Business Model Canvas គឺជាឧបករណ៍ដ៏ល្អមួយសម្រាប់អ្នកមានបំណងចង់ចាប់ផ្ដើមអាជីវកម្ម និង សម្រាប់សហគ្រិនគ្រប់រូបផងដែរ ពីព្រោះវាជាផែនទីបង្ហាញដ៏ជាក់លាក់មួយសន្លឹក ដើម្បីឱ្យយើងដឹងថា អាជីវកម្មរបស់យើងអាចដំណើរការឬមិនដំណើរការស្របតាមការគ្រោងទុកជាមួយនឹងស្ថានភាពទីផ្សារជាក់ស្ដែង។ បន្ថែមពីនេះ វាត្រូវបានបង្កើតឡើងដោយ Alexander Osterwalder នៃ Strategyzer។
គួរបញ្ជាក់ផងដែរថា មុននឹងយើងអាចចាប់ផ្ដើមសរសេរផែនការអាជីវកម្មឱ្យលម្អិត និងច្បាស់លាស់ លុះត្រាតែយើងសរសេរគំរូអាជីវកម្មជាមុនសិន ពីព្រោះគំរូអាជីវកម្ម (Business Model) នឹងបង្ហាញពីហេតុផលរបស់ក្រុមហ៊ុន និងផែនការក្នុងការរកប្រាក់ចំណេញ ដោយវាពន្យល់ពីរបៀបដែលក្រុមហ៊ុនផ្តល់គុណតម្លៃជាក់លាក់មួយដល់អតិថិជន។ គំរូអាជីវកម្មនឹងរួមបញ្ចូលព័ត៌មានលម្អិតអំពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន ទីផ្សារគោលដៅ និងការចំណាយទាំងអស់ទាក់ទងនឹងប្រតិបត្តិការ និងផលិតកម្ម។
ការរចនា Business Model Canvas របស់ Strategyzer មានផ្នែកសំខាន់ៗដូចជា៖
- ដៃគូសំខាន់ៗ (Key Partners)
- សកម្មភាពសំខាន់ៗ (Key Activities)
- ធនធានសំខាន់ៗ (Key Resources)
- សំណើគុណតម្លៃ (Value Propositions)
- ទំនាក់ទំនងអតិថិជន (Customer relationships)
- ឆានែល (Channels)
- ផ្នែកអតិថិជន (Customer segments)
- រចនាសម្ព័ន្ធចំណាយ (Cost Structure)
- ប្រភពនៃប្រាក់ចំណូល (Revenue Streams)
ការពន្យល់លម្អិតជាភាសាខ្មែរ៖ Business Model Canvas
ទាញយក File ដើម្បីសរសេរគំរូអាជីវកម្មផ្ទាល់ខ្លួន៖ Business Model Canvas