អាហារដ្ឋានធម្មជាតិៗបែប Outdoor ឡូយសាហាវ

709

Outdoor Restaurant + Bar + Cafe Review

Farm To Table  គឺជាអាហារដ្ឋានបែប Out Door ដែលលោកអ្នកអាចធ្វើការជួបជុំមិត្តភកិ្ត គ្រួសារ បងប្អូន ក៏ដូចជាមនុស្សជាទីស្រលាញ់ជាមួយនឹងបរិយាកាសធម្មជាតិដ៏ស្រស់ត្រកាលនៅកណ្តាលទីក្រុង ជាពិសេសគឺអាចធ្វើឲ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយនិងបំបាត់ទុកកង្វល់គ្រប់បែបយ៉ាង។​

ហើយបើនិយាយពីអាហារនៅក្នុងហាងនោះវិញ គឺសុទ្ធសឹងតែជាអាហារបែបសរីរាង្គ ( Organic )។​ ជាក់ស្តែងដូចជាបន្លែដែលយកមកចម្អិនជូនអ្នកទាំងអស់គ្នាបរិភោគគឺសុទ្ធសឹងតែជាបន្លែស្រស់ៗដាំដុះដោយប្រជាកសិករក្នុងស្រុកផ្ទាល់តែម្តងពោលគឺគ្មានសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពលោកអ្នកឡើយ។

រីឯបរិយាកាសនៅ Farm To Table  នោះគឺថាខុសប្លែកពីហាងផ្សេងៗទៀត។ ជាធម្មតាអ្នកទាំងអស់គ្នាធ្លាប់តែទៅញ៉ាំអីនៅហាង គឺសុទ្ធតែមានម៉ាស៊ីនត្រជាក់ឬក៏គេដាក់កង្ហារឲ្យចឹងវាជារឿងធម្មតាទេមែនអត់ ប៉ុន្តែលើកនេះវិញគឺថាប្លែកខ្លាំងតែម្ដងជាមួយនឹងបរិយាកាសបែប Out Door ដោយយើងនាំគ្នាអង្គុយញុំាអីជុំគ្នាក្រោមដើមឈើ  បំភ្លឺដោយអំពូលនាពេលរាត្រី និងស្រូបយកខ្យល់អាកាសបែបធម្មជាតិៗ គឺថាបើសិនជាអ្នកទាំងអស់គ្នាបានទៅប្រាកដជាអេមហ្មង! ហើយកន្លែងអង្គុយវិញគឺមានផាសុកភាពល្អ និងមានអនាម័យមិនចាញ់នៅហាងប្រេនប្រេនដទៃឡើយ។

តួយ៉ាងបើនិយាយពីសេវាកម្មក៏ដូចជាបុគ្គលិកនៅក្នុងហាងនោះវិញគឺ ថា បុគ្គលិកមានភាពរួសរាយរ៉ាក់ទាក់ ហើយសេវាកម្មវិញគឺរហ័សដូចពេលយើងកម្មង់អាហារចឹងចាំតែមួយភ្លែតទេបានហើយ !

ហើយចំពោះហាងបែបធម្មជាតិៗបែបនេះយើងសូមណែនាំជាពិសេសដល់អ្នកដែលចូលចិត្តថតរូបបែប Outdoor បែប fresh fresh អីចឹង ព្រោះបើសិនជាអ្នកបានទៅទីនោះហើយគឺដឹងតាត្រូវចិត្តហ្មង ជាពិសេសគឺថាទូរស័ព្ទដឹងតែពោរពេញទៅដោយរូបភាពខ្ជូតៗជាមិនខាន ។ មើលតារូបទៅក៏ដឹងថា cool ប៉ុណ្ណាដែរ ។ កុំឲ្យថា admin ចេះតែយាយ ។

មួយវិញទៀតចំពោះ សម្ភារៈប្រើប្រាស់នៅហាង Farm To Table គឺ ភាគច្រើនជារបស់កែច្នៃប្រើប្រាស់ឡើងវិញជាក់ស្តែងដូចជាកែវទឹកគឺគេយកដបទឹកមកកែច្នៃតែម្ដងដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកនៅក្នុងប្រទេស។

Farm To Table  ចាប់បើកពីម៉ោង ៨ ព្រឹកដល់ម៉ោង ១០ យប់ ហើយនៅកន្លែងនោះ ឡូយត្រង់ថា មានម៉ា set តែម្ដងគឺថា 3 In 1 ហ្មង ដោយសារតែនៅទីនោះ  ជាអាហារដ្ឋានផង ហាងកាហ្វេផង ហើយសំខាន់ពេលយប់ឡើងជា Bar បែប out door ទៀត មាន beer មាន cocktail អីម៉ាចប់ហ្មង។មួយវិញទៀតនៅហាងនោះគេមាន​​ Happy Hour  ដែលធ្វើចាប់ពីម៉ោង ៤ ដល់ ម៉ោង ៧ យប់ ដោយគេមានប្រម៉ូសិន beer មួយកែវ គេ free  មួយកែវ ខប់ណាស់អ្នកទាំងអស់គ្នាអើយ ។

– ទីតាំង ៖ shorturl.at/oLY08

– Facebook Page ៖  Farm to Table

#Tumnongta #ទំនងតើ #FarmtoTable #Outdoor