ការធ្វើអាជីវកម្មតែងតែមានគោលបំណងធំមួយ គឺទទួលបានប្រាក់ចំណេញច្រើនបំផុតសម្រាប់អាជីវកម្ម ហើយប្រាក់ចំណេញនេះ បានមកពីការលក់ និងការធ្វើទីផ្សារ ដើម្បីទាក់ទាញចិត្តអតិថិជនឱ្យមកជឿជាក់ និងសម្រេចចិត្តទិញ ប៉ុន្តែកំហុសដ៏ធំមួយរបស់អាជីវកម្មមួយចំនួន គឺធ្វើឱ្យអតិថិជនទិញម្ដងហើយ តែមិនមកទិញម្ដងទៀតឡើយ។
Dapoxetine price online, price, buy, tablet, buy, dapoxetine, buy, dapoxetine price in pakistan. Our pharmacy offers all the where to safely buy provigil online Sendai latest information about the medications, dapoxetine prices. First, the major flavonoid that is present in proanthocyanidin extracts in grape seed extract is epigallocatechin-3-gallate, which has been shown to be chemopreventive \[[@b30], [@b31]\].
I am currently suffering from a very bad case of sleep deprivation. Prednisolone is a steroid that works by Alaghsas order generic seroquel reducing inflammation, swelling, redness and swelling of muscles and connective tissue. The most popular tastylia oral strips are the oral strip with a liquid mouthrinse and oral strip for teeth cleaning.
តើមានមូលហេតុអ្វីទើបអតិថិជនមិនមកទិញម្ដងទៀត? តើអាជីវកម្មនោះ បានធ្វើអ្វីខ្លះទើបមានបញ្ហានេះកើតឡើង? ខ្លឹមសារខាងក្រោមនេះ នឹងពន្យល់សម្រាយបញ្ជាក់។
1. ការផ្ដល់សេវាកម្មអតិថិជននៅមានកម្រិត
កំហុសដ៏ធំចម្បងមុនគេ គឺការផ្ដល់សេវាកម្មអតិថិជនមិនល្អ ដែលធ្វើឱ្យអតិថិជនមិនពេញចិត្ត មានការខកចិត្ត និងមានភាពរៀងចាល់ដោយមិនចង់មកម្ដងទៀតឡើយ។ ឧទាហរណ៍ បុគ្គលិកផ្នែកលក់មិនសូវខ្វល់ខ្វាយ សម្ដីមិនពិរោះ រឹកពារមិនល្អ គ្មានការផ្ដល់ប្រឹក្សាជូនអតិថិជន និងបង្ហាញអាក្បកិរិយាមិនឱ្យតម្លៃអតិថិជនជាដើម។
ត្រង់ចំណុចនេះ អ្នកសាកស្រមៃមើលថា នៅពេលអ្នកដើរចូលហាងលក់សម្លៀកបំពាក់មួយ ហើយពេលអ្នកចូលទៅដល់ គ្មាននរណាស្វាគមន៍អ្នក ពេលសួរអ្វីក៏គ្មាននរណាឆ្លើយតប គ្មានការរុសរាយរាក់ទាក់ សម្ដីមិនល្អ ចាប់បង្ខំ ឬនិយាយមើលងាយនៅពេលសុំបញ្ចុះតម្លៃតិចតួច។ល។ សួរថា ថ្ងៃក្រោយអ្នកចូលមកហាងនោះទៀតដែរឬទេ? ច្បាស់ជាអត់ហើយ ហើយនេះគ្រាន់តែជាឧទាហរន៍សាមញ្ញមួយ ដើម្បីកាន់តែងាយស្រួលយល់។
ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្មដែលស្ថិតនៅក្នុងប្រភេទអាជីវកម្មអ្វីក៏ដោយ ចូរត្រួតពិនិត្យ និងមានការរៀបចំឱ្យមានប្រព័ន្ធផ្ដល់សេវាកម្មដ៏ល្អជូនអតិថិជន ព្រមទាំងបណ្ដុះបណ្ដាលបុគ្គលិកផ្នែកលក់ ផ្នែកផ្ដល់សេវាកម្មជូនភ្ញៀវ និងផ្នែកពាក់ព័ន្ធទាំងអស់ ឱ្យចេះពីរបៀបស្វាគមន៍និងធ្វើយ៉ាងណាឱ្យអតិថិជនមានការពេញចិត្តខ្លាំងនិងសប្បាយរីករាយជាមួយការភ្ជាប់ទំនាក់ទំនងជាមួយអាជីវកម្មរបស់អ្នក។
