ស្ត្រីវ័យ 75 ឆ្នាំ ដែលមានជាងគេនៅសហរដ្ឋអាមេរិក

26
ស្ត្រីវ័យ 75 ឆ្នាំ ដែលមានជាងគេនៅសហរដ្ឋអាមេរិក

នៅសហរដ្ឋអាមេរិក ជាប្រទេសរីកចម្រើនខ្លាំង ហើយក៏មានមហាសេដ្ឋី និងសហគ្រិនជាច្រើនរូប ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី នៅក្នុងខ្លឹមសារអត្ថបទមួយនេះ យើងនឹងបង្ហាញពីស្រ្ដីមួយរូបដែលមានវ័យ 75 ឆ្នាំ ជនជាតិអាមេរិក ដែលជាប់ឈ្មោះក្នុងទស្សនាវដ្ដី Forbes ជាស្រ្តីដែលមានទ្រព្យសម្បត្តិសុទ្ធច្រើនជាងគេក្នុងចំណោមស្ដ្រីជនជាតិអាមេរិកចំនួន 100នាក់ ដែលជាអ្នកបង្កើតអាជីវកម្មដោយខ្លួនឯង។

បើយោងតាមការធ្វើបច្ចុប្បន្នភាពថ្មីនៅថ្ងៃទី19 ខែមិថុនា ឆ្នាំ 2022នេះ នៅក្នុងការផ្សព្វផ្សាយរបស់ទស្សនាវដ្ដី Forbes គឺលោកស្រី Diane Hendricks មានទ្រព្យសម្បត្តិសុទ្ធសរុបចំនួន 11ពាន់លានដុល្លារ ដោយមានប្រភពចំណូលធំៗមកពីក្រុមហ៊ុនចែកចាយដំបូល។ បន្ថែមពីនេះ លោកស្រីក៏សហស្ថាបនិកអ្នកចែកចាយសម្ភារៈសំណង់ ABC Supply Co. Inc. (ABC) ដែលជាអ្នកចែកចាយលក់ដុំដ៏ធំបំផុតមួយ នៃសម្ភារៈដំបូលនៅក្នុងសហរដ្ឋអាមេរិក និងជាអ្នកចែកចាយឈានមុខគេនៃផ្នែកចំហៀង បង្អួច លូ ក្តារជញ្ជាំង ស៊ុមដែក ក្បឿងពិដាន និងក្រឡាចត្រង្គ ហើយមានសហការីជាង 15,000 នាក់ និងទីតាំង 811។ ក្រុមហ៊ុននេះ នាងបានបង្កើតវានៅក្នុងឆ្នាំ 1982 ជាមួយប្តីរបស់នាងឈ្មោះ Ken ដែលជាអ្នកជំនាញផ្នែកដំបូល នៅ Beloit រដ្ឋ Wisconsin ។ ចំពោះក្រុមហ៊ុន ABC Supply ក៏ធ្លាប់បានទទួលពានរង្វាន់ Gallup Exceptional Workplace Awards ចំនួន 15 និងពានរង្វាន់ជ្រើសរើសបុគ្គលិក Glassdoor ចំនួនពីរសម្រាប់កន្លែងធ្វើការល្អបំផុតសម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើតវប្បធម៌ចូលរួមជាមួយបុគ្គលិក។

នៅក្នុងឆ្នាំ 2010 លោកស្រី Diane Hendricks ក៏បានទិញយក Bradco ដែលជាក្រុមហ៊ុនរបស់ដៃគូប្រកួតប្រជែង និងក្លាយជាអ្នកចែកចាយសម្ភារៈសំណង់ L&W Supply ក្នុងឆ្នាំ 2016 ហើយក្រុមហ៊ុនរបស់លោកស្រីក៏ចាប់ផ្ដើមមានសាខាជិត 800 និងប្រាក់ចំណូលជិត 15 ពាន់លានដុល្លារក្នុងឆ្នាំ 2021។

លើសពីនេះ លោកស្រីក៏ជាប្រធានក្រុមហ៊ុន Hendricks Holding Co., Inc. (HHC) ដែលធ្វើជាអធិបតីលើផលប័ត្រអាជីវកម្មចម្រុះ រួមមានការផលិត ការចែកចាយ ការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់ ការកែច្នៃ និងវិទ្យាសាស្ត្រជីវិត ព្រមទាំង​ជា​ប្រធាន​ក្រុមហ៊ុន NorthStar Medical Technologies LLC ដែល​ជា​អ្នក​ច្នៃប្រឌិត​សកល​ក្នុង​ការ​ផលិត និង​ចែកចាយ​អ៊ីសូតូប​វិទ្យុសកម្ម​ដែល​ប្រើ​សម្រាប់​រូបភាព​វេជ្ជសាស្ត្រ។

ការបង្កើតអាជីវកម្ម និងការដឹកនាំប្រតិបត្តិការដោយខ្លួនឯងនេះ គឺជាគំរូដ៏ល្អមួយសម្រាប់ស្រ្តីទូទាំងពិភពលោកដែលអាចសិក្សារៀនសូត្របន្ថែមពីលោកស្រី និងមានភាពក្លាហានមួយក្នុងការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន ដោយហ៊ានដើរតាមក្ដីស្រមៃផ្ទាល់ខ្លួន។ ហើយក៏ជាគំរូក្នុងការឱ្យស្រី្តៗផ្លាស់ប្ដូរ​ផ្នត់គំនិតថា ស្រ្តីមិនអាចក្លាយជាអ្នកដឹកនាំ មិនអាចដើរតាមក្ដីស្រមៃ មិនអាចក្លាយជាមហាសេដ្ឋី។ល។