ហេតុអ្វីត្រូវបង្វឹកបុគ្គលិកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ?

16
ហេតុអ្វីត្រូវបង្វឹកបុគ្គលិកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ?

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សំដៅលើការយល់ដឹងស៊ីជម្រៅពាក់ព័ន្ធនឹងរបៀបគ្រប់គ្រងចំណាយចាំបាច់ជាប្រចាំថ្ងៃ ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការចេះសន្សំ ការបង្កើតហិរញ្ញវត្ថុ ឥណទាន និងការគ្រប់គ្រងបំណុលចាំបាច់ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ព្រមទាំងយល់ដឹងពីការអនុវត្តផ្សេងៗដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់ហិរញ្ញវត្ថុ។ លើសពីនេះ ក៏អាចដឹកនាំអ្នកឱ្យឆ្ពោះទៅរកជីវិតដែលមានសេរីភាពផ្នែកហិរញ្ញវត្ថុ និងឆ្លាតវៃក្នុងការប្រើប្រាស់ហិរញ្ញវត្ថុ។

Financial Literacy

ចំពោះនៅក្នុងក្រុមហ៊ុនវិញ ក្នុងនាមជាអ្នកដឹកនាំ ម្ចាស់អាជីវកម្ម ឬប្រធានផែ្នក ប្រសិនបើចង់ចូលរួមចំណែកក្នុងការជួយឱ្យអ្នកនៅក្រោមបង្គាប់របស់ខ្លួនក្លាយជាមនុស្សមានសេរីភាពផ្នែកហិរញ្ញវត្ថុ ដោយមិនមានបញ្ហារឿងហិរញ្ញវត្ថុ ដូច្នេះគួរតែផ្ដោតលើការបណ្ដុះបណ្ដាលពួកគេឱ្យមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

អ្នកដឹងទេថា បើអ្នកបង្វឹកបុគ្គលិករបស់អ្នកឱ្យមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ តើវាមានសារៈសំខាន់បែបណា? ដូច្នេះខាងក្រោមនេះ យើងនឹងបង្ហាញពីសារៈសំខាន់មួយចំនួន ដែលអ្នកនឹងទទួលត្រឡប់មកវិញ បើសិនជាអ្នកបានបណ្ដុះបណ្ដាលបុគ្គលិកនៅក្រោមបង្គាប់របស់អ្នកឱ្យមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

  1. កាត់បន្ថយស្រ្តេសរបស់បុគ្គលិកលើរឿងបញ្ហាហិរញ្ញវត្ថុ ដោយពួកគេអាចគ្រប់គ្រងហិរញ្ញវត្ថុផ្តាល់ខ្លួនបានយ៉ាងល្អជាកញ្ចប់ថវិកា តាមរយៈការចេះបែងចែកចំណែកនៃការផ្គត់ផ្គង់ និងការចំណាយជាប្រចាំថ្ងៃរបស់ពួកគេបានយ៉ាងល្អ មិនថាពួកគេកំពុងស្ថិតនៅជីវិតលីវ ឬមានគ្រួសារឡើយ។
  2. ជួយបុគ្គលិកឱ្យបង្កើនផលិតភាពការងារខ្ពស់ជាងមុន ដោយពួកគេឈប់មានកង្វល់ច្រើនលើបញ្ហាហិរញ្ញវត្ថុបន្តទៀត​ ដែលធ្វើឱ្យពួកគេមានអារម្មណ៍ល្អ និងមានផលិតភាពនៅកន្លែងការងារ។
  3. ជួយបុគ្គលិកឱ្យកាន់តែពេញចិត្តនឹងការងារដែលខ្លួនកំពុងធ្វើ និងព្យាយាមធ្វើយ៉ាងអស់ពីចិត្ត តាមរយៈការគ្មានកង្វល់ច្រើនលើរឿងហិរញ្ញវត្ថុ និងយល់ថាក្រុមហ៊ុនបានជួយ ព្រមទាំងឱ្យតម្លៃលើភាពរីកចម្រើនរបស់ពួកគេទាំងនៅកន្លែងការងារ និងជីវិតផ្ទាល់ខ្លួន។
  4. កាត់បន្ថយអាត្រានៃការជំពាក់បំណុលច្រើនរបស់បុគ្គលិក តាមរយៈការមិនងាយនឹងខ្ចី ឬក៏ខ្ចីហិរញ្ញវត្ថុពីកន្លែងណាមួយដោយមានគោលបំណង និងការកំណត់បែងចែកជាក់លាក់ ដោយមិនធ្វើឱ្យខ្លួនឯងធ្លាក់ក្នុងស្ថានភាពជាប់បំណុលច្រើន។
  5. ជួយបុគ្គលិកឱ្យចេះសន្សំលុយបានយ៉ាងល្អ ដោយអាចសល់លុយជារៀងរាល់ខែ ព្រមទាំងអាចប្រើប្រាស់លុយទាំងនោះលើរឿងចាំបាច់នានា ដូចជាបង់រំលស់ផ្ទះ និងតម្រូវការផ្សេងៗអាស្រ័យលើបុគ្គលម្នាក់ៗ។
  6. ជួយលើកតម្កើងកេរ្តិ៍ឈ្មោះក្រុមហ៊ុនបានកាន់តែល្អ តាមរយៈបុគ្គលិកគ្រប់គ្នាមានភាពរីកចម្រើនទាំងរឿងការងារ និងផ្នែកហិរញ្ញវត្ថុ ថែមទាំងជួយធ្វើឱ្យក្រុមហ៊ុនពោរពេញដោយធនធានមនុស្សល្អៗ