អ្វីគួរចៀសវាង សម្រាប់ការផ្ដល់សេវាកម្មអតិថិជន
- បុគ្គលិកផ្នែកលក់ មិនស្គាល់ច្បាស់ពីផលិតផលដែលខ្លួនកំពុងលក់
- គ្មានភាពរុសរាយរាក់ទាក់ជាមួយអតិថិជន
- ប្រើសំដីមិនពិរោះស្ដាប់ ឬពេលខ្លះបង្កជម្លោះជាមួយអតិថិជន
- មិនគោរពឱ្យតម្លៃអតិថិជន
- គ្មានការផ្ដល់ជាដំណោះស្រាយ ឬប្រឹក្សាជាមួយអតិថិជន ដើម្បីបំពេញតម្រូវការរបស់ពួកគាត់
2. ផលិតផលគ្មានគុណភាព
កំហុសបន្ទាប់នោះ គឺការលក់ផលិតផលដែលគ្មានគុណភាព ដោយលក់ផលិតផលមិនល្អ តែបែរជាផ្សព្វផ្សាយនិយាយថាល្អ និងនិយាយពីគុណសម្បត្តិជាច្រើន ប៉ុន្តែជាលទ្ធផលនៅពេលដែលអតិថិជនបានប្រើប្រាស់រួចហើយ បែរជាមិនល្អ និងមិនដូចអ្វីដែលបានផ្សព្វផ្សាយលើបណ្ដាញសង្គមជាដើម។ ទង្វើរបែបនេះ ធ្វើឱ្យអតិថិជនទិញបានតែម្ដងប៉ុណ្ណោះ ហើយថែមទាំងធ្វើឱ្យបាត់ទំនុកចិត្តពីអតិថិជនបន្តិចម្ដងៗរហូតគ្មានអតិថិជនណាគាំទ្រជាដើម។
ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្ម ប្រសិនបើចង់ធ្វើឱ្យអាជីវកម្មកាន់តែមានកេរ្តិ៍ឈ្មោះល្អបានយូរអង្វែង គួរតែកសាងទំនុកចិត្តអតិថិជនឱ្យបានច្រើន តាមរយៈការផ្ដល់អ្វីដែលមានគុណតម្លៃខ្ពស់ និងផ្ដល់នូវផលិតផលដ៏ល្អ ដែលសាកសមនឹងអ្វីដែលបានផ្សព្វផ្សាយ។
អ្វីគួរចៀសវាង ដើម្បីបង្កើតទំនុកចិត្តដល់អតិថិជន
- មិនត្រូវនិយាយបំភ្លើសការពិតពីផលិតផលដែលកំពុងលក់
- ផ្ដល់ជូននូវផលិតផលដែលគ្មានគុណភាពល្អឱ្យសមនឹងតម្លៃ
- ធ្វើឱ្យអតិថិជនមានអារម្មណ៍ថាសោកស្ដាយ ខកចិត្ត ជាមួយនឹងផលិតផលរបស់អ្នក
- មិនផ្ដល់ជាដំណោះស្រាយនៅពេលអតិថិជនប៉ះផលិតផលណាដែលមានការខូចខាត ឬមានបញ្ហានានា
3. អតិថិជនបានទិញនៅកន្លែងផ្សេងដែលល្អលើសអ្នក
ត្រង់ចំណុចនេះ សំដៅលើដៃគូប្រកួតប្រជែងដែលមានលក់ផលិតផលដូចអ្នក ឬស្រដៀងនឹងអ្នក ហើយពួកគេបានផ្ដល់លក្ខណៈពិសេសណាមួយដែលលើសពីអ្នក ដូច្នេះអតិថិជនក៏ប្ដូរចិត្តថានឹងទៅកន្លែងដៃគូប្រកួតប្រជែងរបស់អ្នកវិញ។
ដូច្នេះម្ចាស់អាជីវកម្មទាំងអស់ ដើម្បីរក្សាអតិថិជនឱ្យបានយូរអង្វែង គឺត្រូវតែស្វែងរកគុណប្រយោជន៍ គុណតម្លៃ ដែលលើសពីតម្លៃផលិតផលដែលអ្នកកំពុងលក់ និងជាអ្វីដែលដៃគូប្រកួតប្រជែងរបស់អ្នកមិនអាចធ្វើបាន ហើយមានតែកន្លែងអ្នកប៉ុណ្ណោះដែលអាចធ្វើបាន។ ធ្វើបែបនេះ ទើបអតិថិជនពិបាកនឹងងាករេទៅរកកន្លែងផ្សេងណាស់។
ឧទាហរណ៍ ទូរស័ព្ទ iPhone ជាម៉ាកទូរស័ព្ទមួយដែលមនុស្សគ្រប់គ្នាតែងតែនិយាយថា បើចង់បង្ហាញថា ខ្លួនជាអ្នកថ្លៃថ្នូរ ទាន់សម័យ មានភាពសមរម្យ និងមានអារម្មណ៍សប្បាយរីករាយក្នុងការប្រើប្រាស់វា ទោះបីជា ទូរស័ព្ទ iPhone ស្ថិតនៅក្នុងតម្លៃថ្លៃប៉ុណ្ណាក៏ដោយ ក៏ពួកគេហ៊ានចំណាយដែរ។ល។