងមួយ ប៉ុន្តែខ្ញុំដឹងមួយនេះច្បាស់ប្រាកដជាងគេ) គឺយើងសុទ្ធតែប្រាថ្នាចង់ធ្វើឲ្យខ្លួនរបស់យើងកាន់តែប្រសើរឡើងជាងនេះ។

ការលើកឡើងដូច្នេះគឺមិនមែនមានន័យថាជីវិតឬខ្លួនយើងកំពុងមានបញ្ហាឬខ្វះខាតត្រង់កន្លែងណាមួយនោះឡើយ ប៉ុន្តែតាមការពិតការប្រាថ្នានេះគឺជាធម្មជាតិរបស់យើងតែម្ដង។មនុស្សយើងកើតមកដោយនាំមកជាមួយនូវគោលបំណងនិងចំណង់ចង់បានការរីកចម្រើននិងការប្រសើរឡើងទៅមុខជាលំដាប់។ខ្ញុំជឿជាក់បំណងនិងចំណង់នេះគឺកំពុងតែស្ថិតនៅក្នុងខ្លួន​របស់យើងទាំងអស់គ្នា គ្រាន់តែយើងមិនដឹងតែប៉ុណ្ណោះ ហើយដោយសារតែមិនដឹងនេះឯង ទើបយើងក្រោកពីគេងថ្មើរនឹង ជារឿងរាល់ថ្ងៃ ជីវិតក៏ហាក់ដូចជានៅដដែលមិនផ្លាស់ប្ដូរអ្វីបន្តិចណាសោះ។

ឧបត្ថម្ភធំដោយ៖ ហាងសៀវភៅអ្នកអាន Tel: (098 78 05 58 / 089 55 59 93) https://www.facebook.com/NaekArnBooks