ហេតុអ្វីបានជាអ្នកគួរតែជួលភ្នាក់ងារអចលនទ្រព្យនៅពេលទិញឬលក់ផ្ទះ?
ការទិញផ្ទះគឺជាប្រតិបត្តិការមួយដ៏សំខាន់បំផុតដែលអ្នកនឹងធ្វើនៅក្នុងជិវិតរបស់អ្នក។ ជាទូទៅដំណើរការនៃការទិញផ្ទះគឺមានរយះពេលយូរនិងស្មុគស្មាញ ដូច្នេះហើយការជួលភ្នាក់ងារអចលនទ្រព្យដើម្បីជួយអ្នកក្នុងដំណើរការនេះ ផ្តល់នូវអត្ថប្រយោជន៍ខ្លាំងណាស់ដល់អ្នករួមមាន៖
១ . ចំណេះដឹងច្បាស់លាស់និងជំនាញ
ជាក់ស្តែងភ្នាក់ងារអចលនទ្រព្យគឺជាអ្នកជំនាញហើយដឹងច្រើនជាងអ្នកអំពីការទិញនិងលក់អចលនទ្រព្យ។ពួកគេមានបទពិសោធន៍ជាច្រើនរួមជាមួយនឹងនិតិវិធីក្នុងការទិញនិងលក់ផ្ទះក៏ដូចជាលិខិតស្នាមផងដែរ។ អ្នកពុំចាំបាច់ខាតពេលទៅស្វែងយល់ពីដំណើរការនិងព័ត៌មានអំពីការទិញផ្ទះទាំងអស់នោះទេពីព្រោះថាភ្នាក់ងារអចលនទ្រព្យនឹងណែនាំអ្នកអំពីដំណើរការទាំងមូលយ៉ាងរលូននិងគ្មានភាពតានតឹង។
២ . ចំនេញពេលវេលានិងប្រកបដោយភាពងាយស្រួល
ក្រៅពីដឹងច្រើនអំពីអចលនទ្រព្យរឿងមួយទៀតដែលភ្នាក់ងារធ្វើហើយនោះសំខាន់ណាស់គឺការរៀបចំឯកសារដែលពាក់ព័ន្ធ។ភ្នាក់ងារអចលនទ្រព្យរបស់អ្នកនឹងជួយដោះស្រាយបញ្ហាគ្រប់យ៉ាងដែលអាចធ្វើអោយដំណើរការទាំងមូលកាន់តែងាយស្រួលសម្រាប់អ្នក។ ពួកគេនឺងរាប់រងរាល់ផ្នែកដែលស្មុគស្មាញនិងពិបាកក្នុងការទិញឬលក់ផ្ទះ។ ភ្នាក់ងារអចលនៈទ្រព្យនឹងរងចាំទទួលរាល់ការហៅទូរស័ព្ទទាំងអស់ហើយនឹងណែនាំអ្នករាល់គម្រោងណាដែលល្អបំផុតសម្រាប់អ្នក។ ភ្នាក់ងារអចលនៈទ្រព្យក៏នឹងជួយអ្នកក្នុងការចរចារជាមួយនឺងអតិថិជនឬម្ចាស់អចលនទ្រព្យផងដែរ។
៣ . ស្គាល់ច្បាស់ពីទីតាំងភូមិសាស្រ្ត
ជាទូទៅភ្នាក់ងារអចលនៈទ្រព្យតែងតែមានចំណេះដឹងនិងទិន្ន័យច្បាស់លាស់អំពីសង្កាត់និងតំបន់ដែលចង់រស់នៅ។ ពួកគេនឹងណែនាំក៏ដូចជាផ្តល់ជូនអ្នកនូវព័ត៌មានអំពីសាលារៀន មន្ទីរពេទ្យ ផ្សារ បរិយាកាសនៃការរស់នៅនិងអ្វីៗផ្សេងទៀតដែលអ្នកចង់ដឹងអំពីជាក់លាក់អំពីតំបន់នោះមុនពេលអ្នកសំរេចចិត្តទិញផ្ទះ។
៤ . ការចរចារនៅតម្លៃនិងការណែនាំ
មនុស្សជាច្រើនយល់ច្រទ្បំថាភ្នាក់ងារអចលនទ្រព្យគឺជាអ្នកជ្រើសរើសតម្លៃសម្រាប់អ្នកលក់និងអ្នកទិញ។ តាមការពិតអ្វីដែលពួកគេធ្វើគឺណែនាំក៏ដូចជាព្រឹក្សាជាមួយនឹងអ្នកដើម្បីធ្វើការជ្រើសរើសដ៏ត្រឹមត្រូវ។ នៅពេលអ្នកចាប់អារម្មណ៍លើអចលនទ្រព្យណាមួយពួកគេនឹងបង្កើតយុទ្ធសាស្ត្រចរចាហើយនឹងព្យាយាមជួយអ្នកដើម្បីទទួលបានតម្លៃកាន់តែប្រសើរ។ អ្វីដែលជាការពិតវគឺជាអ្នកទៅវិញទេដែលត្រូវជ្រើសរើសតម្លៃជាមុនសិន។ ភ្នាក់ងារគឺជាអ្នកដែលចាំជួយសម្របសម្រួលរវាងអ្នកលក់និងអ្នកទិញ។
៥ . ព័ត៌មានទាក់ទងនឹងស្ថានភាពទីផ្សារ
មានកត្តាមួយចំនួនដែលរួមចំណែកដល់ការកំណត់តម្លៃសម្រាប់អចលនទ្រព្យ។ ស្ថានភាពទីផ្សារជារឿយៗគឺជាអ្នកកំណត់តម្លៃ។ ភ្នាក់ងារអចលនៈទ្រព្យត្រូវការដឹងអ្វីៗគ្រប់យ៉ាងអំពីបញ្ហាទាំងនេះហើយបន្ទាប់មកណែនាំអតិថិជនឱ្យទៅទិសដៅត្រឹមត្រូវ។ ភ្នាក់ងារនឹងផ្តល់ជូនអ្នកនូវព័ត៌មានអំពីផ្ទះស្រដៀងគ្នាផ្សេងទៀតជាច្រើននិងតម្លៃលក់ជាមធ្យមនៅលើទីផ្សារដែលអ្នកអាចធ្វើការសម្រេចចិត្តបាន។